ដឹងអត់ថា ជើងឯក World Cup និងជើងឯករង ទទួលបានប្រាក់រង្វាន់ដល់ទៅប៉ុន្មានលាន?

//s9.kh1.co/0c/0c8fb664fcb1bd2b619021e7868c8639719d4829.jpg
កីទ្បា

 ០៣-វិច្ឆិកា-២០២២ ៩ព្រឹក · មួយឆ្នាំមុន

មកដឹងពីចំនួនប្រាក់រង្វាន់ដែលក្រុមជើងឯកបាល់ទាត់ពិភពលោក និងជើងឯករងទទួលបាន

អាស៊ី៖ ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ ជិតនឹងឈានចូលមកដល់ហើយ ក្នុងនោះនឹងធ្វើឡើងនាប្រទេស កាតា ចាប់ពីថ្ងៃទី២០ខែវិច្ឆិកា ដល់ថ្ងៃទី១៨ខែធ្នូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពានរង្វាន់បាល់ទាត់ពិភពលោក
ពានរង្វាន់បាល់ទាត់ពិភពលោក

ព្រឹត្តិការណ៍នេះ មានក្រុមជម្រើសជាតិខ្លាំងៗជាច្រើនចូលរួម ដូចជា អាហ្សង់ទីន, ព័រទុយកាល់, បារាំង, អង់គ្លេស, អាល្លឺម៉ង់ និងប្រេស៊ីល ជាដើម។

ទង់ជាតិបាល់ទាត់ពិភពលោកនៅកាតា
ទង់ជាតិបាល់ទាត់ពិភពលោកនៅកាតា

ការប្រកួតបើកឆាកនៃព្រឹត្តិការណ៍នេះគឺរវាង ក្រុមជម្រើសជាតិកាតា ជាមួយ អេក្វាទ័រ ដោយសរុបមាន៣២ក្រុមចូលរួមខណៈដែល អាហ្សង់ទីន ជាក្រុមដែលមានភាគរយខ្ពស់ក្នុងការឈ្នះ។

កីឡដ្ឋាននៅកាតា
កីឡដ្ឋាននៅកាតា

ដោយឡែក យោងតាមសារព័ត៌មាន Marca គឺ FIFA បានប្រកាសថា ក្រុមដែលទទួលបានជ័យលាភីក្លាយជាជើងឯកបាល់ទាត់ពិភពលោកឆ្នាំ២០២២ នេះនឹងទទួលបានទឹកប្រាក់ខ្ទង់៣៨លានអឺរ៉ូ(ស្មើនឹងប្រមាណ ៣៧.៥ លានដុល្លារ) ស្របពេលក្រុមជើងឯករង ទទួលបាន ២៧.២៧លានអឺរ៉ូ(ស្មើនឹងប្រមាណ ២៦.៩១ លានដុល្លារ)ផងដែរ។

ក្រុមជម្រើសជាតិ បារាំង
ក្រុមជម្រើសជាតិ បារាំង

ក្រុមលេខ៣ នឹងទទួលបាន ២៤.៤៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ២៤.១៣លានដុល្លារ) ចំណែកលេខ៤ ទទួលបាន ២២.៦៤លានអឺរ៉ូ(ស្មើនឹងប្រមាណ ២២.៣៤ លានដុល្លារ)

ក្រុមជម្រើសជាតិ អាហ្សង់ទីន
ក្រុមជម្រើសជាតិ អាហ្សង់ទីន

ក្រុមដែលធ្លាក់ត្រឹមវគ្គ៨ក្រុម នឹងទទួលបាន១៥.៤០លានអឺរ៉ូ(ស្មើនឹងប្រមាណ ១៥.១៩ លានដុល្លារ)ខណៈ ក្រុមដែលធ្លាក់វគ្គ១៦ក្រុមទទួលបាន ១១.៧លានអឺរ៉ូ(ស្មើនឹងប្រមាណ ១១.៥៤ លានដុល្លារ)

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T