ជាតារាល្បីងាយរងគ្រោះណាស់ ព្រោះតែរឿងនេះ Davikah ត្រូវគេរិះគន់យ៉ាងចាស់ដៃ

//s9.kh1.co/e3/e3a346e1c450368c460eba8b784c1f66758af961.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីបានបង្ហាញទឹកចិត្តចំពោះប្រទេសដទៃ ស្រាប់តែ តារាស្រី Mai Davikah ត្រូវបានមនុស្សជាច្រើនធ្វើការរិះគន់ ដែលនាងមិនអើពើចំពោះប្រទេសរបស់ខ្លួន

ថៃ៖ ថ្មីៗនេះ ស្រាប់តែមានការលេចចេញ នូវការរិះគន់ពីបណ្ដាមហាជនមួយចំនួន ទៅលើកំពូលតារាសម្តែងស្រី Mai Davikah ក្នុងពេលដែល នាងបានបង្ហោះសារនៅលើ Instagram Story និយាយពីរឿងប្រទេសដទៃ ប៉ុន្តែនាងបែរជាមិននិយាយអ្វីទាំងអស់ចំពោះនយោបាយក្នុងប្រទេសខ្លួនទៅវិញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បណ្ដាមហាជនទាំងនោះ បាននាំគ្នាលើកឡើង ពីរឿងរ៉ាវដែលនាងបានបង្ហោះនៅលើ Instagram Story ដែលបានសរសេរថា #PrayForThePhilippines ជាមួយនឹងរូបភាពទឹកជំនន់ ដើម្បីលើកទឹកចិត្តទៅដល់ប្រជាជនហ្វីលីពីន បន្ទាប់ពីត្រូវប្រឈមនឹងបញ្ហាទឹកជំនន់ នេះផងដែរ។ 

ប៉ុន្តែទឹកចិត្តដ៏ល្អមួយនេះ មនុស្សមួយចំនួន បានធ្វើការរិះគន់ចំពោះនាង ដោយថា នាងមិននិយាយអ្វីពី ប្រទេសខ្លួនឯងនោះទេ  ជាពិសេស នាងបានធ្វើការបួងសួងសម្រាប់ប្រជាជនហ្វីលីពីន ដែលខណៈពេលដែលប្រជាជននៅក្នុងប្រទេសខ្លួនត្រូវទទួលរងនូវឧស្ម័នបង្ហូរទឹកភ្នែក ប៉ុន្តែនាងបែរជាមានភាពស្ងៀមស្ងាត់ទៅវិញ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
សារបង្ហោះពី Mai Davikah
សារបង្ហោះពី Mai Davikah
សាររិះគន់ចំពោះ Mai Davikah
សាររិះគន់ចំពោះ Mai Davikah
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T