មិនថាទុកសក់វែង ឬកាត់សក់ខ្លី Lisa នៅតែទាក់ទាញមិនធម្មតា! តើហ្វេនៗពេញចិត្តស្ទាយ៍បែបណា?

//s9.kh1.co/a4/a47fbed6575b349f6a3c2791045bb0e43dbda7cb.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ហេតុតែជាស្រីស្អាត ទោះលេងស្ទីលម៉ូតសក់បែបណា ទោះជាទុកសក់វែង ឬកាត់សក់ខ្លី សម្រស់របស់ក៏តារា Kpop ជនជាតិថៃរូបនេះ តែងតែធ្វើឲ្យបេះដូងហ្វេនៗ ជ្រួលជ្រើមបានគ្រប់ពេល!

កូរ៉េខាងត្បូង ៖ បណ្តាប្រិយមិត្តពិតជាបានស្គាល់ហើយ ពីសមត្ថភាពរបស់ Lisa សមាជិកក្រុម BLACKPINK ក្នុងអាជីពជាតារា លើឧស្សាហកម្មតន្រ្តី Kpop មួយនេះ។ សូមបញ្ជាក់ផងដែរថា ក្រៅពីតារាស្រីរូបនេះ មានទេពកោសល្យខាងច្រៀង រាំ និងសម្ដែងហើយនោះ​ ស្ដាយ៏លេងម៉ូតសក់ទាំងពីរបែបនេះរបស់នាង ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីហ្វេនៗដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាស្រីរូបនេះបច្ចុប្បន្នកំពុងតែ ទទួលបានប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ ជាមួយនឹងម៉ូតសក់កាត់ខ្លីរបស់នាង។ ជាមួយគ្នានេះដែរ ហ្វេនៗនាំគ្នាសរសើរមិនដាច់ពីមាត់ថា Lisa កាត់សក់បែបនេះ ពិតជាសាកសមជាមួយទម្រង់មុខរបស់នាងណាស់ ព្រោះមើលយូរៗទៅ នាងកាន់តែស៊ិចស៊ី និងគួរឲ្យស្រលាញ់យ៉ាងចម្លែក។

ដោយឡែកបើក្រឡេកមកមើល ស្ដាយ៏ម៉ូតសក់វែងរបស់ Lisa វិញ ឃើញថាសម្រស់របស់នាង ក៏នៅតែលេចធ្លោមិនអន់ឡើយ។​ ក្នុងនោះផងដែរ ចំពោះស្ទីលទម្លាក់សក់ បង្ហាញពីសរសៃសក់ដ៏វែងទន់រលោងរបស់នាង ទោះបីជាមើលនាងមានលក្ខណៈបែបសុភាពនារី ដែលរៀបរយ តែភាពស្រស់ស្អាត ដ៏មានមន្ដស្នេហ៍របស់តារាស្រីរូបនេះ នៅតែអាចឆក់យកបេះដូងអ្នកគាំទ្របានយ៉ាងងាយស្រួល៕

តោះចង់ដឹងថា សម្រស់របស់ Lisa ពេលទុកសក់វែង និងកាត់សក់ខ្លីទាក់ទាញយ៉ាងណានោះ?

សូមទស្សនារូបភាពខាងក្រោម ​៖

 Lisa 
 Lisa 
 Lisa 
 Lisa 
 Lisa 
 Lisa 
 Lisa 
 Lisa 
 Lisa 
 Lisa 
 Lisa 
 Lisa 
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T