ខេត្ត​​ពោ​ធិ៍​សាត់​​ ៖ ប៉ូលិ​ស​​​ស្រុក​​​បាកាន​​បាន​​​ឃាត់​ខ្លួន​​​បុរស​ម្នាក់​​ពី​ប​ទ​​ប្រើ​ អំពើ​​​​ហិង្សា​​វាយ​ប្រពន្ធ​​បែក​ក្បាល​​​ ព្រោះ​តែ​​​​រឿង​ទំនាស់​​​ពាក្យ​សម្តី​​​គ្នា​​​បន្តិ​ច​បន្តួច​ កាល​ពីថ្ងៃទី​​​៣១ ​​​​មីនា ​​២០១២ ​មក​ម៉្លេះ​ វេលា​ម៉ោង​​​១១យប់​​​ នៅ​ភូមិ​​​ឆ្នាល​​​មាន់ ឃុំ​​​តាលោ ស្រុក​​បាកាន ​​​ប៉ុន្តែ​​​ទើប​តែ​​​ឃាត់ខ្លួន​​​​​​​នៅថ្ងៃទី​​​​៧ មេសា ២០១២ តាម​ពាក្យ​​បណ្តឹង​​​របស់​ស្ត្រី​​​ជាប្រពន្ធ​​ ។

ប៉ូលិស​​​ប៉ុស្តិ៍​​​តាលោ ​ឱ្យ​​ដឹង​ថា ជន​​សង្ស័យ​​​ឈ្មោះ នួន​ ស៊ីណាត ​ហៅ​ម៉ៅ ​​​អាយុ​​​៣៣ឆ្នាំ និងប្រពន្ធ​​​​ជា​ជន​រងគ្រោះ​​​ឈ្មោះ​ ស សាមី ​​​អាយុ​​​២៧ឆ្នាំ​ មាន​កូន​​​២នាក់ ។ ប្តី​​​ប្រពន្ធ​​ទាំង​​២នាក់​​​នេះ​បាន​​ឈ្លោះ​​​ប្រកែក​គ្នា​​​តាំង​ពី​យប់ ​​​ថ្ងៃទី ​​៣១ មី​​នា ​២០១២​​ ដោយ​សារ​ទាស់​​ពាក្យ​សម្តី​គ្នា​​​បន្តិច​​បន្តួច​​​ រហូត​ដល់​​​បុរស​​​ជាប្តី​​​ខឹង​ទប់​​ចិត្ត​មិន​បាន​​​ឈាន​ដល់​​​ប្រើ​អំពើ​ ហិង្សា​​​​វាយក្បាល​​​​​ប្រពន្ធ​​​មួយ​​ដង​រែក​​​​បែក​ចិញ្ចើម​​​​ខ​ាង​ ស្តាំ​​​បណ្តាល​ឱ្យ​​​ហូរ​ឈាម​​​ជោក​ខ្លួន​ ។ ក្រោយ​មក​​​រំលង​​​បាន​មួយ​​សប្តាហ៍​​​ ប្រពន្ធ​​​បាន​ដាក់​ពាក្យ​​​បណ្តឹង​​ ទើប​​​សមត្ថកិច្ច​​​​​ឃាត់​​ខ្លួន​​​បុរស​ជាប្តី​​​​​​​ ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​​​ជន​សង្ស័យ​​​បាន​សារភាព​ ថា ខ្លួន​ពិត​ជាបាន​​​វាយប្រពន្ធ​​​មួយ​ដង​រែក​​​​មែន​ ដោយ​​សារ​តែ​​​ខឹង​នឹង​ប្រពន្ធ​​​ចូល​​ចិត្ត​​​ទៅ​​អង្គុយ​​​លេ​ង​ផ្ទះ​​​ គេមិន​​គិត​​​កា​រងារ​​ផ្ទះ​ ។ ជាក់ស្តែង​​​ កាល​ពី​​​ថ្ងៃ​​កើ​ត​ហេតុ​​​ កូនមក​​​ពីរៀន​​​បើក​ឆ្នាំង​​​​​មិន​ទាន់​​​​ដាំ​បាយ​​​ហូប​​ ពេល​ដើរ​​​​រក​ស្រាប់​តែ​​​ឃើញ​​ប្រពន្ធ​នៅ​​​អង្គុយ​​​ជជែក​​​គ្នា​លេង​​ ផ្ទះ​​​គេ​ឯណោះ ​។ ខណៈ​​នោះ​​​ខ្លួន​​ក៏​​មិន​ថា​​អ្វី​ដែរ លុះ​​ដល់ពេល​យប់​​​ខ្លួន​​​ក៏​និយាយ​​​អប់​រំ​​​ណែ​នាំ​​​ក្នុង​នាម​​ជាប្តី ​​​​​ថា កុំ​ឱ្យ​​​ដើរ​លេង​​​​​​ផ្ទះ​គេ​​​ពេក​គិត​​​គូ​រ​​ការងារ​ផ្ទះ​​​ និង​កូន​​ៗ​​​ផង​ព្រោះ​​​​​ យើង​​​មិនមែន​​​នៅ​​​លីវ​​​ទៀត​ទេ​​​​ មាន​ប្តី​មាន​​​កូន​​​អស់​ហើយ​​​ មើល​បងប្អូន​​​ជិត​ខាង​​ គេ​មេម៉ាយ​​​​ផង​គេ​​​ចេះ​រក​ស៊ី​​​មើល​ថែ​​​​កូន​​​​បាន​ល្អ​​​ណាស់​មិន​ ដូច​​​យើង​ទេ ។ ភ្លាម​នោះ​​ ប្រពន្ធ​​ក៏​តប​​វិញ​​​ថា «បើ​បង​​​ប្អូនឯង​​​​ល្អ​ម៉េច​​មិន​ទៅ​​​យក​វា​ធ្វើ​​ប្រពន្ធ​​​​ទៅ​​» កា​រ​​ឆ្លើយ​​​បែប​​​នេះ ក៏​បណ្តាល​ឱ្យ​​តឹង​សរសៃ​ក​​ ទ្រាំ​មិន​បាន​​ក៏​វាយ​​តែម្តង​​ ៕​​​

 

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]