សម្លេងបុរសម្នាក់នេះ ច្រៀងសម្លេងស្រីដូចម្ចាស់ដើម ម៉េង កែវ​ពេជ្ជតា បេះដាក់ (មានវីដេអូ)

//s9.kh1.co/0d/0df3f403cb939e6218cf0d93536c5f39d21c89a2.jpg
តារា & កម្សាន្ដ

 ២៧-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ជាការពិតណាស់ បើបានស្ដាប់បុរសម្នាក់នេះច្រៀងដោយមិនមើលរូប ជឿជាក់ថាប្រិយមិត្តច្បាស់ជាច្រឡំថាជាមនុស្សស្រីជាអ្នកច្រៀង តែតាមពិតទៅគេគឺជាមនុស្សប្រុសសោះ ហើយសម្លេងវិញក៏ពីរោះទៀត។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បើយោងតាមរយៈគណនីហ្វេសប៊ុកបុរសម្នាក់ដែលមានឈ្មោះថា Be Panda បានបង្ហោះវីដេអូឡាយដោយភ្ជាប់ជាមួយនឹងការបកស្រាយបទចម្រៀងជាច្រើនបទយ៉ាងពីរោះ ហើយអ្នកនិយមលេងអ៊ីនធើណេតជាច្រើនក៏កំពុងមានការចាប់អារម្មណ៍ច្រើនខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងវីដេអូមួយនោះ កម្លោះសង្ហារូបនេះ​បានធ្វើការបកស្រាយនូវបទចម្រៀងជាច្រើនបទ ដែលសុទ្ធសឹងតែជាបទរបស់កំពូលតារាចម្រៀងជើងចាស់គឺអ្នកនាង ម៉េង កែវពេជ្ជតា ទាំងអស់តែម្ដង ហើយអ្វីដែលប្លែក និងមហាជននាំគ្នាសរសើរព្រោងព្រាតនោះគឺ បើទោះបីជាកម្លោះសង្ហារូបនេះជាមនុស្សប្រុសពិតមែន ប៉ុន្តែនៅពេលដែលរូបលោកបានច្រៀងចម្រៀងទាំងនោះ សម្លេងរបស់លោកពិតជាពីរោះលន្លង់លន្លោច ដូចមនុស្សស្រីខ្លាំងមែនទែន ពិសេសគឺអាចនិយាយបានថាស្ទើរតែដូចទៅនឹងម្ចាស់បទ អ្នកនាង ម៉េង កែវពេជ្ជតា បេះបិតតែម្ដង ដែលធ្វើឲ្យគ្រប់គ្នាបានស្ដាប់ហើយនាំគ្នាពោលពាក្យសរសើរនិងចុច Share ជាហូរហែផងដែរ៕

តើប្រិយមិត្តយល់យ៉ាងម៉េចដែរ?

ចង់ជ្រាប់ច្បាស់ ទៅទស្សនានិងស្ដាប់វីដេអូខាងក្រោម៖

បុរសដែលមានសម្លេងដូចអ្នកនាង ម៉េង កែវពេជ្ជតា
បុរសដែលមានសម្លេងដូចអ្នកនាង ម៉េង កែវពេជ្ជតា
បុរសដែលមានសម្លេងដូចអ្នកនាង ម៉េង កែវពេជ្ជតា
បុរសដែលមានសម្លេងដូចអ្នកនាង ម៉េង កែវពេជ្ជតា
បុរសដែលមានសម្លេងដូចអ្នកនាង ម៉េង កែវពេជ្ជតា
បុរសដែលមានសម្លេងដូចអ្នកនាង ម៉េង កែវពេជ្ជតា
ម៉េង កែវ​​ពេជ្ជតា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T