កប់ណាស់! ក្រុមជម្រើសជាតិមួយនេះ បានក្លាយជាក្រុមដែលមិនស្គាល់ពាក្យថាចាញ់ បានយូរជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់

//s9.kh1.co/0c/0c2f9e8dc6df0c5ef3622f8dce91f03173fd6c6e.jpg
កីទ្បា

 ០៤-វិច្ឆិកា-២០២២ ២ល្ងាច · មួយឆ្នាំមុន

ក្រុមជម្រើសជាតិបាល់ទាត់មួយនេះរក្សាកំណត់ត្រាមិនដែលចាញ់បានយូរជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ

អឺរ៉ុប៖ ពិតណាស់ ការប្រកួតបាល់ទាត់តាមក្រុមជម្រើសជាតិក៏ជាការប្រកួតប្រជែងមួយដ៏អស្ចារ្យផងដែរសម្រាប់អ្នកគាំទ្របាល់ទាត់មកជុំវិញពិភពលោកដោយនៅក្នុងឆ្នាំនេះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនឹងធ្វើឡើងនាខែវិច្ឆិកានេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិ អាហ្សង់ទីន
ក្រុមជម្រើសជាតិ អាហ្សង់ទីន

យ៉ាងណាមិញ អ្នកគាំទ្រទាំងអស់ធ្លាប់ឆ្ងល់ដែរទេថាបើគិតពីការប្រកួតនៅជម្រើសជាតិ តើក្រុមជម្រើសជាតិមួយណាដែលមិនដែលស្គាល់ពាក្យថាចាញ់បានយូរជាងគេបង្អស់?

រូបភាពតំណាង
រូបភាពតំណាង

បើនិយាយពីក្រុមជម្រើសជាតិដែលចាត់ទុកថាខ្លាំងនាពេលឥលូវនេះ គេប្រាកដជានឹកដល់ក្រុមជម្រើសជាតិអាហ្សង់ទីន មុនគេដែលមកទល់ពេលនេះ អាហ្សង់ទីន ប្រកួតមិនដែលស្គាល់ពាក្យថាចាញ់សរុប៣៥ប្រកួតហើយ។

ក្រុមជម្រើសជាតិ អាហ្សង់ទីន
ក្រុមជម្រើសជាតិ អាហ្សង់ទីន

ប៉ុន្តែ អ៊ីតាលី ទៅវិញទេដែលជាក្រុមជម្រើសជាតិដែលកំពុងកាន់កាប់កំណត់ត្រាប្រកួតមិនដែលស្គាល់ពាក្យថាចាញ់ គឺដល់ទៅ៣៧ប្រកួត ដោយក្នុងនោះឈ្នះ ២៨ប្រកួត និងលេងស្មើ៩ប្រកួត។

ក្រុមជម្រើសជាតិអ៊ីតាលី
ក្រុមជម្រើសជាតិអ៊ីតាលី

ក្នុងរយៈពេល៣៧ប្រកួតនេះ អ៊ីតាលី ស៊ុតបញ្ចូលទីបាន៩៣គ្រាប់និងរបូតគ្រាប់បាល់តែ១២គ្រាប់ ប៉ុណ្ណោះ។ ភាពមិនដែលចាញ់របស់អ៊ីតាលីនេះបានចាប់ផ្ដើមតាំងពីការប្រកួត ទល់នឹងអ៊ុយក្រែន ក្នុងការប្រកួតមិត្តភាព នាថ្ងៃទី១០ខែតុលាឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១ ទល់នឹង ប្រទេសលីទុយអានី ក្នុងការប្រកួតជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។

ក្រុមជម្រើសជាតិអ៊ីតាលី
ក្រុមជម្រើសជាតិអ៊ីតាលី

គួរឲ្យសោកស្តាយដែល កំណត់ត្រានេះគឺបានបញ្ឈប់ត្រឹម៣៧ប្រកួត បន្ទាប់ពី អ៊ីតាលី បានចាញ់ អេស្ប៉ាញ ក្នុងការប្រកួត Nations League នាថ្ងៃទី៦ខែតុលាឆ្នាំ២០២១៕

ការប្រកួតរវាង អ៊ីតាលី និង អេស្ប៉ាញ
ការប្រកួតរវាង អ៊ីតាលី និង អេស្ប៉ាញ

ប្រភពsportingnews

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T