ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

គ្រោះអត់ឃ្លានសាហាវបំផុត ទាំង 10 ក្នុងប្រវត្តិសាស្រ្ត ៖

1) Great Chinese Famine(1958) - 43 លាននាក់ ស្លាប់ (ប្រទេសចិន)

2) Chinese Famine (1907) - 25 លាននាក់ ស្លាប់ (ប្រទេសចិន)

3) Chalisa famine (1783) - 11 លាននាក់ ស្លាប់ (ប្រទេសឥណ្ឌា)

4) Soviet Famine (1932-1933) - 10 លាននាក់ ស្លាប់ (សហភាពសូវៀត)

5) Bengal Famine (1770) - 10 លាននាក់ ស្លាប់ (ប្រទេសឥណ្ឌា)

6) Bengal Famine (1943) - 7 លាននាក់ ស្លាប់ (ប្រទេសឥណ្ឌា)

7) Russian Famine (1921) - 5 លាននាក់ ស្លាប់ (សហភាពសូវៀត)

8) North Korean Famine (1994-1998) - 3 លាននាក់ ស្លាប់ (ប្រទេសកូរ៉េខាងជើង)

9) Vietnamese Famine (1945) - 2 លាននាក់ ស្លាប់ (ប្រទេសវៀតណាម)

10) Great Famine Ireland (1845-1853) - 1.5 លាននាក់ ស្លាប់ (ប្រទេសអៀឡង់)


X-43 ជាយន្តហោះ របស់ NASA ដែលលឿនជាងគេបំផុត នៅលើ ពិភពលោក ដែលអាចបង្កើនល្បឿនបានដល់ 11,265 Km/h ហើយ ដំណើរការហោះហើរ មិនមែនធ្វើឡើងនៅលើដីនោះទេ គឺត្រូវហោះ ចេញពីយន្តហោះ B-52 នៅរយៈកម្ពស់ 12Km លើអាកាស។

ដើមឈើ Bonsai មួយដើមនេះ មានអាយុ ៤០០ឆ្នាំ មកហើយ និងជាដើមឈើដែលបានរួចផុតជីវិត ពីគ្រាប់បែកនុយក្លេអ៊ែរ ដែលអាមេរិក ទំលាក់នៅទីក្រុង Hiroshima ប្រទេសជប៉ុន ក្នុង សម័យសង្គ្រាម លោកលើកទី2 - ក្រោយមក ជប៉ុន បានជូន ដើមឈើនេះ ដល់ សហរដ្ឋអាមេរិក ជាកាដូ ថ្នាក់ជាតិ។



បុរសជនជាតិចិនម្នាក់ បានធ្វើរ៉ូបផ្កាកូលាបពណ៌ក្រហម 9999 ទង ដល់មិត្តស្រីរបស់គាត់ ដើម្បីសុំនាងរៀបការ ហើយនៅប្រទេសចិន លេខ 9 នេះដែរ តំណាងអោយភាពអមតៈ ជារៀងរហូត។


រៀបចំដោយទំព័រ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]