ខ្មែរជួយខ្មែរ! តារាទាំងនេះ ក៏ចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បី ទិញវ៉ាក់សាំងកូវីដ១៩

//s9.kh1.co/a9/a9a83cc6261dfdaa0690ab367ca395264da43150.jpg
តារា & កម្សាន្ដ

 ០៨-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

មិនសរសើរមិនបាន ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងកូវីដ១៩ តារាទាំងនេះក៏បានបរិច្ចាគថវិកាជាច្រើនផងដែរ។

ភ្នំពេញ៖ រហូតមកទល់ពេលនេះ ស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានលក្ខណៈហានិភ័យខ្ពស់គួរសម ដែលធ្វើឲ្យក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានប្រកាសឲ្យបងប្អូនទាំងអស់គ្នានៅតែប្រកាន់ខ្ជាប់នូវក្បួនអនាម័យការពារការរីករាតត្បាតនៃជំងឺឆ្លងដែលមានប្រភពមកពីប្រទេសចិននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ដោយសារតែយល់ឃើញដូច្នេះហើយ ទើបបានជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីយកមកចាក់ជូនបងប្អូនដោយឥតគិតថ្លៃផងដែរ មិនទាន់បានអីផងថវិកាដែលទទួលបានពីការសប្បុរសជននានាមានចំនួន ១៨លានដុល្លារសហរដ្ឋអាមេរិកមកហើយ(៤ម៉ោងមុន) ដោយប្រើប្រាស់រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ជាក់ស្តែងក្នុងចំណោមសប្បុរសជនទាំងនោះ មានសិល្បករសិល្បការិនីមួយចំនួនបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជាច្រើនផងដែរ  ដើម្បីរួចចំណែកចលនាការទិញវ៉ាក់សាំងការពារជំងឺឆ្លង កូវីដ១៩ តាមអ្វីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផងដែរ។

យ៉ាងណាមិញក្រៅពីតារាល្បីៗក៏មានបងប្អូនជនរួមជាតិជាច្រើននាក់បានចូលរួមចលនាមួយនេះយ៉ាងភ្លូកទឹកភ្លូកដីផងដែរ ដែលស្តែងអំពីការសាមគ្គីភាពដែលស្ថិតក្នុងស្ថានភាពតឹងតែងមួយនេះផងដែរ៕

តោះចង់ដឹងថាអាយដលណាខ្លះ បានបរិច្ចាគថវិកានោះ៖

៤. តារាចម្រៀង លោក ករុណា ពេជ្រ (បរិច្ចាគ២០ដុល្លារ)

 លោក ករុណា ពេជ្រ
 លោក ករុណា ពេជ្រ
ការបរិច្ចាគតាមរយៈ ABA របស់ករុណា ពេជ្រ
ការបរិច្ចាគតាមរយៈ ABA របស់ករុណា ពេជ្រ

៣. តារាYoutuber កញ្ញា ស្រីនា (បរិច្ចាគ៣០០ដុល្លារ)

 ស្រីនា 
 ស្រីនា 
ការបរិច្ចាគតាមរយៈ ABAរបស់ស្រីនា
ការបរិច្ចាគតាមរយៈ ABAរបស់ស្រីនា

.តារាសម្តែង លោក​ ហេង វិសាល (បរិច្ចាគ៥០០ដុល្លារ)

 លោក​ ហេង វិសាល
 លោក​ ហេង វិសាល
ការបរិច្ចាគតាមរយៈ ABA របស់ លោក​ ហេង វិសាល
ការបរិច្ចាគតាមរយៈ ABA របស់ លោក​ ហេង វិសាល

១. តារាសម្តែងអ្នកនាង ដួង ហ្សូរីដា(បរិច្ចាគ ៨៨៨ដុល្លារ)

អ្នកនាង ដួង ហ្សូរីដា
អ្នកនាង ដួង ហ្សូរីដា
ការបរិច្ចាគតាមរយៈ ABA របស់​ អ្នកនាង ដួង ហ្សូរីដា
ការបរិច្ចាគតាមរយៈ ABA របស់​ អ្នកនាង ដួង ហ្សូរីដា

ចំពោះបងប្អូនជនរួមជាតិដែលមានបំណងចង់ចូលចំណែកជួយនូវថវិកាដើម្បីទិញវ៉ាក់សាំងកូវីដនេះ អាចបរិច្ចាគតាមរយៈធនាគារ ABA លេខគណនី (001249176) Tep Sothy ៕

ករុណា ពេជ្រឌួង ហ្សូរីម៉ា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T