ត្រៀមស្វាគមន៍ឆ្នាំ២០២១ ឆន សុវណ្ណរាជ និង ពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពីចេញចម្រៀងមួយបទនេះ (មានវីដេអូ)

//s9.kh1.co/e3/e38ec0a5dfe122854bbc33f73b303201c026310e.jpeg
តារា & កម្សាន្ដ

 ២៨-ធ្នូ-២០២០ ៨ល្ងាច · ៣ ឆ្នាំមុន

ត្រៀមស្វាគមន៍ឆ្នាំ២០២១ ឆន សុវណ្ណរាជ និងពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើល បន្ទាប់ពីចេញចម្រៀងមួយបទនេះ !

ភ្នំពេញ៖ បន្ទាប់ពីកំពូលតារាចម្រៀងពីររូបប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា និងលោក ឆន  សុវណ្ណរាជ បានចាប់ដៃគូច្រៀងរួមគ្នាកាលពីពេលកន្លងមក ធ្វើឲ្យមហាជននិងអ្នកគាំទ្រស្ទើរតែពាសពេញផ្ទៃប្រទេស ស្រលាញ់ ចូលចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ថែមទាំងសំណូមពរចង់ឲ្យអ្នកពីរមានបទចម្រៀងរួមគ្នាជាបន្តបន្ទាប់ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា សម្រាប់បទចម្រៀងដែលកំពូលតារាចម្រៀងទាំងពីររូបបានច្រៀងរួមគ្នាមានបទ «ស្រលាញ់អូន ៣៦៦ ថ្ងៃ» «រស់ក្បែរបងសែនកក់ក្តៅ» «អរគុណបងតែអូនសុំទោស» «ស្នេហ៍ស្មោះពិតជាមាន» ព្រមទាំងបទល្បីៗជាច្រើនទៀត។ 

យ៉ាងណាមិញ បន្ទាប់ពីមានការសំណូមពីអ្នកគាំទ្រយ៉ាងច្រើនលើសលប់ ទើបនៅមុននេះបន្តិចផលិតកម្មរស្មីហង្សមាស បានបញ្ចេញនូវបទចម្រៀងមួយបទដែលមានចំណងជើងថា «Video Call» ជាការបកស្រាយរួមគ្នាពីអ្នកនាង ពេជ្រ សោភា និងលោក ឆន  សុវណ្ណរាជ។ 

ទន្ទឹមនឹងគ្នានេះផងដែរ បន្ទាប់ពីបទចម្រៀងចេញមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែអ្នកគាំទ្រជាច្រើនបានធ្វើការចុច Share តៗគ្នា និង Comment ព្រោងព្រាតផ្ទុះអស់ការគាំទ្រនៅលើបណ្តាញសង្គមតែម្តង៕

ចង់ដឹងថា តើបទចម្រៀងនេះមានអត្ថន័យ និងពីរោះយ៉ាងណា តោះកុំភ្លេចស្តាប់ទាំងអស់គ្នា ៖

ពេជ្រ សោភា និង ឆន សុវណ្ណរាជ
ពេជ្រ សោភា និង ឆន សុវណ្ណរាជ
ពេជ្រ សោភា និង ឆន សុវណ្ណរាជ
ពេជ្រ សោភា និង ឆន សុវណ្ណរាជ
ពេជ្រ សោភា និង ឆន សុវណ្ណរាជ
ពេជ្រ សោភា និង ឆន សុវណ្ណរាជ
បទ «Video Call» របស់ ពេជ្រ សោភា និងលោក ឆន  សុវណ្ណរាជ
ពេជ្រ សោភាឆន សុវណ្ណរាជ
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T