តារាសម្តែងវ័យក្មេង គីម ផាន់ណាវីត ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយពីបានថតឱ្យផលិតកម្ម Galaxy Navatra

//s9.kh1.co/8e/8eac7846ef7fa09cd07b94af5741706098e9b170.jpg
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

តារាសម្តែងវ័យក្មេង គីម ផាន់ណាវីត ទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយពីបានថតឱ្យផលិតកម្ម Galaxy Navatra

ភ្នំពេញ៖ កាលពីដើមឆ្នាំ ២០២០ កន្លងទៅ លោក គីម ផាន់ណាវីត  តារាសម្តែងសាច់សខ្ចីដូចសំឡី បានប្រកាសប្រាប់អ្នកគាំទ្រនូវការវិលត្រលប់មកវិញជាថ្មីរបស់លោកជាមួយនឹងអាជីពជាតារាសម្តែងម្តងទៀតបន្ទាប់ពីលោកបានផ្អាកពីវិស័យសិល្បៈនេះអស់មួយរយៈពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការបោះជំហានចូលប្រឡូកសិល្បៈជាថ្មីម្តងទៀតនេះ លោក គីម ផាន់ណាវីត ធ្លាប់បានបញ្ជាក់ប្រាប់មហាជនថា លោកបានសម្រេចចិត្តព្យួរការសិក្សានៅឯសាកលវិទ្យាល័យមួយរយៈសិនដើម្បីមានឱកាសបានចូលស៊ប់នឹងអាជីពសិល្បៈសម្តែងដែលលោកស្រលាញ់តាំងតែពីក្មេងមកម្ល៉េះ។

ជាលទ្ធផលនៃការបេ្តជ្ញាបំពេញក្តីស្រមៃនេះឡើង សង្កេតឃើញថាតារាសម្តែងវ័យក្មេងរូបនេះ ពិតជាទទួលបានផ្លែផ្កាពិតមែនពីអ្វីដែលលោកប៉ង ព្រោះលោកបានទទួលការងារជាបន្តបន្ទាប់តាមរយៈកម្មវិធីកម្សាន្តជាច្រើនរបស់ស្ថានីយទូរទស្សន៍នានា ការថតស្ពត និងបានចូលរួមថត MV តាមបណ្តាផលិតកម្មតូចធំមួយចំនួនផងដែរ។

ក្នុងនោះដែរ គីម ផាន់ណាវីត ក៏កាន់តែឡើងកូដស្រឺតៗនាពេលថ្មីៗនេះ ក្រោយពីបានថតជាតួឯកប្រុសក្នុង MV របស់តារាកំពូលចម្រៀង ព្រាប សុវត្ថិ ក្នុងបទ “ពេលណាជួបគេម្តងទៀត” និងបទ “សួស្តីមនុស្សសាវ៉ា” របស់លោក ខេម ដែលសុទ្ធតែជាបទចម្រៀងល្បីៗរបស់ផលិតកម្ម Galaxy Navatra។ ហើយអ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះ ក្នុងបទចម្រៀងទាំងពីរបទនេះមានការ comment ជាច្រើនពីសំណាក់មហាជនដែលទស្សនាហើយបានកោតសរសើរពីរូបរាងសង្ហា មុខមាត់បែបកូនកាត់កូរ៉េ និងសមត្ថភាពសម្តែងដ៏ស័ក្តសមរបស់លោក គីម ផាន់ណាវីត ដ៏ច្រើនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖


លោក គីម ផាន់ណាវីត
លោក គីម ផាន់ណាវីត

លោក គីម ផាន់ណាវីត
លោក គីម ផាន់ណាវីត

លោក គីម ផាន់ណាវីត
លោក គីម ផាន់ណាវីត

លោក គីម ផាន់ណាវីត
លោក គីម ផាន់ណាវីត

លោក គីម ផាន់ណាវីត
លោក គីម ផាន់ណាវីត

លោក គីម ផាន់ណាវីត
លោក គីម ផាន់ណាវីត

លោក គីម ផាន់ណាវីត និងមិត្តសិល្បៈ<br>
លោក គីម ផាន់ណាវីត និងមិត្តសិល្បៈ

លោក គីម ផាន់ណាវីត
លោក គីម ផាន់ណាវីត
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T