ទម្លាប់៥យ៉ាង ជួយឱ្យស្បែកសស្អាត ដោយមិនចាំ​បាច់ ​ប្រើប្រាស់ឡេច្រើន​

//s9.kh1.co/1d/1d5c19e73251b19e66ba02edbdb232d9f6cbd9a8.jpg
នារី

 ២៥-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មនុស្សស្រីដែលចង់បាន ស្បែកស្រស់ស្អាត មិនចាំបាច់ត្រូវចំណាយពេលវេលា ប្រឹងប្រែងក្នុងការថែខ្លាំងពេកនោះទេ ឱ្យតែមានទម្លាប់ទាំងនេះ មនុស្សស្រីច្បាស់ជា ទទួលបានស្បែកស្អាត។

សម្រស់៖ អ្វីដែលមនុស្សស្រី ចង់បានបំផុតនោះ គឺការដែលទទួលបានស្បែកស្អាត ដោយមនុស្សស្រីជាច្រើន បានខិតខំ ស្វែងរកផលិតផលផ្សេងៗ យកមកប្រើប្រាស់ ប៉ុន្តែផលិតផលទាំងអស់នោះ មិនត្រឹមតែមិនអាច ធ្វើឱ្យពួកគេ ទទួលបានស្បែក ដ៏ស្រស់ស្អាតនោះទេ តែបែជាថែមទាំងធ្វើឱ្យ ស្បែករបស់ពួកគេ មានបញ្ហាទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ មនុស្សស្រីគ្រប់រូប ដែលចង់ទទួលបានស្បែក ដ៏ស្រស់ស្អាត ដោយមិនចាំបាច់ ខិតខំក្នុងការថែរក្សាស្បែកខ្លាំងពេកនោះ មនុស្សស្រីគួរតែមានទម្លាប់ ដែលបានរៀបរាប់ នៅខាងក្រោមនេះ ព្រោះទម្លាប់ទាំងនោះ វាមិនត្រឹមតែជួយធ្វើឱ្យស្បែក របស់អ្នកទាំងអស់គ្នា ទទួលបានភាពស្រស់ស្អាតនោះទេ តែវាក៏បានជួយធ្វើឱ្យស្បែក របស់អ្នកទាំងអស់គ្នា ទទួលបានស្បែក ដែលមានសុខភាពល្អ ទៀតផង។

ទម្លាប់៥យ៉ាងរបស់មនុស្សស្រី ដែលជួយធ្វើឱ្យស្បែកកាន់ តែមានភាពស្រស់ស្អាត ដោយមិនចាំបាច់ ត្រូវការថែខ្លាំងពេកនោះទេ៖

១.មានរបបអាហារត្រឹមត្រូវ

រូបតំណាង
រូបតំណាង

មនុស្សស្រី ដែលចង់បាន ស្បែកដ៏ស្រស់ស្អាត និងស្បែកមានសុខភាពល្អ អ្នកគួរតែបន្ថែម អាស៊ីតខ្លាញ់អូមេហ្គា៣ ទៅក្នុងរបបអាហារ ប្រចាំថ្ងៃរបស់ពួកគេ ដើម្បីបង្កើនសំណើម និងប្រឆាំងភាពចាស់ នៃស្បែក។ Flaxseeds និង Walnut គឺជាប្រភពរុក្ខជាតិដ៏ល្អមួយ នៃអូមេហ្គា៣ ទន្ទឹមនឹងនេះដែរ អ្នកគួរតែធ្វើតាមរបបអាហារ ដែលមានជាតិកាបូអ៊ីដ្រាតទាប។

២. ផឹកភេសជ្ជៈដែលមានសុខភាពល្អ

រូបតំណាង
រូបតំណាង

ជំនួសឱ្យការទទួលទាន ការហ្វេជារៀងរាល់ព្រឹក អ្នកគួរតែផឹកតែបៃតង ទឹកក្តៅឧណ្ឌៗ ឬទឹកឃ្មុំជាដើម ដែលភេសជ្ជៈទាំងនេះ មានឥទ្ធិពលធ្វើឱ្យជាតិទឹក ផ្តល់សំណើមដល់ស្បែក នៅពីខាងក្នុង លើសពីនេះទៀត វាក៏មានប្រសិទ្ធភាពប្រឆាំង នឹងការលាកស្បែក និងកាត់បន្ថយស្ថានភាព ស្បែករបកពណ៌ទឹកក្រូច ពីព្រោះវារំញោចប្រព័ន្ធឡាំហ្វាទិច។

៣. ប្រើឡេការពារកម្តៅថ្ងៃជានិច្ច

រូបតំណាង
រូបតំណាង

ការប្រើប្រាស់ឡេ ការពារកម្តៅថ្ងៃ វាគឺជាអ្វីដែលមនុស្សស្រី គ្រប់រូបគួរតែធ្វើ ព្រោះពន្លឺរបស់ព្រះអាទិត្យ វាអាចនឹងប៉ះពាល់ ដល់ស្បែករបស់អ្នក បានគ្រប់វិនាទី ប្រសិនបើអ្នក មិនបានប្រើឡេការពារកម្តៅថ្ងៃ។ បន្ថែមពីលើការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ វាក៏ចាំបាច់តម្រូវឱ្យអ្នក នៅពេលដែលចេញទៅខាងក្រៅ ត្រូវពាក់អាវដៃវែង ឬមួកសម្រាប់ការពារ ពីពន្លឺព្រះអាទិត្យផងដែរ។

៤. ប្រើផលិតផលឱ្យត្រូវតាមអ្នកជំនាញបានណែនាំ និងមិនប្រើច្រើនក្នុងពេលតែមួយ

រូបតំណាង
រូបតំណាង

ការប្រើប្រាស់ផលិតផលលើសពី១ ឬ២ក្នុងពេលតែមួយ វាមិនត្រឹមត្រូវនោះទេ ព្រោះការប្រើប្រាស់បែបនេះ វាអាចនឹងបណ្តាលឱ្យស្បែកមានការរលាក ហើយស្បែក ក៏មិនទទួលបានភាពស្រស់ស្អាត ដូចអ្វីដែលអ្នក ចង់បានទៀតផង។ ហេតុនេះ អ្នកគួរតែមានការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលច្រើន ក្នុងពេលតែមួយ លើសពីនេះ អ្នកគួរតែប្រើផលិតផលប្រភេទណា ដែលត្រូវបានណែនាំ ដោយគ្រូពេទ្យជំនាញ ទើបជាការប្រសើរបំផុតសម្រាប់ស្បែក។

៥. គេងឱ្យបានគ្រប់គ្រាន់

រូបតំណាង
រូបតំណាង

ការគេងឱ្យបានគ្រប់គ្រាន់ វាគឺជាអ្វីដែល មនុស្សស្រីគ្រប់រូប គួរតែយកវាមកធ្វើជាទម្លាប់ ព្រោះការគេងគ្រប់គ្រាន់ វាមិនត្រឹមតែជួយធ្វើឱ្យអ្នក ទទួលបាននូវសុខភាពដ៏ល្អនោះទេ តែវាក៏បានជួយធ្វើឱ្យសម្រស់ ក៏ដូចជាស្បែក ទទួលបានភាពស្រស់ស្អាត និងមានភាពភ្លឺរលោង កាន់តែខ្លាំងជាងមុនទៀតផង៕

ប្រភពphunutoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T