អីយ៉ា! Kem បង្ហើបពីគម្រោងទៅផ្ទះរបស់ Mookda ដើម្បី....

//s9.kh1.co/24/249703bb02ae5e9e0e79f2919694a821e1552e2b.jpg
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ដើម្បីបំពេញចិត្តហ្វេនៗ តារាសម្ដែងប្រុស Kem Hussawee បានសារភាពថាលោក បានថតកម្មវិធីទូរទស្សន៍មួយនៅខេត្តរបស់តារាស្រី Mookda !

ថៃ៖ ​ជាការពិតណាស់ តួឯកប្រុសលោក Kem Hussawee កំពុងទទួលបានការគាំទ្រខ្លាំងមិនធម្មតាពីសំណាក់ហ្វេនៗ  ចំពោះទេពកោសល្យក្នុងអាជីពជាតារាសម្ដែងរបស់លោក​។ ជាពិសេសទៅទៀតនោះ ​បន្ទាប់ពីលោកថតរឿងចាប់ដៃគូជាតារាស្រី Mookda Narinrak រួចមក ប្រិយមិត្តដែលតាមដានរឿង « So Wayree » នាំគ្នាផ្គូផ្គងឲ្យអ្នកទាំងពីរ មានទំនាក់ទំនងលើសពីមិត្តរួមការងារទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ បានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានថា លោកបានទៅថតកម្មវិធីឲ្យស្ថាននីយ៍ទូរទស្សន៍មួយជាមួយ Mookda ហើយនេះក៏ជាលើកដំបូងដែល​​លោកបានទៅដល់ផ្ទះរបស់នាងស្ថិតក្នុងខេត្ដ Ranong ។ ជាមួយគ្នានេះដែរតារាប្រុសរូបនេះបានបន្ដទៀតថា ក្នុងកម្មវិធីនោះក្រៅពីលោក និង Mookda ក៏មានវត្តមានឪពុកម្ដាយរបស់ Mookda អញ្ជើញចូលរួមផងដែរ។

លើសពីនេះទៅទៀតតួឯកប្រុស Kem  បានបង្ហើបបន្ថែមថា ការពិតទៅមានហ្វេនៗជាច្រើនចង់ឲ្យលោក និង Mookda ថតនៅទីនោះឲ្យយូរមកហើយ​ ទីបំផុតលោកបានធ្វើតាមនូវអ្វីដែលហ្វេនៗសំណូមពរហើយ។ បន្ទាប់ពីបានដឹងថា តារាប្រុសរូបនេះបានទៅលេង និងស្គាល់ផ្ទះរបស់ Mookda ព្រមទាំងបានរួមការងារជាមួយគ្នាទៀតនោះ រឿងនេះធ្វើឲ្យហ្វេនៗរំភើបរីករាយ ញញឹមបិទមាត់មិនជិត និងរង់ចាំដំណឹងល្អឆាប់ៗរបស់ពួកគេទាំងពីរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម ៖

Kem Hussawee
Kem Hussawee
Kem Hussawee
Kem Hussawee
Kem Hussawee
Kem Hussawee
Kem Hussawee
Kem Hussawee
Mookda Narinrak
Mookda Narinrak
Mookda Narinrak
Mookda Narinrak
Kem Hussawee និង  Mookda Narinrak
Kem Hussawee និង  Mookda Narinrak
Kem Hussawee និង  Mookda Narinrak
Kem Hussawee និង Mookda Narinrak
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T