-ឃាតក ជាមន្ដ្រីនគរបាល បើកហាង លក់ថ្នាំលាប គ្រប់ប្រភេទ យីហោ ជា រតនៈ
ភ្នំពេញ ៖ ឈាមស្រែកស្បែកហៅ ឃាតក ដែលជាមន្ដ្រីនគរបាលបាញ់សម្លាប់ និស្សិតអគ្គិសនីម្នាក់ ចំនួន ៣គ្រាប់ បណ្ដាល ឱ្យដាច់ខ្យល់ស្លាប់ នៅពេលប្រឹងបើកម៉ូតូ ឆ្ពោះទៅផ្ទះរបស់ខ្លួន ត្រូវបានកម្លាំងនគរ បាលនៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន ចាប់ខ្លួនបានហើយ កាលពីចុងសបា្ដហ៍នេះ។

ជនសង្ស័យដែលជាឃាតកដៃឆៅ បាញ់ សម្លាប់មនុស្សយ៉ាងសាហាវបែបនេះ ត្រូវ បានសមត្ថកិច្ចអះអាងថា មានឈ្មោះ ជា រតនៈ អាយុ ៣៥ឆ្នាំ ក្រៅពីមន្ដ្រីនគរបាល ជននេះមានមុខរបរ ជាម្ចាស់ហាងលក់ថ្នាំ លាបគ្រប់ប្រភេទ យីហោ ជា រតនៈ ស្នាក់ នៅផ្ទះលេខ ៣១១ ផ្លូវលេខ ២៧១ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មាន ពីសាច់ញាតិ របស់ជនរងគ្រោះ បានឱ្យដឹងថា កាលពីយប់ វេលាម៉ោង ៩ និង៣០នាទីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១២ យុវជន ហ៊ល ម៉េងរ៉ុង អាយុ ២០ឆ្នាំ ជានិស្សិតនៅសាលាបច្ចេកទេសអគ្គិ សនី ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅ ភូមិភ្នំដិល ឃុំតាំងក្រាយ ស្រុកបាធាយ ខេត្ដកំពង់ចាម ត្រូវបានជនសង្ស័យរូបនេះ បាញ់ចំនួន ៣គ្រាប់ ត្រូវខ្នងធ្លាយទៅមុខ បណ្ដាលឱ្យដាច់ខ្យល់ស្លាប់ ពេលជិះម៉ូតូដល់ គល់ស្ពានស្ទឹងមានជ័យ ។

ប្រភពព័ត៌មានពីសាច់ញាតិបានបន្ដថា ករណីអំពើឃាតកម្មខាងលើនេះ បានកើត ឡើង ដោយសារតែជនសង្ស័យដែលមាន កាំភ្លើងជាប់ខ្លួន និងអាងជាសមត្ថកិច្ចផង ដែរនោះ បានបាញ់ប្រហារដោយខឹងជនរង គ្រោះមើលមុខ ។ តែទោះជាយ៉ាងណា សម្រាប់អំពើឃាតកម្មនេះ នៅពេលកើត ហេតុ មិនត្រូវបានសមត្ថកិច្ចមូលដ្ឋានរាយ ការណ៍ទៅថ្នាក់លើឡើយ ពោលពួកគេមាន បំណងចង់បិទបាំងព័ត៌មាន ប៉ុន្ដែ ភ្លាមៗ នោះ បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ អធិការនគរបាល ខណ្ឌចំការមន ក្រោមបទ បញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យចាប់ជនសង្ស័យខាងលើនេះឱ្យខាងតែបាន ។

ជនសង្ស័យដែលប្រើប្រាស់ អាវុធ CZ 75 ជិះរថយន្ដលុច្សស៊ីស ៤៧០ ពាក់ស្លាកលេខ ភ្នំពេញ 2Q 6699 បានបាញ់ ទៅលើជនរងគ្រោះចំនួន ៣គ្រាប់ ប៉ុន្ដែត្រូវ ២គ្រាប់ បណ្ដាលឱ្យរងរបួសរហូតដល់ស្លាប់។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច មួយចំនួននៃអធិការដ្ឋាននគរបាល ខណ្ឌ ចំការមន បានឱ្យដឹងថា នៅពេលឃាត់ខ្លួន ជនសង្ស័យរូបនេះ មានអន្ដរាគមន៍ដូចម្រាម ដៃ ដើម្បីសុំដោះលែងជននេះ ប៉ុន្ដែ គេ សង្ឃឹមថា លោក ទូច ណារ៉ុថ នឹងមិនឱ្យជន ដៃដល់ខាងលើនេះ ជាមន្ដ្រីនគរបាលផង នោះ រួចខ្លួនឡើយ ពោលនឹងកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

មជ្ឈដ្ឋានមួយចំនួននឹងរង់ចាំមើលពីចំ ណាត់ការពីតុលាការថា នឹងដាក់ទោសជន នេះក្នុងកម្រិតណា បន្ទាប់ពីស្នងការនគរបាល រាជធានីភ្នំពេញ បញ្ជូនខ្លួន និងវត្ថុតាងទាំង ឡាយទៅដល់សាលាដំបូងនោះ ៕

ដកស្រង់ពីដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]