ថៃ៖ ជាការពិតណាស់ តួឯកប្រុសលោក Kem Hussawee កំពុងទទួលបានការគាំទ្រខ្លាំងមិនធម្មតាពីសំណាក់ហ្វេនៗ ចំពោះទេពកោសល្យក្នុងអាជីពជាតារាសម្ដែងរបស់លោក។ ជាពិសេសទៅទៀតនោះ បន្ទាប់ពីលោកថតរឿងចាប់ដៃគូជាតារាស្រី Mookda Narinrak រួចមក ប្រិយមិត្តដែលតាមដានរឿង « So Wayree » នាំគ្នាផ្គូផ្គងឲ្យអ្នកទាំងពីរ មានទំនាក់ទំនងលើសពីមិត្តរួមការងារទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ បានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានថា លោកបានទៅថតកម្មវិធីឲ្យស្ថាននីយ៍ទូរទស្សន៍មួយជាមួយ Mookda ហើយនេះក៏ជាលើកដំបូងដែលលោកបានទៅដល់ផ្ទះរបស់នាងស្ថិតក្នុងខេត្ដ Ranong ។ ជាមួយគ្នានេះដែរតារាប្រុសរូបនេះបានបន្ដទៀតថា ក្នុងកម្មវិធីនោះក្រៅពីលោក និង Mookda ក៏មានវត្តមានឪពុកម្ដាយរបស់ Mookda អញ្ជើញចូលរួមផងដែរ។
លើសពីនេះទៅទៀតតួឯកប្រុស Kem បានបង្ហើបបន្ថែមថា ការពិតទៅមានហ្វេនៗជាច្រើនចង់ឲ្យលោក និង Mookda ថតនៅទីនោះឲ្យយូរមកហើយ ទីបំផុតលោកបានធ្វើតាមនូវអ្វីដែលហ្វេនៗសំណូមពរហើយ។ បន្ទាប់ពីបានដឹងថា តារាប្រុសរូបនេះបានទៅលេង និងស្គាល់ផ្ទះរបស់ Mookda ព្រមទាំងបានរួមការងារជាមួយគ្នាទៀតនោះ រឿងនេះធ្វើឲ្យហ្វេនៗរំភើបរីករាយ ញញឹមបិទមាត់មិនជិត និងរង់ចាំដំណឹងល្អឆាប់ៗរបស់ពួកគេទាំងពីរផងដែរ៕
សូមទស្សនារូបភាពខាងក្រោម ៖