ប្រមូលទៀតហើយ! BTS ទើបតែឈ្នះបានពាន២ ជាប់គ្នា ក្នុងកម្មវិធី American Music Awards ២០២០!

//s9.kh1.co/70/700c26b8940d4273681caa6af76c9c89fd01911e.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រុមចម្រៀងប្រុស BTS ទើបតែឈ្នះបានពាន ២ ជាប់គ្នា នៅក្នុងកម្មវិធីដ៏ធំមួយរបស់អាមេរិចគឺ American Music Awards ២០២០

កូរ៉េខាងត្បូង ៖ BTS ជាក្រុមតារាចម្រៀងដ៏មានប្រជាប្រិយ នាពេលបច្ចុប្បន្ន ក្នុងស្រទាប់យុវវ័យ ទាំងរូបសម្បត្តិ និងសមត្ថភាព ជាពិសេសបទចម្រៀងនីមួយៗរបស់ពួកគេ មានបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសារអប់រំជាច្រើនទៅដល់អ្នកស្តាប់ ក៏ដូចជាអ្នកគាំទ្រ ធ្វើឲ្យពួកគេតែងតែឈ្នះពានរង្វាន់ ជាច្រើននៅក្នុងកម្មវិធីជាហូហែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

អ្វីដែលកាន់តែពិសេសនោះ ថ្មីៗនេះ ក្រុមតារាចម្រៀង BTS នេះទើបតែបានចូលរួម កម្មវិធីមួយរបស់អាមេរិច​គឺ American Music Awards ២០២០ ដែលក្រុមរបស់ពួកគេ ត្រូវបាន​តែងតាំងក្នុង នាមជា Favorite Duo or Group - Pop/Rock និង Favorite Social Artist ដែលក្នុងនោះ ពួកគេត្រូវបានប្រកួតប្រជែងជាមួយនិង ក្រុម Jonas Brothers តារាចម្រៀងប្រុស Maroon 5 តារាចម្រៀងស្រី Billie Eilish  Ariana Grande ក្រុម EXO និងក្រុម NCT ១២៧ ហើយក្រុម BTS ក៏បានឈ្នះពានរង្វាន់ទាំងពីរនេះផងដែរ ។

BTS
BTS

មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេក៏បានសម្តែង បទចម្រៀងថ្មីដែលទើបតែ Comeback ថែមទៀត គឺបទ Life Goes On ជាលើកដំបូងនៅក្នុងកម្មវិធី AMA’s ២០២០ នេះ សូមអប់អរដល់ក្រុម BTS សម្រាប់ការឈ្នះពានរង្វាន់នេះ ៕

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T