ការងារជាអ្នកដឹកជញ្ចូនអីវ៉ាន់ មិនមែនជាការងាយស្រួលនោះទេ គឺត្រូវមានការទទួលខុសត្រូវ និង ប្រុងប្រយ័ត្នខ្ពស់ បំផុត។ ដូចបុរសម្នាក់នេះ​អញ្ចឹងគាត់បាន ប្រកបរបរដឹកជញ្ចូនអីវ៉ាន់នេះ​ យូរណាស់មកហើយ ប៉ុន្តែគាត់បានភ្លាត់ស្នៀត ធ្វើអោយជ្រុះអីវ៉ាន់មួយស្បោងធំ ដែលអីវ៉ាន់នោះមានតំលៃរហូតដល់ទៅ ៦០០ ០០០ យាន់ (៩៥ ១៥៩ដុល្លារ) ឯណោះ។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ៣ ខែមេសា កន្លងទៅនេះ មានបុរសម្នាក់ឈ្មោះ Wang Hongjun បានដឹក ជញ្ចូនអីវ៉ាន់មួយ តាមបណ្តោយផ្លូវ ហួរណាន ប្រទេសចិន។ ក្នុងពេលនោះអីវ៉ាន់នោះក៏បានជ្រុះ ហើយទំរាំតែគាត់ដឹង គឺ ១០ នាទីបាត់ទៅហើយ បើគិតជាចំងាយដែលគាត់បានជិះ នោះក៏ឆ្ងាយគួរសមដែរ។ នៅពេលដែលគាត់បានត្រលប់មកវិញគាត់​ បានឃើញតែស្បោងប៉ុន្នោះចំនែកឯអីវ៉ាន់វិញ​ ត្រូវបានប្រជាជននៅក្បែរ នោះយកអស់បាត់ទៅហើយ។ ក្រោយមកគាត់ក៏បានប្តឹងប៉ូលិស តែប៉ូលិសបាននិយាយថា ពួកគាត់មិនអាចស្វែងរក ប្រជាជនទាំងនោះហើយធ្វើការចាប់ខ្លួន ពួកគេបាននោះទេ ព្រោះករណីនេះមិនមែនជាករណី ចោរកម្មឡើយ។ គាត់បានបន្តទៀតថា មានតែប្រកាសអង្វរដល់ប្រជាជនទាំងនោះអោយ ប្រគល់អីវ៉ាន់មកអោយគាត់វិញតែប៉ុន្នោះ។ ដោយសារតែសេចក្តីអាណិតទើបប្រជាជនទាំងអស់ បានប្រគល់អីវ៉ាន់អោយគាត់វិញគ្រប់ចំនួន។

គួរបញ្ចាក់ផងដែរថា អីវ៉ាន់ដែលមានតំលៃទាំងនោះមានសំលៀកបំពាក់ ដែលមានតំលៃថ្លៃៗជាច្រើនដូចជា ៖ អាវយឺត អាវធំ អាវរងារធ្វើពីស្បែកសត្វ។

គាត់បានផ្តល់ប្រាក់តិចតួចដើម្បីជា ការតបស្នងទឺកចិត្តរបស់អ្នកដែលបានប្រគល់អីវ៉ាន់អោយវិញ

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះបុរសម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]