អ៊ុយក្រែន ទាមទារឲ្យ FIFA ដកក្រុមនៅអាស៊ីមួយនេះ ចេញពីការប្រកួតបាល់ទាត់ពិភពលោក

//s9.kh1.co/17/17d196c5b7e395faf9dbf31b6a4f4d55f4a6ef9d.jpg
កីទ្បា

 ០២-វិច្ឆិកា-២០២២ ៨ព្រឹក · មួយឆ្នាំមុន

អ៊ុយក្រែន ស្នើឲ្យ FIFA ដកក្រុមជម្រើសជាតិមួយនេះចេញពី World Cup

អឺរ៉ុប៖ សមាគមន៍បាល់ទាត់នៃប្រទេសអ៊ុយក្រែន ហៅកាត់ថា UAF បានទទូចឲ្យខាងសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដកក្រុមជម្រើសជាតិអ៊ីរ៉ង់ ចេញពីការប្រកួតបាល់ទាត់ពិភពលោកដែលនឹងធ្វើឡើងនៅប្រទេស កាតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិ អ៊ីរ៉ង់
ក្រុមជម្រើសជាតិ អ៊ីរ៉ង់

អ៊ីរ៉ង់ បានកក់កៅអីទៅលេងនៅ កាតា បានសម្រេចដោយក ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២០ខែវិច្ឆិកា ដល់ថ្ងៃទី១៨ខែធ្នូ។

ក្រុមជម្រើសជាតិ អ៊ីរ៉ង់
ក្រុមជម្រើសជាតិ អ៊ីរ៉ង់

យ៉ាងណាមិញ ប្រទេស អ៊ីរ៉ង់ កំពុងទទួលការថ្កោលទោសពីឆាកអន្តរជាតិយ៉ាងខ្លាំង ទាក់ទងនឹងការបង្ក្រាបដោយប្រើហិង្សាទៅលើបាតុករដែលបានបាតុកម្មទាមទារលើសិទ្ធិស្ត្រីក្នុងប្រទេសនេះ។

ការតវ៉ាទាមទារសិទ្ធិស្ត្រីនៅ ប្រទេស អ៊ីរ៉ង់
ការតវ៉ាទាមទារសិទ្ធិស្ត្រីនៅ ប្រទេស អ៊ីរ៉ង់

ការបាតុកម្មនេះបានផ្ទុះឡើងពេញផ្ទៃប្រទេស បន្ទាប់ពីការស្លាប់របស់កញ្ញា Mahsa Amini ដែលត្រូវចាប់ខ្លួនដោយសារមិនបានពាក់កន្សែងរុំសក់។

ការតវ៉ាទាមទារសិទ្ធិស្ត្រីនៅ ប្រទេស អ៊ីរ៉ង់
ការតវ៉ាទាមទារសិទ្ធិស្ត្រីនៅ ប្រទេស អ៊ីរ៉ង់

លើសពីនេះទៅទៀត UAF បានអះអាងថា អ៊ីរ៉ង់ ក៏បានចូលដៃជាមួយប្រទេស រុស្ស៊ី ក្នុងការធ្វើសង្គ្រាមជាមួយ អ៊ុយក្រែន ផងដែរ។

គួរបញ្ជាក់ផងដែរថា កន្លងមក FIFA បានប្រកាសហាមឃាត់ក្រុមជម្រើសជាតិ រុស្ស៊ី មិនឲ្យចូលប្រកួតនៅបាល់ទាត់ពិភពលោករួចហើយដោយសារ តែរដ្ឋាភិបាលប្រទេសនេះ បានបើកការវាយប្រហារយោធាទៅលើ អ៊ុយក្រែន៕

ក្រុមជម្រើសជាតិ រុស្ស៊ី 
ក្រុមជម្រើសជាតិ រុស្ស៊ី 

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T