វណ្ណដា ចេញវីដេអូបកស្រាយ (មានវីដេអូ)​

//s9.kh1.co/2a/2ad74d3d11f48c6c15e27b661e19c90d969fb325.jpg
តារា & កម្សាន្ដ

 ២៦-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង៨កន្លះព្រឹក តុលាការបានបើកសវនាការមួយ បន្ទាប់ពីក្រុមហ៊ុនស្មាត បានដាក់ពាក្យសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារ មានអនុភាពអនុវត្តភ្លាម ទោះមានបណ្ដឹងតវ៉ាក៏ដោយ គឺដើម្បីហាមឃាត់មិនឲ្យ វណ្ណដា ផ្តល់សេវាតន្ត្រី រួមមានការចូលរួមក្នុងការប្រគំតន្រ្តី ព្រឹត្តិការណ៍ កម្មវិធីកំសាន្តទាំងឡាយ ព្រមទាំងហាមឃាត់ វណ្ណដា មិនឱ្យចាត់ចែង លក់ដូរផ្ទេរកម្មសិទ្ធ ឬផ្ដល់ផលិតផលដែលផលិតដោយ វណ្ណដា ទៅឲ្យអ្នកផ្ដល់សេវាតន្ដ្រីផ្សេង ( Music Content Provider ) ឬទៅប្រតិបត្តិករទូរគមនាគមន៍ដែលជាដៃគូរប្រកួតប្រជែងរបស់ក្រុមហ៊ុនស្មាត ទោះដោយផ្ទាល់ក្តីឬដោយប្រយោលក្ដី។ ក្នុងអំឡុងពេលដែលកិច្ចព្រមព្រៀងនៅមានសុពលភាព និងសូមឱ្យឲ្យ វណ្ណដា អនុវត្តកាតព្វកិច្ចរបស់ខ្លួន តាមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស្មាត។

ភ្នំពេញ៖ កាលពីម្សិលមិញនេះ ក្រុមហ៊ុនសែលកាត បានប្រកាសសិល្បករហ៊ីបហប លំដាប់កំពូលម្នាក់ប្រចាំប្រទេសកម្ពុជា គឺ លោក វណ្ណដា ដែលបានក្លាយជាទូតសុច្ឆន្ទៈ របស់ក្រុមហ៊ុនសែលកាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សិល្បករវ័យ ២៣ឆ្នាំ រូបនេះ ដែលមានបណ្តាញសង្គម មានអ្នកគាំទ្រ១.៤៥ លាននាក់នៅលើ ប្រព័ន្ធYoutube បាននិយាយថា៖

« ខ្ញុំមានសេចក្តីសោមន្សរីករាយ និង មានកិត្តិយសដែលបានក្លាយជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមខ្ញុំជាទូតសុច្ឆន្ទៈថ្មី ខ្ញុំចង់បង្ហាញនូវមហិច្ឆតារបស់ សិល្បករក្ក្នុងការជម្រុញនិងការអភិវឌ្ឍន៍ភាពឆ្នើមរបស់កម្ពុជា ដើម្បីចែករំលែកទៅកាន់ពិភពលោក»។

ការលើកឡើងរបស់លោក វណ្ណដា 
   លោក វណ្ណដា
   លោក វណ្ណដា

នៅព្រឹកថ្ងៃទី២៦  ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង៨កន្លះព្រឹក តុលាការបានបើកសវនាការមួយ បន្ទាប់ពីក្រុមហ៊ុនស្មាត បានដាក់ពាក្យសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារ មានអនុភាពអនុវត្តភ្លាម ទោះមានបណ្ដឹងតវ៉ាក៏ដោយ គឺដើម្បីហាមឃាត់មិនឲ្យ វណ្ណដា ផ្តល់សេវាតន្ត្រី  រួមមានការចូលរួមក្នុងការប្រគំតន្រ្តី  ព្រឹត្តិការណ៍ កម្មវិធីកំសាន្តទាំងឡាយ ព្រមទាំងហាមឃាត់ វណ្ណដា មិនឱ្យចាត់ចែង លក់ដូរផ្ទេរកម្មសិទ្ធ ឬផ្ដល់ផលិតផលដែលផលិតដោយ វណ្ណដា ទៅឲ្យអ្នកផ្ដល់សេវាតន្ដ្រីផ្សេង ( Music Content Provider ) ឬទៅប្រតិបត្តិករទូរគមនាគមន៍ដែលជាដៃគូរប្រកួតប្រជែងរបស់ក្រុមហ៊ុនស្មាត ទោះដោយផ្ទាល់ក្តីឬដោយប្រយោលក្ដី។ ក្នុងអំឡុងពេលដែលកិច្ចព្រមព្រៀងនៅមានសុពលភាព និងសូមឲ្យ វណ្ណដា អនុវត្តកាតព្វកិច្ចរបស់ខ្លួន តាមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស្មាត។

នៅក្នុងពាក្យសុំដីកាសម្រេចរក្សាការពារ របស់ក្រុមហ៊ុនស្មាតបានលើកឡើងថា វណ្ណដា នៅជាប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស្មាត ដោយសារតែសំអាងលើចំណុចមួយឃ្លានៅក្នុងកិច្ចព្រមព្រៀងនោះថា កិច្ចព្រមព្រៀងនឹងបន្តជាស័្វយប្រវត្តិយៈពេលមួយឆ្នាំទៀត។

ទាក់ទងរឿងនេះដែរ វណ្ណដា បានបដិសេធទាំងស្រុងចំពោះការអះអាងដែលក្រុមហ៊ុនស្មាត បានដាក់ទៅខាងតុលាការ។

វណ្ណដា បានលើកឡើងថា៖

«ការចរចារលើកិច្ចព្រមព្រៀងថ្មី បានបរាជ័យទាំងស្រុង ដែលគិតចាប់ផ្តើមតាំងពីខែតុលា ឆ្នាំ២០១៩ រហូតមកដល់ខែមីនា ឆ្នាំ២០២០។ ចាប់ពីខែមេសា ឆ្នាំ២០២០ វណ្ណដា ក៏លែងបន្តផ្ដល់សេវាកម្មទៅដល់ស្មាត ហើយស្មាត ក៏បញ្ឈប់ធ្វើការបង់ប្រាក់កម្រៃនានា  ជាប្រចាំខែទៀតដែរ»។

  ការលើកឡើងរបស់លោក វណ្ណដា

ឆ្លើយតបនឹងបញ្ហានេះ វណ្ណដា បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងនូវអ្វីដែល ក្រុមហ៊ុនស្មាត បានចោទប្រកាន់គាត់ ដែលមាននៅក្នុងវីដេអូខាងក្រោម៖

វណ្ណដា
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T