Aum ធ្វើឲ្យអ្នកសង្ស័យរឿងស្នេហាបែកបាក់ បានភ្លឺភ្នែក Dateជាមួយគូស្នេហ៍ ឡើងរ៉ូមែនទិក

//s9.kh1.co/cc/cc314db15d418bfad9cf38b9f618cde2cdd3759f.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីមានការបកស្រាយរួចហើយ តារាស្រី Aum Patcharapa និង​ គូស្នេហ៍ ក៏បានចេញមកជួបជុំគ្នាញ៉ាំអាហារពេលល្ងាចយ៉ាងរ៉ូមែនទិក បង្ហាញពីទំនាក់ទំនងល្អក្នុងជីវិតស្នេហា

ថៃ៖ ធ្វើឲ្យមានការតាមដានពីបណ្ដាហ្វេនៗជាច្រើន បន្ទាប់ពីបានកត់សម្គាល់ឃើញថា តារាស្រី Aum Patcharapa បានធ្វើការ Unfollow គណនី Instagram គូស្នេហ៍ខ្លួន រហូតដល់មានការសង្ស័យពីបញ្ហាក្នុងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មិនយូរប៉ុន្មាន ក្រោយពេលដែលមានដំណឹងលេចលឺភ្លាមៗបែបនេះ ក៏មានហ្វេនៗបានចេញមកបកស្រាយពីចំពោះរឿងនេះ ដោយបានបញ្ជាក់ថា ការពិតនាងបាន Unfollow គូស្នេហ៍របស់ខ្លួន តាំងពីឆ្នាំមុនមកម្លេះ ប៉ុន្តែទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ នៅតែមានភាពល្អប្រសើរនឹងគ្នា ដូចមុនជានិច្ច។  

លើសពីនេះទៅទៀត ថ្មីៗនេះ តារាស្រី Aum ថែមទាំងបានបង្ហាញពីភាពផ្អែមល្ហែមរបស់ខ្លួន នៅលើបណ្ដាញសង្គម Instagram នៅក្នុងការជួបជុំគ្នាញ៉ាំអាហារពេលល្ងាច ជាមួយនឹងគូស្នេហ៍ យ៉ាងរ៉ូមែនទិក ព្រមទាំងបង្ហាញពីកាយវិការ ប្រគល់ផ្កាកុលាបឲ្យគ្នា ថែមទៀតផង ដែលនេះក៏អាចបញ្ជាក់បានដែរថា រឿងរ៉ាវរបស់នាង និង​គូស្នេហ៍ គឺនៅតែមានភាពល្អូកល្អើន និងរលូនទៅមុខ ដោយគ្មានបញ្ហាអ្វីកើតឡើងរវាង អ្នកទាំងពីរ ឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Aum 
Aum 
Aum 
Aum 
Aum និង គូស្នេហ៍
Aum និង គូស្នេហ៍
Aum និង គូស្នេហ៍
Aum និង គូស្នេហ៍
Aum
Aum
 Aum 
 Aum 
គូស្នេហ៍របស់ Aum 
គូស្នេហ៍របស់ Aum 
គូស្នេហ៍របស់ Aum 
គូស្នេហ៍របស់ Aum 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T