យោងតាមប្រភពព័ត៌មាន New York Time បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៤ខែឧសភា អ្នកស្រី Angelina Jolie បានបញ្ចេញនូវភាពក្លាហាន ប្រាប់ដល់មហាជនថា គាត់សម្រេចចិត្ត ធ្វើការវះកាត់សុដន់ទាំងគូ របស់គាត់ចេញដើម្បីកាត់បន្ថយ ភាគរយនៃជំងឺមហារីក។

នៅពេលដែលដំណឹងនេះបានលាតត្រដាង មានតារាជាច្រើនរួមទាំងអ្នកគាំទ្ររបស់គាត់ បានកោតសរសើរដល់ភាពក្លាហាន របស់អ្នកស្រី ដែលបានយករឿងរបស់គាត់ មកចែករំលែកដល់មហាជន។ អ្នកស្រីមានប្រសាសន៍បន្ថែមថា គាត់ចង់ប្រាប់ដល់ស្រ្ដី ទូរទៅថា ការសម្រេចចិត្តវះកាត់សុដន់ចេញ វាមិនមែនជារឿងងាយស្រួលនោះទេ តែចំពោះគាត់វិញ គឺសប្បាយចិត្តខ្លាំងណាស់ដែល បានធ្វើវាឡើង ព្រោះភាគរយដែលគាត់នឹងកើតជំងឺមហារីកគឺ ៨៧ភាគរយ តែក្រោយពីធ្វើការវះកាត់រួច វាធ្លាក់ចុះមកដល់ក្រោម ៥%។

ខ្មែរឡូតសូមជូនដំណឹងនេះដល់ ស្រ្ដីគ្រប់រូប ឬបុរសដែលមានប្រពន្ធ គួរតែគិតពីបញ្ហានេះ ជីវិតគឺមានសារៈសំខាន់ណាស់ អ្នកអាចបាត់បង់សុដន់ទាំងគូក៏ពិតមែន តែវាជំនួសមកនូវជីវិតថ្មីមួយមកវិញ តើការដោះដូរនេះសម ដែរ ឬ ទេ? តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងនេះ? សូមទស្សនាវីដេអូរបស់អ្នកស្រី Angelina Jolie ខាងក្រោម៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]