រង់ចាំ New Year, New OPPO យូរហើយមែនទេ? ជាមួយតម្លៃថ្មីត្រឹមតែ $349 ចំណេញលើសពីចំណេញ

//s9.kh1.co/3c/3c1a55638b0e001795d417af4b4d6519f1f64dbc.jpg
បច្ចេកវិទ្យា

 ២៨-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ដើម្បីអបអរសាទរថ្ងៃបុណ្យណូអែល (Christmas) និងឆ្លងឆ្នាំសាកលឆ្នាំ 2020-2021 ជាការស្វាគមន៍ឆ្នាំថ្មី ដែលខិតជិតចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ ស្មាតហ្វូន OPPO Reno4 បញ្ចុះតម្លៃត្រឹមតែ $349 តែប៉ុណ្ណោះ។

ភ្នំពេញ៖ ដើម្បីអបអរសាទរថ្ងៃបុណ្យណូអែល (Christmas) និងឆ្លងឆ្នាំសាកលឆ្នាំ 2020-2021 ជាការស្វាគមន៍ឆ្នាំថ្មី ដែលខិតជិតចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ ស្មាតហ្វូន OPPO Reno4 បញ្ចុះតម្លៃត្រឹមតែ $349 តែប៉ុណ្ណោះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើអ្នកទាំងអស់គ្នាមានបានត្រៀមកាដូសម្រាប់ក្រុមគ្រួសារ សាច់ញាតិ បងប្អូន មនុស្សជាទីស្រលាញ់ និងកាដូសម្រាប់ខ្លួនឯងហើយឬនៅ? នេះជាឱកាសពិសេសបំផុត ចំពោះអតិថិជន និងហ្វេនៗដែលតែងតែស្រលាញ់ និងនិយមគាំទ្រ ក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខគេ OPPO ដោយរាល់ការជាវស្មាតហ្វូន OPPO Reno4 ក្នុងអំឡុងពេលនេះ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 20$ ($369 តម្លៃពេញ) ចំណេញលើសពីថ្ងៃធម្មតាតែម្តង ។

ពិសេសសម្រាប់អ្នកចង់ប្តូរទូរស័ព្ទ ឬឡើងស៊េរីទូរស័ព្ទថ្មី ដែលកាលមុនស្ទើរលុយ ដល់ពេលនេះបញ្ចុះរហូតដល់ $20 ម៉េចមិនប្រញាប់ទិញទៅ? នៅចាំអ្វីទៀត? បើតម្លៃល្អម្លឹងៗហើយហ្នឹង។ 

ទិញ OPPO Reno4 ទទួលបានការបញ្ចុះតម្លៃពិសេស
ទិញ OPPO Reno4 ទទួលបានការបញ្ចុះតម្លៃពិសេស

បន្ទាប់ពីទិញ OPPO Reno4 អំឡុងឱកាសពិសេសនេះ ពិតជាល្អមែនទែន ក្នុងការបង្កើតអនុស្សាវរីយ៍ល្អៗ ដោយការផ្តិតយករូបថតស្អាតៗ ជួបជុំគ្រួសារ ដោយសារតែស្មាតហ្វូននេះបំពាក់ជាមួយកាមេរ៉ាទំហំធំ ថតច្បាស់ទាំងថ្ងៃ និងពេលយប់។

រឹតតែពិសេសស្មាតហ្វូនមួយនេះក៏មានមុខងារ AI-enhance sensor ជាបច្ចេកវិទ្យាសម្គាល់វៃឆ្លាតរួមមាន មុខងារការពារការសម្ងាត់ ដែលមិនឲ្យអ្នកជិតខ្លួនឃើញសារ ឬ Message។ មុខងារបញ្ជាដោយកាយវិការ ផ្តល់នូវភាពងាយស្រួលក្នុងការទទួលទូរស័ព្ទពេលដៃកំពុងប្រឡាក់ ឬសើម។ កាន់តែពិសេសលែងពិបាកដាក់ Ratio ជាមួយមុខងារបង្វិលអេក្រង់ ដែលវាអាចឲ្យអ្នកបង្វិលទៅតាមទម្រង់មុខរបស់អ្នកតែម្តង។ ចុងក្រោយគឺ មុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត គឺអាចរក្សាពន្លឺអេក្រង់មិនឲ្យរលត់ នៅពេលភ្នែកកំពុងសម្លឹងមើលវីដេអូ ឬ Youtube ផ្សេងៗ។

ក្រៅពីរូបរាងស្តើងស្រាល ងាយស្រួលក្នុងការចាប់កាន់ OPPO Reno4 មាន ៣ពណ៌ ដែលពណ៌នីមួយៗគឺសុទ្ធតែជាពណ៌កំពុងពេញនិយម និងស្រ់សស្អាត ស្រួលក្នុងការជ្រើសរើសដូចជា៖ Space Black (ពណ៌ខ្មៅ) Galactic Blue ​(ពណ៌ខៀវ) និង Nebula Purple (ពណ៌ស្វាយ)។

OPPO Reno4 Space Black (ពណ៌ខ្មៅ)
OPPO Reno4 Space Black (ពណ៌ខ្មៅ)
OPPO Reno4 Galactic Blue ​(ពណ៌ខៀវ)
OPPO Reno4 Galactic Blue ​(ពណ៌ខៀវ)
OPPO Reno4 Nebula Purple (ពណ៌ស្វាយ)
OPPO Reno4 Nebula Purple (ពណ៌ស្វាយ)

តោះមួយឆ្នាំមានតែម្តងទេ! មិនទិញពេលនេះប្រយ័ត្នស្តាយក្រោយណា។ រំឮកម្តងទៀត OPPO Reno4 មានតម្លៃពេញ $369 ប៉ុន្តែពេលនេះ ចុះសល់ត្រឹមតែ $349 (តម្លៃថ្មី) តែប៉ុណ្ណោះ ហើយបន្ថែមពីលើការបញ្ចុះតម្លៃដ៏ពិសេស  ក្រុមហ៊ុនក៏មានជាកាដូបន្ថែមនឹងរៀបចំកាដូយ៉ាងពិសេស ដើម្បីជាការតបស្នងអរគុណដល់អតិថិជនផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រូម៉ូសិនដែលមិនធ្លាប់មាននេះ គឺចាប់ផ្តើមពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែម និងលម្អិត អំពីប្រូម៉ូសិន តម្លៃ និងកាដូពិសេសៗ សូមតាមដាននិងចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា៕

តោះទស្សនាវីដេអូអំពីតម្លៃពិសេសភ្ញាក់ផ្អើលថ្មីពី OPPO Reno4 និងលក្ខណៈពិសេសៗ ដូចខាងក្រោមនេះ

វីដេអូ
OPPO Reno4
OPPO Reno4
OPPO Reno4
OPPO Reno4
OPPO Reno4
OPPO Reno4
OPPO Reno4
OPPO Reno4
OPPO Reno4
OPPO Reno4
OPPO Reno4
OPPO Reno4
OPPO Reno4
OPPO Reno4
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T