សោកស្ដាយណាស់!​ មកដឹងអំពីដើមចម នៃការស្លាប់របស់កូនសិស្សលោកគ្រូ ស៊ន អេលីត កីឡាករ អេលីត លីម៉ី

//s9.kh1.co/28/280371ae3d7135abe86edaaa0457b16986940010.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

មានតែពាក្យថាសោកស្ដាយបំផុត

ភ្នំពេញ ៖  ប្រិយមិត្តប្រាកដជាបានជ្រាបនូវព័ត៌មានមួយចំនួនហើយ ដែលខាងគេហទំព័ររបស់យើងបានជម្រាបជូនដល់ប្រិយមិត្ត ទាក់ទងនឹងការស្លាប់របស់កីឡាករ អេលីត លីម៉ី ដែលជាកូនសិស្សរបស់លោកគ្រូ ស៊ន អេលីត ប៉ុន្តែនៅពេលនោះ យើងមិនទាន់ទទួលបានព័ត៌មានជាក់លាក់ណាមួយ ជុំវិញការស្លាប់របស់ លីម៉ី នៅឡើយទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ អេលីត លីម៉ី កាលនៅរស់ 
  កីឡាករ អេលីត លីម៉ី កាលនៅរស់ 

ប៉ុន្តែឥឡូវនេះលោកគ្រូ ស៊ន អេលីត ដែលជាគ្រូធំនៃក្លឹបប៉ែនកាក់គុនខ្មែរ និងក្លិបនាយកដ្ឋានអង្គរក្ស បានបញ្ជាក់ថា មកទល់នឹងពេលនេះលោកមិនទាន់អាចកំណត់មូលហេតុជាក់លាក់ នៃការស្លាប់របស់កីឡាកររូបនេះបាននៅឡើយទេ។ សម្រាប់មូលហេតុ ដែលលោកដាក់ការសង្ស័យមានពីរករណី គឺទីមួយ ស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ និង ទីពីរ ធ្លាក់ពីលើជណ្តើរ

  លោកគ្រូ ស៊ន អេលីត
  លោកគ្រូ ស៊ន អេលីត

លោកបន្តថា មុនពេលកើតហេតុ រូបលោក និងកូនសិស្ស បាននាំគ្នាបោសសម្អាត និងរៀបចំអំពូលភ្លើងនៅផ្នែកខាងក្រោយនៃក្លិប ។ នៅក្នុងការរៀបចំអំពូលភ្លើងនោះដែរ ជនរងគ្រោះខាងលើ បានឡើងជណ្តើរ ដើម្បីលើកអំពូលឱ្យខ្ពស់ជាងមុន ប៉ុន្តែត្រូវបានធ្លាក់រងរបួសក្បាលផ្នែកខាងក្រោយយ៉ាងដំណំ បន្ទាប់មកត្រូវបានបញ្ជូនទៅមន្ទីរកាល់ម៉ែត។ តែជាអកុសលគ្រូពេទ្យនៅទីនោះអះអាងថា ឈាមបានចូលកកក្នុងខួរក្បាល លីម៉ី បាត់ទៅហើយ ជាហេតុធ្វើឱ្យគេស្លាប់នៅទីនោះតែម្តង ។

 កីឡាករ អេលីត លីម៉ី 
 កីឡាករ អេលីត លីម៉ី 

ទន្ទឹមនឹងនេះផងដែរ លោកគ្រូ ស៊ន អេលីត បានបន្តថាទំហំ​នៃ​ការ​បោក​ក្បាល​ទំនង​មិន​គួរ​ឱ្យ​កូនសិស្ស​របស់​លោក​ឈាន​ដល់​មរណភាព​នោះ​ទេ ទើប​លោក​សង្ស័យ​ថា កូនសិស្ស​លោកត្រូវ​ឆក់​ខ្សែភ្លើង​ច្រើន​ជាង​ ស្លាប់ដោយសារធ្លាក់ពីលើជណ្តើរ

Veasna Thanak
វាសនា ឋានៈ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T