អាហារសម្បូរ ទៅដោយវីតាមីន៥មុខ ដែលអាចជួយ​ឲ្យ សក់និងស្បែក មានសុខភាពល្អ

//s9.kh1.co/f3/f3b4f58dc60d439ee77a5e050bc1075a2c493cd5.jpg
នារី

 ២២-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ប្រសិនបើអ្នកមិន យកចិត្តទុកដាក់ ក្នុងការទទួលទាន ជីវជាតិបំប៉នជា អាហារបំប៉ន ខាងក្រោមនេះគឺជាអាហារ ៦ ប្រភេទដែលអាចផ្តល់ឱ្យ អ្នកនូវវីតាមីន។

សុខភាព៖ ប្រភេទផ្សេងៗគ្នានៃឡេ, ម៉ាស់, សាប៊ូកក់សក់ សាប៊ូបន្ទន់សក់ និងផលិលផលថែរក្សា សម្រស់ផ្សេងទៀត អាចកៀបប្រាក់ពី ហោប៉ៅរបស់អ្នក បានយ៉ាងច្រើន។ ប្រសិនបើអ្នកកំពុងស្វែងរក គ្រឿងផ្សំដែលមានប្រសិទ្ធភាព ដើម្បីធ្វើឱ្យស្បែក និងសក់មានសុខភាពល្អ អ្នកមិនចាំបាច់មើលទៅឆ្ងាយ ពីបញ្ជីគ្រឿងទេសក្នុងផ្ទះ របស់អ្នកទេ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំនួសឱ្យ ការចំណាយប្រាក់ ទៅលើផលិតផលជាច្រើន យើងអាចគិតពីលើការរៀបចំ របបអាហារល្អប្រសើរ ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់យើងក្នុងរយៈពេលវែង។ ប្រសិនបើយើងចង់បានសក់ និងស្បែកមានសុខភាពល្អ ដូច្នេះយើងត្រូវផ្តោត ការយកចិត្តទុកដាក់លើ ការទទួលបាន បរិមាណ biotin ដែលជាផ្នែកមួយរបស់វីតាមីនB នៅក្នុងរបបអាហាររបស់យើង។ វាជាសារធាតុចិញ្ចឹមសំខាន់មួយ ដែលមាននៅក្នុងបន្លែ ផ្លែឈើជាច្រើន ដែលយើងអាចរកបាន។ 

biotin ក៏ចាំបាច់ សម្រាប់សុខភាពភ្នែក និងមុខងារខួរក្បាលដែរ។ វាជាវីតាមីន រលាយក្នុងទឹក ហើយរាងកាយរបស់យើងមិនផ្ទុកវាទេ។ យើងត្រូវទទួលទាន វាឱ្យបានទៀងទាត់ ដើម្បីរក្សាកម្រិត ត្រឹមត្រូវនៅក្នុងខ្លួន។ ហើយវីតាមីននេះពិតជាចាំបាច់សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាជួយក្នុងការអភិវឌ្ឍអំប្រ៊ីយ៉ុង។

អាហារដែលសំបូរទៅដោយ ជាតិវីតាមីន៥មុខ ដែលអាចធ្វើអោយសក់ និងស្បែកមានសុខភាពល្អ៖

១. ដំឡូងផ្អែម

ដំឡូងផ្អែម វាសម្បូរទៅដោយជាតិរ៉ែ វីតាមីន ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid។ នៅលើវេបសាយ Healthline សរសេរថា ប្រហែល ១២៥ក្រាម នៃដំឡូងផ្អែមឆ្អិន ដែលផ្ទុកទៅដោយ biotin ២,៤ មីលីក្រាម ឬ ៨% នៃជីវជាតិប្រចាំថ្ងៃ។ ប្រសិនបើអ្នក ជាមនុស្សតមសាច់ នេះគឺជាវិធីល្អបំផុត ដើម្បីទទួលបានជីវជាតិគ្រប់គ្រាន់ ក្នុងរបបអាហាររបស់អ្នក។

 ដំឡូងផ្អែម
 ដំឡូងផ្អែម

២. ផ្សិត

ផ្សិតសំបូរទៅដោយ សារធាតុចិញ្ចឹម មានវីតាមីនច្រើន ដែលជួយការពារអ្នក ពីប៉ារ៉ាស៊ីត។ ពួកគេមាន មាតិកាវីតាមីនច្រើនជាង ដំឡូងជ្វា ព្រោះមានតែផ្សិត ១២០ក្រាម ស្មើនឹងជិត ១០ ភាគរយនៃបរិមាណវីតាមីន ដែលយើងគួរទទួលទានក្នុងមួយថ្ងៃ។ យើងអាចបន្ថែមផ្សិត ទៅនឹងមុខម្ហូបជាច្រើនមុខ ដូចជាគុយទាវ ភីហ្សា និងទឹកជ្រលក់ជាដើម។ វានាំមកនូវ រសជាតិដ៏ឈ្ងុយឆ្ងាញ់ ចំពោះអាហាររបស់យើង។ 

ផ្សិត
ផ្សិត

៣. ចេក

ចេកមានសារធាតុចិញ្ចឹម តាមរបៀបជាច្រើន ហើយ១០០ក្រាម នៃចេកអាចផ្តល់ឱ្យយើងនូវ វីតាមីន០,២មីលីក្រាមដែលស្មើនឹង ១ភាគរយនៃវីតាមីនប្រចាំថ្ងៃ។ ផ្លែឈើទាំងនេះ ក៏ផ្ទុកវីតាមីនB6 វីតាមីនC សារធាតុរ៉ែ ប៉ូតាស្យូម និងម៉ាញ៉េស្យូមផងដែរ។ អ្នកអាចញ៉ាំផ្លែឈើ ដ៏មានប្រជាប្រិយនេះ ដោយផ្ទាល់ ឬអាចក្រឡុកវា ជាភេសជ្ជៈក៏បានដែរ។

 ចេក
 ចេក

៤. សុ៊ត

សុ៊តមាន់ ឬសុ៊តទាមានសារសំខាន់ សម្រាប់ជួយឱ្យ យើងមានសុខភាពល្អ ព្រោះវាសំបូរទៅដោយវីតាមីនB ប្រូតេអ៊ីនជាតិដែក និងផូស្វ័រ។ ពណ៌លឿងគឺជាប្រភពដ៏ល្អបំផុត មួយនៃវីតាមីន។ ទាំងមូលនៃស៊ុតឆ្អិន អាចផ្តល់ឱ្យយើងនូវវីតាមីន១០មីលីក្រាម ឬប្រហែល ៣៣% នៃការទទួលទានប្រចាំថ្ងៃ។ មានវិធីជាច្រើន ដើម្បីញ៉ាំស៊ុត ប៉ុន្តែវាត្រូវបានណែនាំឱ្យអ្នកចំអិនវាឱ្យបានឆ្អិនល្អ ដើម្បីចៀសវាងហានិភ័យ នៃការពុល Salmonella និងបង្កើនការស្រូបយកវីតាមីនបានល្អ។

សុ៊ត
សុ៊ត

៥. ផ្លែបឺរ

នេះគឺជាផ្លែឈើមួយ ក្នុងចំណោមផ្លែឈើពេញនិយមបំផុត ដែលមានតម្លៃអាហារ រូបត្ថម្ភច្រើន។ ពួកវាជាប្រភពដ៏ល្អបំផុត នៃខ្លាញ់មិនឆ្អែត​ ក៏ដូចជាវីតាមីនផងដែរ។ វាមានតែ ២០០ក្រាមប៉ុណ្ណោះ ដែលអាចផ្តល់ឱ្យយើងស្ទើរតែ ១,៨៥ មីលីក្រាម នៃវីតាមីន ឬ ៦%នៃតំរូវការប្រចាំថ្ងៃ។ វាត្រូវបានគេបរិភោគ នៅក្នុងសាឡាត់ ឬអាចត្រូវបានគេដាក់នៅលើនំប៉័ងធ្វើនំ guacamole ដ៏ឈ្ងុយឆ្ងាញ់៕

ផ្លែបឺរ
ផ្លែបឺរ

ប្រភព៖ womenworking

Ny Sreyda
នី ស្រីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T