៣បទដំបូងរបស់ យូរី ក្នុងផលិតកម្មហង្សមាស ទទួលបានការគាំទ្រ និងការរិះគន់ស្មើដៃគ្នា (មានវីដេអូ)

//s9.kh1.co/55/5545218e65d8acc3c1280bc41487c5c068dec4ea.jpg
តារា & កម្សាន្ដ

 ២២-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

កញ្ញា យូរី ដែលមានឈ្មោះពេញថា សេន យូរី ទើបនឹងសម្រេចចិត្តមករួមរស់ជាមួយផលិតកម្មហង្សមាស ខណៈដែលកញ្ញាបានរួមរស់ជាមួយផលិតកម្មសាន់ដេ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កញ្ញាឡើងកូដខ្លាំងទាំងបទចម្រៀងញាក់ និងបទចម្រៀងមនោសញ្ចេតនា។

ភ្នំពេញ៖ កញ្ញា យូរី ដែលមានឈ្មោះពេញថា សេន យូរី ទើបនឹងសម្រេចចិត្តមករួមរស់ជាមួយផលិតកម្មហង្សមាស ខណៈដែលកញ្ញាបានរួមរស់ជាមួយផលិតកម្មសាន់ដេ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កញ្ញាឡើងកូដខ្លាំងទាំងបទចម្រៀងញាក់ និងបទចម្រៀងមនោសញ្ចេតនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពេលមកដល់ផលិតកម្មហង្សមាស ប្រមាណជាជាងត្រឹមរយៈពេល ១ខែ តារាចម្រៀងរូបនេះទទួលបាននូវបទបែបញាក់កន្ត្រាក់អារម្មណ៍រហូតដល់ទៅ ៣បទ ដែលជាតួរលេខដ៏ច្រើនសម្រាប់តារាចម្រៀងថ្មីក្នុងផលិតកម្មដែលសម្បូរទៅដោយតារាចម្រៀងមួយនេះ។

ក្នុងនោះផងដែរបទចម្រៀងទាំង ៣បទ មានចំណើងជើងថា “ផាំងៗ” “រាំ Style ក្មេង” និង “I LOVE Football” ដែលបទទាំងបីនេះទទួលបានការគាំទ្រ និងការរិះគន់សឹងតែស្មើដៃគ្នាតែម្តង។

ជារួមបទចម្រៀងដំបូង កញ្ញាហាក់ទទួលបានការគាំទ្រដោយសារក្បាច់រាំរស់រវើកគួរឱ្យកត់សម្គាល់ ចំណែកបទបន្ទាប់ “រាំ Style ក្មេង” ស្រាប់តែផ្ទុះការរិះគន់យ៉ាងធ្ងន់ធ្ងរ ខណៈដែលក្នុងអត្ថន័យនៃបទនេះមានតែប៉ុន្មានប្រយោគដដែលៗ និងគ្មានខ្លឹមសារអប់រំនោះទេ។ រីឯបទចម្រៀងចុងក្រោយនេះវិញមានភាពត្រដំត្រសងគ្នាជាមួយនឹងបទទាំងពីរនោះដែរ ហាក់មិនផ្ទុះខ្លាំងនោះទេ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
បទចម្រៀង "ផាំងៗ"
បទចម្រៀង "រាំ Style ក្មេង"
បទចម្រៀង "I LOVE Football"
យូរី
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T