ក្រៅពី​ជួយ​សម្រក​ទម្ងន់​ និង​កាត់​បន្ថយ​មុន​ ម្រះ​នៅ​មាន​អត្ថ​ប្រយោជន៍​​សំខាន់​ ​៦​​ចំណុច​​ទៀត​

//s9.kh1.co/24/2459bea0bffab0c26b9a96c7151ef55f18c61ac0.jpg
នារី

 ១៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ម្រះ គឺល្អណាស់សម្រាប់ការបន្សុទ្ធ និងបន្សាបឈាម។ វាជួយកាត់បន្ថយមុន និងសំអាតរាងកាយនៅខាងក្នុង

មនុស្សភាគច្រើនមិនសូវចូលចិត្តម្រះទេ ដោយសារម្រះ មានរសជាតិល្វីងខ្លាំងបន្តិច។ ទោះជាយ៉ាងណាក៏ដោយ​អ្នកឯកទេសខាងចំណីអាហារ អ្នកជំនាញខាងសុខភាព និងវេជ្ជបណ្ឌិតជាច្រើន បានណែនាំឱ្យទទួលទាន​ផ្លែម្រះ​ជាប្រចាំ ព្រោះវាផ្តល់អត្ថយោជន៍ជាច្រើនដល់សុខភាព។ មានវិធីជាច្រើនដែលអ្នកអាចទទួលទានផ្លែម្រះបាន ដោយរាប់ចាប់ពីទឹករបស់វា រហូតដល់ការចម្អិន អ្នកអាចវាចម្អិនធ្វើជាបន្លែ ដោយបន្ថែមវាចូលក្នុងស៊ុប និងសាឡាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើផ្លែម្រះពិតជាមែនអត្ថប្រយោជន៍ច្រើនពិតមែនទេ? បើមិនជឿទេ អ្នកអាចធ្វើការអានសាកល្បងបាន៖

1. ធ្វើអោយប្រសើរឡើងនូវភាពស៊ាំ

ផ្លែម្រះ ត្រូវបានគេដឹងថាធ្វើឱ្យប្រសើរឡើងនូវកម្រិតភាពស៊ាំនៃរាងកាយរបស់អ្នកបានយ៉ាងល្អ។ អ្នកអាចទទួលទាន​ទឹក​ម្រះ​ជារៀងរាល់ថ្ងៃ ព្រោះវា អាចប្រឆាំងនឹងមេរោគឆ្លង និងជំងឺផ្សេងៗបាន។ ម្រះ គឺសំបូរទៅដោយវីតាមីនសេ(C) ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ក្នុងការជួយកម្ចាត់រ៉ាឌីកាល់សេរីចេញពីរាងកាយ។

https://s9.kh1.co/__image/w=600,h=450,q=100/3d/3d5535410894a5a7f7cee984828eaf618af6e06c.jpg

2. ព្យាបាលជំងឺផ្លូវដង្ហើម

ទឹកម្រះឆៅ គឺល្អណាស់ចំពោះជំងឺផ្លូវដង្ហើមដូចជាផ្តាសាយក្អក និងសូម្បីតែជំងឺហឺត។ អ្នកគួរធ្វើវាអោយក្លាយទៅជា​ទម្លាប់​ក្នុងការទទួលទានទឹកម្រះស្រស់រាល់ព្រឹក មុនពេលញ៉ាំអាហារពេលព្រឹក នោះអ្នកនឹងទទួលបានលទ្ធផល​ដែលនឹកស្មានមិនដល់។

3. ជួយកាត់បន្ថយមុន៖

ម្រះ គឺល្អណាស់សម្រាប់ការបន្សុទ្ធ និងបន្សាបឈាម។ វាជួយកាត់បន្ថយមុន និងសំអាតរាងកាយនៅខាងក្នុង។ វាក៏ជួយក្នុងការកំចាត់ការឆ្លងមេរោគលើស្បែក និងឈាមជាច្រើនទៀតដូចជាការរលាកស្បែក និងជំងឺផ្សិត។

https://s9.kh1.co/__image/w=626,h=417,q=100/97/97d3cf10c6a56192678e7bbb45b6c1bff2e7cc2b.jpg

4. ការព្យាបាលជំងឺទឹកនោមផ្អែម៖

ម្រះ មានផ្ទុកសារជាតិបំប៉ន Polypeptide-P ជាអាំងស៊ុយលីនរុក្ខជាតិ ដែលជួយកាត់បន្ថយកម្រិតជាតិស្ករក្នុង​ឈាម។ វាក៏មានតួនាទីបញ្ចូលភ្នាក់ងារជាតិស្ករដែលក្នុងឈាមហៅថា Charantin ដើម្បីធ្វើអោយប្រសើរឡើងនូវ​ការសំយោគ glycogen នៅខាងក្នុងខ្លួន។ វត្ថុទាំងពីរនេះរួមគ្នា ដើម្បីជួយក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងកាត់​បន្ថយកម្រិតជាតិស្ករក្នុងឈាម។

5. សម្រកទម្ងន់៖

ដោយសារផ្លែម្រះ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វាពិតជាមានប្រយោជន៍ណាស់ក្នុងការបញ្ចេញជាតិ​ពុលពីរាងកាយ ដែលនាំឱ្យស្រកទម្ងន់។ ការទទួលទានទឹកម្រះ ជាប្រចាំត្រូវបានបង្ហាញថាអាចជួយក្នុងការសម្រក​ទម្ងន់​ដើម្បី​ទទួលបានរាងស្គម និងមានសុខភាពល្អ។

6. ជួយដល់ភ្នែក

ម្រះមានផ្ទុកសារធាតុ Beta-carotene ដែលមានអត្ថប្រយោជន៍ខ្ពស់ក្នុងការកាត់បន្ថយការឆ្លងមេរោគដល់ភ្នែក ក៏ដូចជាធ្វើអោយប្រសើរឡើងនូវការមើលឃើញ។

https://s9.kh1.co/__image/w=650,h=434,q=100/8f/8ff42d6d01649bf6d343f51ff5e917bc54c3fd84.jpg

7. ដោះស្រាយការទល់លាមក៖

សម្រាប់អ្នកដែលមានបញ្ហាក្រពះ ឬមានបញ្ហានៃចលនាពោះវៀន អញ្ចឹងអ្នកគួរតែបន្ថែមនូវបន្លែម្រះ ចូលទៅក្នុងរបប​អាហាររបស់អ្នក ព្រោះជាតិសរសៃរបស់វា​ អាចជួយក្នុងការរំលាយអាហារបានយ៉ាងងាយស្រួល ជៀសវាងការទល់​លាមក។

8. ទប់ស្កាត់ជំងឺបេះដូង

ម្រះ ជួយកាត់បន្ថយនូវកម្រិតកូឡេស្តេរ៉ុលនៅក្នុងខ្លួន ការកក់ស្ទះសរសៃឈាម ដែលបង្កអោយមានបញ្ហាបេះដូង។ ដូច្នេះការទទួលទានផ្លែម្រះជាប្រចាំ គឺជាទម្លាប់ល្អមួយដែលត្រូវធ្វើ តែទន្ទឹមនឹងនេះផងដែរ អ្នកនឹងលែងមានកង្វល់​រឿង​បញ្ហាសុខភាពទៀតហើយ។

ឥឡូវនេះ អ្នកត្រូវតែបំភ្លេចចូលនូវភាពល្វីងរបស់វាចោលទៅ ហើយចាប់ផ្តើមបញ្ចូលអាហាររុក្ខជាតិដ៏អស្ចារ្យនេះ ចូល​ទៅក្នុងរបបអាហាររបស់អ្នក។ វាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់សុខភាពដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំនួយ​ក្នុងការដុះសក់ឡើងវិញ និងស្បែកស្រស់ស្អាតផងដែរ។ វាផ្តល់ឱ្យអ្នកនូវស្បែកភ្លឺថ្លា និងភ្លឺរលោងដែលគ្មានការឆ្លង ឬកើតមុន ហើយមានប្រយោជន៍ខ្លាំងណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជ្រុះសក់, ស្បែកក្បាលស្ងួត និងរមាស់ និងសូម្បីតែបញ្ហាសក់ស្កូវផងដែរ៕

SoPhea
SOPHEA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T