មនុស្សភាគច្រើនមិនសូវចូលចិត្តម្រះទេ ដោយសារម្រះ មានរសជាតិល្វីងខ្លាំងបន្តិច។ ទោះជាយ៉ាងណាក៏ដោយអ្នកឯកទេសខាងចំណីអាហារ អ្នកជំនាញខាងសុខភាព និងវេជ្ជបណ្ឌិតជាច្រើន បានណែនាំឱ្យទទួលទានផ្លែម្រះជាប្រចាំ ព្រោះវាផ្តល់អត្ថយោជន៍ជាច្រើនដល់សុខភាព។ មានវិធីជាច្រើនដែលអ្នកអាចទទួលទានផ្លែម្រះបាន ដោយរាប់ចាប់ពីទឹករបស់វា រហូតដល់ការចម្អិន អ្នកអាចវាចម្អិនធ្វើជាបន្លែ ដោយបន្ថែមវាចូលក្នុងស៊ុប និងសាឡាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើផ្លែម្រះពិតជាមែនអត្ថប្រយោជន៍ច្រើនពិតមែនទេ? បើមិនជឿទេ អ្នកអាចធ្វើការអានសាកល្បងបាន៖
1. ធ្វើអោយប្រសើរឡើងនូវភាពស៊ាំ៖
ផ្លែម្រះ ត្រូវបានគេដឹងថាធ្វើឱ្យប្រសើរឡើងនូវកម្រិតភាពស៊ាំនៃរាងកាយរបស់អ្នកបានយ៉ាងល្អ។ អ្នកអាចទទួលទានទឹកម្រះជារៀងរាល់ថ្ងៃ ព្រោះវា អាចប្រឆាំងនឹងមេរោគឆ្លង និងជំងឺផ្សេងៗបាន។ ម្រះ គឺសំបូរទៅដោយវីតាមីនសេ(C) ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ក្នុងការជួយកម្ចាត់រ៉ាឌីកាល់សេរីចេញពីរាងកាយ។

2. ព្យាបាលជំងឺផ្លូវដង្ហើម៖
ទឹកម្រះឆៅ គឺល្អណាស់ចំពោះជំងឺផ្លូវដង្ហើមដូចជាផ្តាសាយក្អក និងសូម្បីតែជំងឺហឺត។ អ្នកគួរធ្វើវាអោយក្លាយទៅជាទម្លាប់ក្នុងការទទួលទានទឹកម្រះស្រស់រាល់ព្រឹក មុនពេលញ៉ាំអាហារពេលព្រឹក នោះអ្នកនឹងទទួលបានលទ្ធផលដែលនឹកស្មានមិនដល់។
3. ជួយកាត់បន្ថយមុន៖
ម្រះ គឺល្អណាស់សម្រាប់ការបន្សុទ្ធ និងបន្សាបឈាម។ វាជួយកាត់បន្ថយមុន និងសំអាតរាងកាយនៅខាងក្នុង។ វាក៏ជួយក្នុងការកំចាត់ការឆ្លងមេរោគលើស្បែក និងឈាមជាច្រើនទៀតដូចជាការរលាកស្បែក និងជំងឺផ្សិត។

4. ការព្យាបាលជំងឺទឹកនោមផ្អែម៖
ម្រះ មានផ្ទុកសារជាតិបំប៉ន Polypeptide-P ជាអាំងស៊ុយលីនរុក្ខជាតិ ដែលជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ វាក៏មានតួនាទីបញ្ចូលភ្នាក់ងារជាតិស្ករដែលក្នុងឈាមហៅថា Charantin ដើម្បីធ្វើអោយប្រសើរឡើងនូវការសំយោគ glycogen នៅខាងក្នុងខ្លួន។ វត្ថុទាំងពីរនេះរួមគ្នា ដើម្បីជួយក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។
5. សម្រកទម្ងន់៖
ដោយសារផ្លែម្រះ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វាពិតជាមានប្រយោជន៍ណាស់ក្នុងការបញ្ចេញជាតិពុលពីរាងកាយ ដែលនាំឱ្យស្រកទម្ងន់។ ការទទួលទានទឹកម្រះ ជាប្រចាំត្រូវបានបង្ហាញថាអាចជួយក្នុងការសម្រកទម្ងន់ដើម្បីទទួលបានរាងស្គម និងមានសុខភាពល្អ។
6. ជួយដល់ភ្នែក៖
ម្រះមានផ្ទុកសារធាតុ Beta-carotene ដែលមានអត្ថប្រយោជន៍ខ្ពស់ក្នុងការកាត់បន្ថយការឆ្លងមេរោគដល់ភ្នែក ក៏ដូចជាធ្វើអោយប្រសើរឡើងនូវការមើលឃើញ។

7. ដោះស្រាយការទល់លាមក៖
សម្រាប់អ្នកដែលមានបញ្ហាក្រពះ ឬមានបញ្ហានៃចលនាពោះវៀន អញ្ចឹងអ្នកគួរតែបន្ថែមនូវបន្លែម្រះ ចូលទៅក្នុងរបបអាហាររបស់អ្នក ព្រោះជាតិសរសៃរបស់វា អាចជួយក្នុងការរំលាយអាហារបានយ៉ាងងាយស្រួល ជៀសវាងការទល់លាមក។
8. ទប់ស្កាត់ជំងឺបេះដូង៖
ម្រះ ជួយកាត់បន្ថយនូវកម្រិតកូឡេស្តេរ៉ុលនៅក្នុងខ្លួន ការកក់ស្ទះសរសៃឈាម ដែលបង្កអោយមានបញ្ហាបេះដូង។ ដូច្នេះការទទួលទានផ្លែម្រះជាប្រចាំ គឺជាទម្លាប់ល្អមួយដែលត្រូវធ្វើ តែទន្ទឹមនឹងនេះផងដែរ អ្នកនឹងលែងមានកង្វល់រឿងបញ្ហាសុខភាពទៀតហើយ។
ឥឡូវនេះ អ្នកត្រូវតែបំភ្លេចចូលនូវភាពល្វីងរបស់វាចោលទៅ ហើយចាប់ផ្តើមបញ្ចូលអាហាររុក្ខជាតិដ៏អស្ចារ្យនេះ ចូលទៅក្នុងរបបអាហាររបស់អ្នក។ វាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់សុខភាពដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំនួយក្នុងការដុះសក់ឡើងវិញ និងស្បែកស្រស់ស្អាតផងដែរ។ វាផ្តល់ឱ្យអ្នកនូវស្បែកភ្លឺថ្លា និងភ្លឺរលោងដែលគ្មានការឆ្លង ឬកើតមុន ហើយមានប្រយោជន៍ខ្លាំងណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជ្រុះសក់, ស្បែកក្បាលស្ងួត និងរមាស់ និងសូម្បីតែបញ្ហាសក់ស្កូវផងដែរ៕