មួយម៉ាត់នេះឡូយទៀត! Zlatan ថាលីគកំពូលអឺរ៉ុបមួយនេះសំបូរកីឡាករឆ្នើមណាស់តែអត់មានល្បីអីបន្តិច

//s9.kh1.co/5a/5ad57550cdbdbd3634c9b65743f0add5fa4139bf.jpg
កីទ្បា

 ០១-វិច្ឆិកា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

Zlatan ថាលីគមួយនេះសំបូរដោយកីឡាករឆ្នើមៗប៉ុន្តែអត់មានល្បីបន្តិចសោះ

អឺរ៉ុប៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic នៃក្លិប AC Milan បាននិយាយថា លីគបាល់ទាត់នៅប្រទេសបារាំង Ligue 1 មិនមានភាពល្បីល្បាញនោះទេចាប់តាំងពីរូបគេចាកចេញមក ទោះបីពេលនេះលីគមួយនេះសំបូរតារាបាល់ទាត់ឆ្នើមៗដូចជា Lionel Messi, Neymar Jr. , Kylian Mbappe និង Sergio Ramos ជាដើមក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Zlatan Ibrahimovic
ខ្សែប្រយុទ្ធ Zlatan Ibrahimovic
ខ្សែប្រយុទ្ធ Lionel Messi, Kylian Mbappe និង Neymar Jr.
ខ្សែប្រយុទ្ធ Lionel Messi, Kylian Mbappe និង Neymar Jr.

Zlatan ធ្លាប់ជាកីឡាកររបស់ក្លិប Paris Saint-Germain  ដែលត្រូវបានគេស្គាល់ថាជាក្លិបខ្លាំងមួយនៅ Ligue 1 នៅឆ្នាំ២០១២ តែគេបានចាកចេញពីទឹកដី Parc des Princes កាលពីឆ្នាំ២០១៦។

ខ្សែប្រយុទ្ធ Zlatan Ibrahimovic
ខ្សែប្រយុទ្ធ Zlatan Ibrahimovic

Zlatan បាននិយាយថា៖

តាំងពីខ្ញុំចាកចេញពីបារាំងមក គ្រប់យ៉ាងពិតជាធ្លាក់ដុនដាបណាស់។ គ្មានអ្វីត្រូវលើកយកមកជជែកទៀតទេនៅបារាំង។ បារាំង ត្រូវការខ្ញុំ , ខ្ញុំមិនត្រូវការបារាំងទេ! ទោះមាន Mbappe, Neymar និង Messi ក៏ដោយក៏វាមិនអាចជួយអ្វីបានដែរព្រោះតែគ្មានព្រះដូចជាខ្ញុំ។

ខ្សែប្រយុទ្ធ Zlatan Ibrahimovic
ខ្សែប្រយុទ្ធ Zlatan Ibrahimovic
ខ្សែប្រយុទ្ធ Zlatan Ibrahimovic

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T