បង្ហាញខ្លួនលើកនេះ យ៉ាងគួ ត្រូវគេដៀលដូចតាចាស់កប់មាត់

//s11.kh1.co/c6/c6db987ef1dbf758de2bf205a98a4ad4b97a0ad2.jpg
តារា & កម្សាន្ដ

 ០៩-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ក្រោយពីបានបង្ហាញខ្លួនសារជាថ្មីម្ដងទៀត តារាសម្ដែងប្រុសល្បីឈ្មោះ លោក Christoper Lee ស្រាប់តែបង្កភាពភ្ញាក់ផ្អើលជាមួយនឹងរូបសម្រស់ធ្លាក់ចុះខ្លាំង ដូច តាចាស់

សឹង្ហបុរី៖ បើទោះជា មានវ័យកាន់តែច្រើនមែន ក៏ប៉ុន្តែ តារាសម្ដែងប្រុសជនជាតិសឹង្ហបុរី លោក Christopher Lee ហៅ យ៉ាងគួ នៅតែអាចបន្តអាជីពរបស់ខ្លួននៅក្នុងវិស័យសិល្បៈបានយ៉ាងល្អ ព្រមជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងពីទស្សនិកជន ក្នុងការតាមដាននូវស្នាដៃថ្មីរបស់លោក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក  យោងទៅតាមសារព័ត៌មាន បានឲ្យដឹងថា ថ្មីៗនេះ លោក  Christopher Lee បានបង្ហាញខ្លួន នៅក្នុងកម្មវិធីមួយ ព្រមជាមួយនឹងតារាប្រុស លោក Vic Chou ដែលការបង្ហាញខ្លួនលើកនេះ   លោក  Christopher Lee ស្រាប់តែទទួលបានការចាប់អារម្មណ៍ពីបណ្ដាញសារព័ត៌មានជាច្រើន ជាមួយនឹងភាពភ្ញាក់ផ្អើលទៅលើរូបសម្រស់របស់លោក តែម្ដង។ 

ម៉្យាងវិញទៀត នៅក្នុងរូបភាព ដែលបានបង្ហាញពីមុខមាត់ ក្នុងវ័យ ៤៩ ឆ្នាំ របស់តារាប្រុសរូបនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន ពិតជានឹកស្មានមិនដល់ ជាមួយនឹងសម្រស់ដែលមានភាពអន់់ថយយ៉ាងខ្លាំង ព្រោះ មិនមែនមានតែសក់ស្កូវពាសពេញនោះទេ សូម្បីតែមុខមាត់ដែលធ្លាប់តែមានភាពស្រស់សង្ហា ក៏មានស្នាមជ្រីវជ្រួញផងដែរ ដែលធ្វើឲ្យលោកមើលទៅកាន់តែមានភាពចាស់ជាងមុនយ៉ាងខ្លាំង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Christopher Lee 
Christopher Lee 
Christopher Lee 
Christopher Lee 
Christopher Lee 
Christopher Lee 
Christopher Lee 
Christopher Lee 
Christopher Lee
Christopher Lee
រូបភាពដែល បង្ហាញពីភាពចាស់ របស់ Christopher Lee 
រូបភាពដែល បង្ហាញពីភាពចាស់ របស់ Christopher Lee 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T