តារាប្រុសល្បី Lai Kuan Lin បង្ហោះសារសុំទោស ដែលជក់បារីនៅទីសាធារណៈ!

//s9.kh1.co/3d/3d31b93e852b1be1393d0e6e9639fbb2ac967d78.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីគេប្រទះឃើញ Lai Kuan Lin ជក់បារីនៅទីសាធារណៈ ធ្វើឲ្យអ្នកនិយមលេងអ៉ីនធើណែត ផ្ទុះការមិនពេញចិត្តយ៉ាងខ្លាំង មិនយូរប៉ុន្មាន តារាប្រុសរូបនេះក៏ចេញមកបង្ហោះសារសុំទោស!

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីនេះ តារាប្រុសលោក Lai Kuan Lin អតីតសមាជិកក្រុម Wanna One បានក្លាយជាប្រធានបទដ៏ក្ដៅគគុក លើបណ្ដាញសង្គមអ៉ីនធើណែត ព្រោះតែតារាប្រុសរូបនេះ បានជក់បារី ព្រមទាំងមានខាកស្ដោះនៅលើផ្លូវសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lai Kuan Lin
Lai Kuan Lin

ជាក់ស្ដែងបន្ទាប់ពីរូបភាពរបស់លោក ត្រូវបានផ្សព្វផ្សាយជាហូរហែ ព្រមទាំងផ្ទុះការមិនពេញចិត្តជាច្រើន​ពីហ្វេនៗ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ប៉ុន្មានម៉ោងមុននេះ តារាប្រុស Lai Kuan Lin បានចូលទៅសរសរសារ បង្ហោះនៅលើគណនី Weibo ផ្ទាល់ខ្លួន។​ ស្របនឹងនេះដែរ តារាប្រុសរូបនេះ ក៏បានបញ្ជាក់នៅក្នុងសារនោះថា លោកពិតជាសុំទោសដល់មហាជន និងហ្វេនៗរបស់លោក ដែលលោកបានធ្វើបែបនេះ នៅទីសារធារណៈ ថ្ងៃក្រោយលោកនឹងមិនធ្វើបែបនេះទៀតទេ។

Lai Kuan Lin
Lai Kuan Lin

ខ្ញុំពិតជាសុំទោស។ ក្នុងនាមខ្ញុំជាមនុស្សដែលមហាជនទទួលស្គាល់ ខ្ញុំបែរជាមិនប្រយ័ត្ននឹងសកម្មភាពបែបនេះ។ ខ្ញុំរីករាយនឹងទទួលយក រាល់ការរិះគន់ទាំងអស់របស់គ្រប់គ្នា ដូច្នេះហើយខ្ញុំសន្យាថា នឹងមិនធ្វើទង្វើបែបនេះម្តងទៀតឡើយ។

Lai Kuan Lin
រូបភាពររបស់  Lai Kuan Lin  ជក់បារី
រូបភាពររបស់ Lai Kuan Lin ជក់បារី

តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងនេះ?

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T