កូនទុកមួយឡែក ក្រោយសម្រាលកូនរួច ម៉ាក សែនសូនីតា កាន់តែស្វីតនឹងស្វាមីលើសដើម

//s9.kh1.co/b2/b2690f270d79a731928b9979ecb3697a2198fb37.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ក្រោយសម្រាលកូនបាន១ខែ អ្នកនាង ម៉ាក សែនសូនីតា កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមីលើសដើម មិនចាញ់កាលពេលផ្ដើមស្នេហាដំបូងឡើយ។

ភ្នំពេញ៖ ជាការពិត រយៈពេលមួយខែមកហើយ ដែលតារាសម្ដែងស្រីអ្នកនាង ម៉ាក សែនសូនីតា សម្រាលកូន បន្ទាប់ពីសម្រាលរួច គេឃើញតារារូបនេះ តែងតែបង្ហោះរូបភាពជុំគ្រួសារ  បង្ហាញស្នាមញញឹមយ៉ាងសប្បាយរីករាយ មានក្ដីសុខខ្លាំងតែម្ដង។ ម្យ៉ាងវិញទៀត អាចនិយាយបានថា កូនប្រុសដំបូងរបស់នាង ជាចំណងដៃដ៏ធំមួយ សម្រាប់ជីវិតប្ដីប្រពន្ធ ក្រោយរៀបការបាន ១ឆ្នាំមកនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អ្វីដែលកាន់តែចាប់អារម្មណ៍នោះ អ្នកម៉ាក់សម័យថ្មីរូបនេះ ក៏ឧស្សាហ៍ថតរូបជាមួយស្វាមី បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាស្ទើរតែគ្រប់ពេល បើប្រៀបធៀបពីមុន និងបច្ចុប្បន្នខុសគ្នាតែម្ដង។ ហើយពេលរៀបការរួច និងកំពុងពរពោះ ហ្វេនៗមិនសូវបានឃើញសកម្មភាពស្វីតៗរបស់គូស្វាមីភារិយាមួយគូនេះប៉ុន្មានឡើយ តែក្រោយពេលមានកូន តារារូបនេះ​ និងស្វាមីកាន់តែបង្ហាញឲ្យឃើញពីទំនាក់ទំនងដ៏រឹងមាំរបស់អ្នកទាំងពីរទៅកាន់ហ្វេនឲ្យបានឃើញផងដែរ។ 

ជាក់ស្ដែង ថ្មីៗនេះ អ្នកនាង ម៉ាក សែនសូនីតា បានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹកជាមួយស្វាមីសារជាថ្មី ខណៈដែលស្វាមីមកឱបពីក្រោយយ៉ាងស្អិតរមួត បង្ហាញពីក្ដីស្រលាញ់ផងនោះ។ ដោយរូបភាពរបស់នាង និងស្វាមី មើលទៅពិតជាល្អូកល្អើននឹងគ្នាខ្លាំងតែម្ដង បើទោះបីជាមួយមានកូនមួយរួចក៏ពិតមែន តែចំណងស្នេហាប្ដីប្រពន្ធអ្នកទាំងពីរពិតជាចុះសម្រុងនឹងគ្នាដូចស្រមោចហើយនឹងស្ករយ៉ាងដូច្នោះដែរ។

មិនតែប៉ុណ្ណោះ បន្ទាប់ពីអ្នកគាំទ្រប្រទះឃើញរូបភាពឱបគ្នារបស់តារារូបនេះ និងស្វាមីរួច ពួកគេបានសរសើរពីជីវិតប្ដីប្រពន្ធអ្នកទាំងពីរសឹងតែមិនដាច់ពីមាត់គ្រប់គ្នាតែម្ដង៕

សូមទស្សនាររូបភាពខាងក្រោម៖ 

  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា និងកូនប្រុស
  អ្នកនាង ម៉ាក សែនសូនីតា និងកូនប្រុស
  អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
  អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
  អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
  អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
  អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
  អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
  អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
  អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
  អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
  អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
  អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
  អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី
ម៉ាក សែនសូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T