Jessica អតីតសមាជិកក្រុម SNSD រកប្រាក់បានជាង ១៨លានដុល្លារ ពីប៊្រេនខោអាវរបស់ខ្លួន!

//s9.kh1.co/29/2982b34b57c39a0ee1b5002db664b595b0747150.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រេ៊ន Fashion របស់ Jessica Jung ម៉ាក់ BLANC & ECLARE រកបានប្រាក់ចំណូលរហូតទៅដល់ ១៨ លានដុល្លារ នៅក្នុងឆ្នាំ ២០១៩។

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៩ ខែវិច្ឆិកា គេហទំព័រក្នុងស្រុក បានបង្ហាញពីប្រាក់ចំណូលរបស់ BLANC & ECLARE ដែលជាយីហោប្រ៊េនរបស់ តារាចម្រៀងទោល Jessica Jung  ដែលកំពុងក្លាយព័ត៌មានក្តៅគគុក នៅលើគេហទំព័រ Dispatch

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមអត្ថបទនេះ គេបានរាយកាណ៍មកថា ក្នុងឆ្នាំ ២០១៩ ប្រាក់ចំណូលរបស់យីហោម៉ូតមួយនេះ រកបានប្រាក់ចំណូលរហូតទៅដល់ ២០ ពាន់លានវ៉ុន (ប្រហែល១៨ លានដុល្លារ)។

ជាមួយចំនួនដ៏ច្រើននេះបានធ្វើឱ្យ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង មិននឹកស្មានថា យីហោប្រ៊េន របស់សមាជិកអតីតសមាជិកក្រុម SNSD រូបនេះ រកប្រាក់បានច្រើនយ៉ាងសន្ធឹកសន្ធាប់បែបនេះសោះ។

គួរបញ្ជាក់ផងដែរថា BLANC & ECLARE  ត្រូវបានបង្កើតឡើងដំបូង នៅក្នុងខែសីហាឆ្នាំ ២០១៤  ក្នុងការលក់វ៉ែនតា រហូតមកដល់ពេលនេះJessica បានពង្រីកអាជីវកម្មរបស់នាង បានដាក់លក់ផលិតផលផ្សេងៗ ទៀតជាច្រើន។

ទន្ទឹមនឹងនេះ ជាមួយប្រ៊េនមួយនេះ ក៏ទទួលបានការគាំទ្រ ពីសំណាក់តារាល្បីៗផងដែរ ដោយជានិច្ចកាល ម៉ាកនេះត្រូវបានតារាកូរ៉េមួយចំនួន យកមកស្លៀក មានដូចជា Jennie ក្រុម BLACKPINK សមាជិកក្រុម TWICE សមាជិកក្រុម Red Velvet សមាជិកក្រុម AOA និង EXID ជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

Jessica Jung
Jessica Jung
តារាល្បីពាក់ប្រ៊េន BLANC & ECLARE 
តារាល្បីពាក់ប្រ៊េន BLANC & ECLARE 
តារាល្បីពាក់ប្រ៊េន BLANC & ECLARE 
តារាល្បីពាក់ប្រ៊េន BLANC & ECLARE 
តារាល្បីពាក់ប្រ៊េន BLANC & ECLARE 
តារាល្បីពាក់ប្រ៊េន BLANC & ECLARE 
តារាល្បីពាក់ប្រ៊េន BLANC & ECLARE 
តារាល្បីពាក់ប្រ៊េន BLANC & ECLARE 
ព័ត៌មានរបស់ Jessica trending លេខ១
ព័ត៌មានរបស់ Jessica trending លេខ១
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T