ខ្លាំងមែន! បើទោះជាជួបបញ្ហារបួសកីឡាករសំខាន់ៗច្រើន ប៉ុន្តែ Liverpool នៅតែអាចលត់ Leicester យ៉ាងចាស់ដៃយប់មិញ (មានវីដេអូ)

//s9.kh1.co/c9/c9317ef2d02cdc24e64f2721e999fc8c6c7a5d98.jpg
កីទ្បា

 ២៣-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

បើទោះជាជួបបញ្ហារបួសកីឡាករសំខាន់ៗច្រើន ប៉ុន្តែ Liverpool នៅតែអាចលត់ Leicester ៣-0 ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្ដាហ៍ទី៩

អង់គ្លេស៖ បញ្ហារបួស​ និងការឆ្លងជំងឺកូវីដ១៩ បានធ្វើឲ្យ Liverpool ប្រកួតនៅក្របខ័ណ្ឌ Premier League កាលពីរាត្រីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា កន្លងទៅ ដោយគ្មានវត្តមានកីឡាករសំខាន់ៗនោះទេ រួមមាន Mohamed Salah, Trent Alexander Arnold , Virgil van Dijk, Joe Gomez និង Thiago ជាដើម ប៉ុន្តែពួកគេនៅតែធ្វើបានល្អ ដោយបានលត់ក្រុមភ្ញៀវ Leicester City យ៉ាងចាស់ដៃ ក្នុងលទ្ធផលក្រាស់ក្រែល៣ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គិតត្រឹមតង់ទី១ មានគ្រាប់បាល់កើតឡើងចំនួន២គ្រាប់ ដែលជាការភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារក្រុម Leicester កីឡាករ Jonny Evans និងការតែតរបស់ខ្សែប្រយុទ្ធចំណូលថ្មី Diego Jota

កីឡាករ Diego Jota
កីឡាករ Diego Jota

លុះការប្រកួតអូសបន្លាយដល់ចុងតង់ទី២ នាទីទី៨៦ ទើបក្រុមលោក Jurgen Klopp បន្ថែមបានគ្រាប់ទី៣ រកបានតាមរយៈខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីល កីឡាករ Roberto Firmino

   កីឡាករ Roberto Firmino
   កីឡាករ Roberto Firmino

៣គ្រាប់កាលពីយប់មិញនេះ បានធានា៣ពិន្ទុសម្រាប់ក្រុម Liverpool ដោយជួយឲ្យពួកគេ បន្តឈរលេខ២ នៅសប្ដាហ៍ទី៩ មាន២០ពិន្ទុ ស្មើគ្នាជាមួយក្រុមកំពូលតារាង Tottenham Hotpsur ដែលទើបយកឈ្នះក្រុមមេឃខៀវ Manchester City ក្នុងដី ២-០ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន។

https://s9.kh1.co/__image/w=649,h=684,q=100/e2/e293a532b105dbae14fd4fd3e301457acb3cee9e.png

គួរបញ្ជាក់ដែរថា Jota តែងធ្វើបានល្អរាល់ពេលប៉ះជាមួយក្រុម Leicester ពោលក្នុងជំនួប៥ប្រកួតនៅក្របខ័ណ្ឌ Premier League ដែលលេងទល់នឹងក្រុមរហស្សនាមកញ្ជ្រៀងខៀវមួយនេះ គេរកបាន៤គ្រាប់៕

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T