ខណៈថ្ងៃបុណ្យណូអែល ជីជី បង្ហាញរូបយ៉ាងស៊ិចស៊ី នៅមាត់សមុទ្រ

//s9.kh1.co/f2/f276007876428cdd050b79acb9aa840bcd25a09a.jpg
តារា & កម្សាន្ដ

 ២៥-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ ពិធីការិនីកញ្ញា ជីជី កាន់តែហ៊ានស្លៀកក្នុងសម្លៀកបំពាក់ស៊ិចស៊ី ជាពិសេស ព្រឹកមិញនេះនាងបានបង្ហាញរូបស្លៀកប៊ីគីនី បញ្ចេញរាងខាងក្រោយ ទាក់ទាញតែម្ដង។

ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ តារាសម្ដែង និងពិធីការិនីរាងស្ដើងតូចច្រឡឹងកញ្ញា ជីជី កាន់តែមានមហាជនជាច្រើនស្គាល់នាង មិនតែប៉ុណ្ណោះ​ ការងារសិល្បៈតារារូបនេះ ក៏មានភាពមមាញឹកផងដែរ។ ដោយឡែកនាងក៏ជាសិល្បការិនី មួយរូបមានសមត្ថភាព និងមានវោហារស័ព្ទចាក់ទឹកមិនលិច គ្រប់ពេលដែលមានវត្តមាន នាងក្នុងកម្មវិធីណាមួយ តែងតែញ៉ាំងកម្មវិធីឲ្យមានភាពសប្បាយរីករាយជានិច្ច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះ កញ្ញា ជីជី មានរូបសម្រស់ស្រស់ស្អាតផូរផង់តែម្ដង ហើយគ្រប់ពេលដែលតារារូបនេះ រៀបចំខ្លួនម្ដងៗមានភាពលេចធ្លោខ្លាំង។ ក្នុងនោះដែរ គ្រប់ពេលដែលតារាស្រីរូបនេះតុបតែងខ្លួន តែងតែបង្ហាញភាពស៊ិចស៊ី ឡូយឆាយរបស់ខ្លួនស្ទើរតែគ្រប់ពេល។ ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ នាងនិយមបង្ហោះរូបភាពស៊ិចស៊ី បង្ហាញរូបរាងស្រឡូន និងស្បែកសខ្ចីផងដែរ។ 

ជាមួយគ្នានេះដែរ ព្រឹកមិញនេះកញ្ញា ជីជី បានបង្ហោះរូបភាពថ្មីមួយសន្លឹកនៅមាត់សមុទ្រអង្គុយហាលក្ដៅ ព្រមទាំងបានស្លៀកនៅឈុតប៊ីគីនីពណ៌ខ្មៅ បង្ហាញដងខ្លួនល្វែងខាងក្រោយមួយទំហឹង មើលទៅពិតជាទាក់ទាញ ស៊ីអារម្មណ៍ខ្លាំង។ បើទោះបីរូបភាពមួយសន្លឹកនេះ នាងបង្ហាញត្រឹមតែរូបរាងខាងក្រោយ តែធ្វើឲ្យអ្នកគាំទ្រជាច្រើន មើលសឹងតែមិនដាក់ភ្នែកគ្រប់គ្នា ខណៈតារារូបនេះ បង្ហោះរូបភាពស៊ិចស៊ីទាំងព្រឹកក្នុងថ្ងៃបុណ្យណូអែលយ៉ាងដូច្នេះ។ តួយ៉ាង អ្វីដែលហ្វេនសម្គាល់ឃើញនោះ នៅលើចង្កេះខាងស្ដាំរបស់តារារូបនេះ មានស្នាមសាក់មួយថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី  និងបងស្រី
  កញ្ញា ជីជី  និងបងស្រី
  កញ្ញា ជីជី 
  កញ្ញា ជីជី 
ជីជី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T