សម្តីមួយឃ្លា កុមារី យ៉ង់ ស្រីនីត «ទោះបីខ្ញុំក្រ ក៏អត់តូចចិត្តដែរ សំខាន់បានភាព កក់ក្ដៅពីពុកម៉ែ» មហាជនរំជួលចិត្ត (មានវីដេអូ)

//s9.kh1.co/d8/d8fe656c6c4581ccf618340bded0ff1155901638.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយកុមារី យ៉ង់ ​ស្រីនីត ផ្ដល់បទសម្ភាសន៍មកកាន់ ខ្មែរឡូត រៀបរាប់ពីប្រវត្តិគ្រួសារ និងការតស៊ូរបស់នាង ស្ដាប់ហើយអួលដើមក។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កុមារី យ៉ង់ ស្រីនីត បានធ្វើឲ្យមហាជន និងអ្នកលេងបណ្ដាញសង្គមជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងអាណិតអាសូរដល់ប្អូនស្រីគ្រប់គ្នា ខណៈដែលនាងត្រឹមជាក្មេងស្រីរស់នៅក្នុងគ្រួសារមានជីវភាពខ្វះខាត និងមានសមាជិកច្រើន។ ដោយកុមារីរូបនេះ នាងមានអាយុទើបតែ ១១ឆ្នាំប៉ុណ្ណោះ តែនាងចេះជួយរំលែកការងារគ្រួសារ ដើរលក់ចេកឆាប បន្ទាប់ពីចេញពីរៀន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីម្សិលមិញនេះកុមារី យ៉ង ស្រីនីត បានផ្ដល់វត្តមានសម្ភាសន៍មកកាន់ ខ្មែរឡូត ហើយក្មេងស្រីរូបនេះ បានបង្ហើបពីជីវភាពគ្រួសារកំពុងជួបការខ្វះខាត ស្ដាប់ទៅពិតជាកម្សត់តែម្ដង។ មិនតែប៉ុណ្ណោះ កុមារីរូបនេះ បានបង្ហាញប្រាប់ឲ្យដឹងថា ពេលខ្លះគ្រួសារនាងមិនមានលុយទិញម្ហូប ហើយពេលខ្លះទៀតញ៉ាំព្រឹកខ្វះល្ងាច ម្យ៉ាងវិញទៀត នាងធ្លាប់ញ៉ាំបាយត្រឹមកន្លះកំប៉ុងគ្នា ៧នាក់ក៏មាន។ បើទោះបី នាងកើតមកក្នុងគ្រួសារមានភាពខ្វះខាត តែក្មេងស្រីរូបនេះ មិនអន់ចិត្តនឹងវាសនាខ្លួនឯងនោះទេ ក្នុងនោះដែរ ប្អូនស្រីបាននិយាយបន្ថែមពាក្យមួយឃ្លាយ៉ាងមានន័យដូច្នេះថា៖ 

ទោះបីខ្ញុំក្រ ក៏ខ្ញុំមិនតូចចិត្ត សំខាន់ឲ្យតែខ្ញុំមានភាពកក់ក្ដៅ ពីឪពុកម្ដាយរបស់ខ្ញុំ។

សម្ដី កុមារី យ៉ង ស្រីនីត

តួយ៉ាង បន្ទាប់ពីបានផ្ដល់នូវបទសម្ភាសន៍ និយាយរៀបរាប់ពីអារម្មណ៍រស់នៅក្នុងគ្រួសារមានជីវភាពមួយខ្វះខាតរួច ក៏មានទស្សនិកជន និងអ្នកលេងបណ្ដាញសង្គមជាច្រើន បានពោលពាក្យជូនពរទៅកាន់ក្មេងស្រីរូបនេះគ្រប់គ្នា។ ជាពិសេស ពួកគេបានសរសើរពីចិត្តគំនិត ចេះគិតគូរដូចជាមនុស្សចាស់របស់ប្អូនស្រីគ្រប់គ្នាសឹងតែមិនដាច់ពីមាត់តែម្ដង។ គួរបញ្ចាក់ផងដែរថា នាពេលនេះកុមារីរូបនេះ បានត្រឡប់ទៅខេត្តមណ្ឌលគីរីវិញ ដើម្បីបន្តការសិក្សាបន្ថែម ហើយរឿងសិល្បៈនាងនឹងគិតគូរតាមក្រោយផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

 កុមារី យ៉ង ស្រីនីត
 កុមារី យ៉ង ស្រីនីត
 កុមារី យ៉ង ស្រីនីត
 កុមារី យ៉ង ស្រីនីត
 កុមារី យ៉ង ស្រីនីត
 កុមារី យ៉ង ស្រីនីត
 កុមារី យ៉ង ស្រីនីត
 កុមារី យ៉ង ស្រីនីត
 កុមារី យ៉ង ស្រីនីត
 កុមារី យ៉ង ស្រីនីត
 កុមារី យ៉ង ស្រីនីត
 កុមារី យ៉ង ស្រីនីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T