Carina Lau ត្រូវគេរិះគន់រឿងមុខចាស់ មិនសមសម្ដែងជាតួអង្គវ័យក្មេង

//s9.kh1.co/a9/a9ea7116620b1146a8ba4839586d68d6e5d0b0f4.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ក្រៅពីទទួលបានការកោតសរសើរចំពោះសមត្ថភាពសម្ដែងហើយ តារាស្រីជើងចាស់​ Carina Lau ស្រាប់តែទទួលរងនូវការរិះគន់ ចំពោះការដើរតួអង្គវ័យក្មេង

ចិន៖​ ថ្មីៗនេះ យោងតាមទំព័រ Sina បានរាយការណ៍ឲ្យដឹងថា ខ្សែភាពយន្តមួយ ដែលមានការចូលរួមសម្ដែងពីតារាស្រីជើងចាស់ Carina Lau  ដែល បានចាក់ផ្សាយ បន្ទាប់ពីរយៈពេល ៣ ឆ្នាំមកនេះ  មានទស្សនិកជនមួយចំនួន បានសម្តែងការមិនពេញចិត្ត ចំពោះតួអង្គរបស់នាង  ដែលបានសម្ដែងជានារីវ័យក្មេង អាយុ ២០ ឆ្នាំ ខណៈដែលរូបនាងផ្ទាល់មាន អាយុ ៥២ ឆ្នាំទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ រូបភាពនៃតួអង្គរបស់តារាស្រីរូបនេះ បានបង្ហាញពីស្ទាយ៍ម៉ូតសក់ ចងទាំងទីទុយទាំងសងខាង ដោយព្យាយាមធ្វើឲ្យនាងមើលទៅ មានភាពជាយុវវ័យ ដែលទទួលបានយោបល់អវិជ្ជមានពីអ្នកទស្សនា ដោយបានលើកឡើងថា នាងមានភាពចាស់ពេក មិនមែនមានអាយុសមស្រប សម្រាប់ការសម្តែងលើតួអង្គវ័យក្មេង របស់នាងនោះទេ  ។

យ៉ាងណាមិញ ក៏មានការកោតសរសើរ ចំពោះការសម្តែងដ៏ល្អ របស់តារាស្រីរូបនេះ ប៉ុន្តែពួកគេ នៅតែបាននិយាយថាមិនមានអារម្មណ៍ ចំពោះតួអង្គក្នុងវ័យ ២០ ឆ្នាំ របស់នាងបានឡើយ ខ​ណៈដែលបានបង្ហាញពីស្នាមជ្រីវជ្រួញ និងមិនមានភាពលេចធ្លោ​ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Carina Lau
Carina Lau
Carina Lau
Carina Lau
Carina Lau
Carina Lau
Carina Lau សម្ដែងជាតួអង្គវ័យក្មេង
Carina Lau សម្ដែងជាតួអង្គវ័យក្មេង
Carina Lau សម្ដែងជាតួអង្គវ័យក្មេង
Carina Lau សម្ដែងជាតួអង្គវ័យក្មេង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T