អាយុ៣០ក្រាស់ បើមិនចង់ឲ្យប្តីថាចាស់ រៀនធ្វើខ្លួនតាម Yang Mi

//s9.kh1.co/ac/ac48dcb482a5bff20633ddff9249de70c0c3d8af.jpg
តារា & កម្សាន្ដ

 ១២-វិច្ឆិកា-២០២០ ៨ល្ងាច · ៣ ឆ្នាំមុន

សម្រស់ និងការតែងខ្លួន Yang Mi មិនសាកសមនឹងវ័យទាល់តែសោះ ដោយសារតែរូបនាង ចេះលេងខ្លួន ជាមួយនឹងសម្លៀកបំពាក់បានយ៉ាងល្អ។

ចិន៖ អ្នកស្នេហាវិស័យរឿងភាគចិន ប្រាកដជាស្គាល់ ច្បាស់ដូចថ្ងៃ មិនថា រឿងបែបបុរាណ ឬបែបសម័យ ក៏រូបនាង តែងមានវត្តមាននាង ជាប់ជានិច្ច ដែលភាគច្រើន នាងក៏ដើរតួឯក សឹងគ្រប់រឿងដែរ មិនសូវដើរតួរងប៉ុន្មានទេ ដោយសារតែ​សមត្ថភាព និងរូបសម្រស់របស់នាង ស្រស់ស្អាត ដូចជាគំនូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រហូតមកទល់ពេលនេះដែរ តារាស្រីរូបនេះ មានវ័យ៣៤ឆ្នាំហើយ ដែលឈានចូលវ័យជ្រេខ្លាំង តែបើនិយាយពីសម្រស់របស់នាង គឺនៅតែស្រស់ស្អាតដដែល បើប្រៀបធៀបនឹង តារាស្រីផ្សេងៗ ដែលមានអាយុប្រហាក់ប្រហែលនឹងនាង តែពួកគេ មានសម្ផស្ស ទ្រុឌទ្រោមខ្លាំងទៅហើយ។

សម្រស់របស់នាង ក្នុងវ័យជិត៤០ឆ្នាំនេះ ក៏អាចនិយាយបានថា គួបផ្សំនឹងការតែងខ្លួនរបស់នាង ម៉ូតសក់ សម្លៀកបំពាក់ជាដើម បើទោះបីជា មានមុខមាត់ស្អាតក៏ដោយ តែមិនចេះតុបតែងបន្ថែម គឺមិនអាចលេចធ្លោ ឬ ទាក់ទាញ ពីក្រសែភ្នែកមហាជនបាននោះទេ។ 

ជាក់ស្តែង គេសង្កេតឃើញថា Yang Miតែងតែ ស្លៀកឈុតមួយចំនួន ដែលអាចជួយលើកសម្រស់របស់នាង បានច្រើនខ្លាំង ដែលឈុតទាំងអស់នោះ ជាឈុតបែបយុវវ័យ (អាវបែបវែងត្រឹមជង្គង់ ឈុតរងា) និង ជាពិសេស ឈុតដែលនាងស្លៀក ត្រូវតែឈុតមានពណ៌ឆើតមួយចំនួនដែរ មិនអាចស្រគត់ស្រគុំបាននោះទេ។

យ៉ាងណាមិញ ការដែលនាងស្លៀកពាក់បែបនេះ ពិតជា បានធ្វើឲ្យសម្រស់របស់នាង ឡើងមួយកម្រិតពិតមែន ហើយពិតជាលាក់បាំងអាយុបានពិតមែន ដូច្នេះបើមិត្តនារី មានវ័យខ្ទង់៣០ឆ្នាំជាង ដូចជា Yang Mi អាចលេងខ្លួន តាមនាងបាន ព្រោះជួយឲ្យមើលទៅក្មេង មិនចាស់ទៅតាមវ័យនោះទេ៕

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T