តារាស្រីប៉ុន្មានដួងនេះ ទើបសម្រាលកូនថ្មីៗ តែសម្រស់វិញ នៅតែស្អាតក្រមុំមិនដូរ

//s9.kh1.co/e7/e746cef393df810c579ddeba43a9137c260c9238.jpg
តារា & កម្សាន្ដ

 ១៦-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នកណាថាមានកូនហើយលែងស្អាត មានកូនហើយបាក់សម្រស់? មិនពិតនោះទេ មើលតែតារាស្រីប៉ុន្មាននាក់ខាងក្រោមនេះទៅដឹងហើយថា គេទើបតែសម្រាលកូនថ្មីៗមែន តែគេនៅតែស្អាតអ្នកណាឃើញក៏សរសើរ។

ភ្នំពេញ៖ ជាការពិតណាស់ មនុស្សភាគច្រើនតែនិយាយថា មនុស្សស្រីយើងមួយចំនួន នៅពេលដែលមានគ្រួសារ ឬមានកូន ពួកគេតែងតែផ្លាស់ប្ដូរសម្រស់ទៅជាលែងស្អាតដូចពីមុនទៀត ដោយសារតែនៅពេលមានគ្រួសារ មានកូន ពួកគេត្រូវរវល់ជាមួយនឹងការមើលថែកូនតូច រហូតភ្លេចគិតគូរថែសម្រស់របស់ខ្លួន បណ្ដោយឲ្យមើលទៅកាន់តែចាស់ជាងវ័យ ទោះអាយុគេនៅតិចក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែយ៉ាងណាមិញ នោះគ្រាន់តែជាការយល់ឃើញរបស់មនុស្សមួយចំនួនតូចប៉ុណ្ណោះ តែជាក់ស្ដែង បើងាកមកមើលតារាស្រីប៉ុន្មាននាក់ខាងក្រោមនេះវិញ យើងឃើញថា បើទោះបីជាគេទើបតែសម្រាលកូនរួចថ្មីៗក៏ពិតមែន ប៉ុន្តែគេក៏ចេះរិះរកវិធីសាស្រ្តថែរក្សាសម្ផស្ស និងដងខ្លួនរបស់គេ បាននៅតែស្អាត លេងខ្លួនខ្ញង់ៗមិនចាញ់កាលនៅពីក្រមុំនោះឡើយ។

តារាទាំងនោះមានដូចខាងក្រោម៖

១.ផន សុផារី

អតីតតារាកំប្លែងរូបនេះ ទើបតែសម្រាលបានកូនស្រីទី២ បានជាងមួយសប្ដាហ៍ប៉ុណ្ណោះ តែយើងឃើញថាសម្រស់របស់នាងក៏មិនប្រែប្រួលអ្វីដែរ។

ផន សុផារី
ផន សុផារី

២.អែនជី

តារាចម្រៀង អែនជី ក៏នៅតែមានរាងស្អាតខ្ញង់ដែរ ទោះបីជាទើបសម្រាលបានកូនប្រុសដំបូងយ៉ាងគួរឲ្យក្នាញ់កាលពីជាងមួយខែមុនក៏ដោយ។ 

 អែនជី
 អែនជី

៣.ម៉ាក សែនសូនីតា

តូតា ក៏សម្រាលបានកូនប្រុសដំបូងជាងមួយខែហើយដែល ហើយសម្រស់របស់នាងក៏មិនខុសពីតារាៗខាងលើឡើយ។

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា

៤.ពេជ្រ សូលីកា

ពេជ្រ សូលីកា ក៏សម្រាលកូនរៀងយូរ ជាង៦ខែមកហើយ មកទល់ពេលនេះសម្រស់របស់អ្នកម៉ាក់សម័យថ្មីរូបនេះ តែងត្រូវបានគេសរសើរថាស្អាតជាហូរហែ។

ពេជ្រ សូលីកា
ពេជ្រ សូលីកា

៥.សួស វីហ្សា

តារាចម្រៀងរូបនេះក៏មិនខុសពីតារាស្រីខាងលើៗដែរ ដោយកាលពីពេលថ្មីៗនេះនាងទើបតែបានធ្វើពិធីចេញខែឲ្យកូនស្រីយ៉ាងអធិកអធម និងតែងខ្លួនឡើងស្អាតមិនចាញ់ក្រមុំឡើយ។

សួស វីហ្សា
សួស វីហ្សា
សួស វីហ្សាម៉ាក សែនសូនីតាអែន ជី តារាចម្រៀងពេជ្រ សូលីកាផន សុផារី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T