ឃើញប្ដីស៊ែរឡានថ្មីរហូត ម៉ូលីកា ទិញSurprise ប្ដីភ្លាម បើទោះបីធ្លាប់ផិតក្បត់

//s9.kh1.co/8b/8b3006b006abc24b68fb417e553504b02b4187d4.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ទោះបីស្វាមីធ្លាប់ធ្វើឲ្យឈឺចិត្តច្រើនដងយ៉ាងណាក្ដី ក៏ ម៉ូលីកា នៅតែមកត្រូវរ៉ូវគ្នាវិញ ជាពិសេស ថ្មីៗនេះ នាងបានទិញរថយន្តស៊េរីទំនើបជូនស្វាមីទៀតផង។

ភ្នំពេញ៖ អាចនិយាយបានថា ជីវិតស្វាមី ភរិយាអតីតតារាចម្រៀងស្រី អ្នកនាង​ ម៉ូលីកា ធ្លាប់បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍លើជីវិតប្ដីប្រពន្ធអ្នកទាំងពីរស្ទើរតែគ្រប់ពេលតែម្ដង។ បើទោះបី ធ្លាប់បានឈ្លោះប្រកែកគ្នាច្រើនដងយ៉ាងណាក្ដី តែនាងនៅតែត្រូវរ៉ូវគ្នាជាមួយស្វាមីវិញ ព្រមទាំងបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាដូចគ្រាផ្ដើមស្នេហាដំបូងយ៉ាងដូច្នោះដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីរៀបការរួច ពេលនេះអ្នកនាង ម៉ូលីកា បានសម្រាលកូនម្នាក់មានមុខមាត់គួរឲ្យក្នាញ់ថែមទៀតផង។ ម្យ៉ាងវិញទៀត ក្រោយមានកូនស្រីជាចំណងដៃ គេសង្កេតឃើញ នាង​និងស្វាមី កាន់តែល្អូកល្អើននឹងគ្នា មិនចាញ់គូស្នេហ៍ថ្មីថ្មោងប៉ុន្មានឡើយ បើទោះបី កន្លងមកធ្លាប់បានឈ្លោះប្រកែកគ្នា រហូតដល់ចង់លែងលះគ្នាក៏ដោយ។ 

តួយ៉ាង បន្ទាប់ពីត្រូវគ្នាសារជាថ្មីម្ដងទៀត ថ្មីៗនេះ អ្នកនាង ម៉ូលីកា បានធ្វើឲ្យស្វាមីភ្ញាក់ផ្អើលមិនស្ទើរនោះទេ ក្រោយទិញឡានស៊េរីថ្មីទំនើបជូនស្វាមី ហើយរថយន្តថ្មីមួយនេះ ក៏ជាឡានដែលស្វាមីពេញចិត្ត និងចង់បានវាមកជាយូរមកហើយ ព្រោះតែងតែស៊ែរនៅលើបណ្តាញសង្គមជារឿយៗ។ ក្នុងនោះដែរ ខណៈដែលឃើញភរិយា Surprise ឡានថ្មីបែបនេះរួច ស្វាមីនាងបានបង្ហាញអារម្មណ៍យ៉ាងសប្បាយរីករាយ ញញឹមសឹងតែបិទមាត់មិនជិតទៅហើយ បន្ទាប់ពីបានឃើញ និងបើកឡានថ្មីផ្ទាល់ខ្លួនបែបនេះ។

គួរបញ្ជាក់ផងដែរថា បើទោះបីស្វាមីធ្លាប់ធ្វើឲ្យគ្រាំគ្រាចិត្តច្រើនលើក ច្រើនសារយ៉ាងណាក្ដី តែពេលនេះ នាងបានទិញរថយន្តថ្មីទំនើបជូនស្វាមីជាកាដូពិសេសផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ម៉ូលីកា
  អ្នកនាង ម៉ូលីកា
  អ្នកនាង ម៉ូលីកា
  អ្នកនាង ម៉ូលីកា
  អ្នកនាង ម៉ូលីកា និងស្វាមី
  អ្នកនាង ម៉ូលីកា និងស្វាមី
  អ្នកនាង ម៉ូលីកា និងស្វាមី
  អ្នកនាង ម៉ូលីកា និងស្វាមី
រថយន្តថ្មី អ្នកនាង ម៉ូលីកា ទិញជូនស្វាមី
រថយន្តថ្មី អ្នកនាង ម៉ូលីកា ទិញជូនស្វាមី
រថយន្តថ្មី អ្នកនាង ម៉ូលីកា ទិញជូនស្វាមី
រថយន្តថ្មី អ្នកនាង ម៉ូលីកា ទិញជូនស្វាមី
រថយន្តថ្មី អ្នកនាង ម៉ូលីកា ទិញជូនស្វាមី
រថយន្តថ្មី អ្នកនាង ម៉ូលីកា ទិញជូនស្វាមី
ទឹកមុខស្វាមីអ្នកនាង ម៉ូលីកា ពេលជិះឡានថ្មី
ទឹកមុខស្វាមីអ្នកនាង ម៉ូលីកា ពេលជិះឡានថ្មី
ស្វាមីអ្នកនាង ម៉ូលីកា  និងឡានថ្មី
ស្វាមីអ្នកនាង ម៉ូលីកា  និងឡានថ្មី
អ្នកនាង ម៉ូលីកា ជាមួយស្វាមី កូនស្រី និងឡានថ្មី
អ្នកនាង ម៉ូលីកា ជាមួយស្វាមី កូនស្រី និងឡានថ្មី
ស្វាមីអ្នកនាង ម៉ូលីកា ជាមួយកូនស្រី និងឡានថ្មី 
ស្វាមីអ្នកនាង ម៉ូលីកា ជាមួយកូនស្រី និងឡានថ្មី 
ម៉ូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T