ថ្ងៃកំណើតកូនប្រុស ឱក សុគន្ធកញ្ញា បង្ហាញវីដេអូសកម្មភាពពេលពរពោះ ឃើញហើយរំភើប (មានវីដេអូ)

//s9.kh1.co/39/39d5ec2f411d269f505132e76b8dd8c86adfe52e.jpg
តារា & កម្សាន្ដ

 ១២-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ចាប់តាំងពីសម្រាលកូនរួច ពេលនេះអ្នកនាង ឱក សុគន្ធកញ្ញា កាន់តែមានសុភមង្គល ហើយម្សិលមិញនេះនាងបានទៅវត្តធ្វើបុណ្យ ព្រមទាំងបង្ហោះវីដេអូពីសកម្មភាពពេលពរពោះមកដល់បច្ចុប្បន្ន ក្នុងថ្ងៃកំណើតកូនប្រុសផងដែរ។

ភ្នំពេញ៖ វាជារឿងមួយដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល បន្ទាប់ពីកំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា ប្រកាសថាខ្លួននឹងរៀបការ ដើម្បីកសាងជីវិតគ្រួសារ។ បន្ទាប់តារាស្រីរូបនេះ រៀបការបានជាងមួយឆ្នាំមកនេះ បច្ចុប្បន្ន តារារូបនេះ ក៏ទទួលបានចំណងដៃដ៏ធំសម្រាប់ជីវិត ដែលជាកូនប្រុសសំណព្វចិត្ត និងជាគ្រាប់ពេជ្រដំបូងសម្រាប់នាង និងស្វាមីផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយមានកូនប្រុសចូលមកបំពេញសេចក្ដីសុខ និងសុភមង្គលក្នុងជីវិត គេតែងតែតែឃើញ តារារូបនេះ បង្ហាញនូវស្នាមញញឹម និងភាពកក់ក្ដៅក្នុងគ្រួសារជានិច្ច។ ម្យ៉ាងវិញទៀត គេអាចនិយាយបានថា តារាចម្រៀងរូបនេះ ពិតជាសំណាង ដែលមានស្វាមីចេះយល់ចិត្ត ផ្ដល់ក្ដីស្រលាញ់ និងការថ្នាក់ថ្នមភរិយា មិនឲ្យទាស់ចិត្តយ៉ាងដូច្នេះ។ លើសពីនេះទៅទៀត ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកម៉ាក់សម័យថ្មីមួយរូបនេះ តែងតែ ផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់កូន និងគ្រួសារ បើទោះបីមានភាពរវល់នឹងការងារយ៉ាងណាក៏ដោយ។ 

ជាក់ស្ដែង បើក្រឡេកមកមើលកូនប្រុសតារាស្រីរូបនេះវិញ នាពេលនេះក្មេងប្រុសរូបនេះ មានអាយុ១ឆ្នាំ ហើយកាលពីម្សិលមិញនេះ អ្នកនាង ឱក សុគន្ធកញ្ញា បាននាំស្វាមី និងកូន ទៅធ្វើបុណ្យនៅវត្ត ដើម្បីអបអរដល់ថ្ងៃកំណើតកូនប្រុសជាទីស្រលាញ់ផងដែរ។ ក្រៅពីនាំគ្រួសារទៅធ្វើបុណ្យហើយ តារារូបនេះ នៅឆ្លៀតបង្ហោះវីដេអូដ៏មានអត្ថន័យសម្រាប់ជីវិត ក្នុងនាមជាម្ដាយទៀតផង ដោយវីដេអូមួយនោះ បង្ហាញឲ្យឃើញពីទឹកចិត្តជាម្ដាយពរពោះកូន ៩ខែ១០ថ្ងៃ រហូតដល់សម្រាលកូនរួចយ៉ាងជោគជ័យ។ 

ក្នុងវីដេអូថ្មីនេះដែរ គេឃើញ សកម្មភាពពីការចាប់ផ្ដើមមានទម្ងន់របស់ អ្នកនាង ឱក សុគន្ធកញ្ញា ជាពិសេស មានតាំងពីថ្ងៃពិនិត្យផ្ទៃពោះលើកដំបូង រហូតដល់សម្រាលកូន និងមានសកម្មភាពជាច្រើនទៀតមកទល់នឹងថ្ងៃកំណើតកូនប្រុសអាយុ ១ឆ្នាំ កាលពីម្សិលមិញនេះទៀតផង។ ក្រោយអ្នកគាំទ្របានឃើញវីដេអូមួយនេះរួច ពួកគេបានបង្ហាញនូវអារម្មណ៍រំភើបជាមួយនឹងគ្រួសារតារារូបនេះគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

   អ្នកនាង ឱក សុគន្ធកញ្ញា  និងកូនប្រុស
   អ្នកនាង ឱក សុគន្ធកញ្ញា  និងកូនប្រុស
   អ្នកនាង ឱក សុគន្ធកញ្ញា  ជាមួយស្វាមី និងកូនប្រុស

   អ្នកនាង ឱក សុគន្ធកញ្ញា  នៅក្នុងបន្ទប់សម្រាល
   អ្នកនាង ឱក សុគន្ធកញ្ញា  នៅក្នុងបន្ទប់សម្រាល
   អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ពេលកំពុងទៅសម្រាលកូន
   អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ពេលកំពុងទៅសម្រាលកូន
   អ្នកនាង ឱក សុគន្ធកញ្ញា  និងកូនប្រុស
   អ្នកនាង ឱក សុគន្ធកញ្ញា  និងកូនប្រុស
វិដេអូ អ្នកនាង ឱក សុគន្ធកញ្ញា 
ឱក សុគន្ធកញ្ញា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T