អ្នករិះគន់Yang Zi ភ្លឺភ្នែក ក្រោយឃើញមុខមាត់ក្រៅឆាក

//s11.kh1.co/05/050a0016d255b4c279c789a66e50fbbc5f95e281.jpg
តារា & កម្សាន្ដ

 ០៩-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

មិនសូវបានបង្ហាញមុខមាត់ប៉ុន្មាន ម្ដងនេះ តារាស្រី Yang Zi ត្រូវគេចែករំលែករូបភាពពីខាងក្រោយឆាក ដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ពី រូបរាង និង មុខមាត់ស្លីមស្អាត

ចិន៖ ក្នុងរយៈពេលកន្លងមកនេះ អាចនិយាយបានថា តារាសម្ដែងស្រី Yang Zi ហាក់មានភាពស្ងប់ស្ងាត់ ក៏ដូចជាកម្រចូលរួមក្នុងកម្មវិធីធំៗ ដែលធ្វើឲ្យមិនសូវជាមានរូបភាព បង្ហាញមុខមាត់នៅលើបណ្ដាញសង្គម ខណៈពេលដែលកំពុងតែមមាញឹកនៅក្នុងការថតខ្សែភាពយន្តថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ យោងតាម ទំព័រ Sina បានរាយការណ៍ថា មានរូបភាពខាងក្រោយឆាកនៃការថតខ្សែភាពយន្តថ្មីរបស់ តារាស្រី Yang Zi  ដែលត្រូវបានចែករំលែកដោយអ្នកសរសេរប្លុកចិន ដែលនៅក្នុង រូបភាពទាំងនេះបានបណ្តាលឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម Weibo យ៉ាងឆាប់រហ័ស ដោយការមើលឃើញ ពីរូបសម្រស់ ដ៏គួរឱ្យភ្ញាក់ផ្អើល របស់នាង។ 

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរូបភាព បានបង្ហាញឲ្យឃើញពីមុខមាត់ រូបរាងដ៏តូចច្រឡឹង ស្លីមស្អាត ព្រមជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ទាន់សម័យ ដែលកំពុងតែទាក់ទាញចិត្តអ្នកទស្សនាជាច្រើន ជាពិសេស តាមរយៈការបង្ហាញខ្លួនលើកនេះ ពិតជាគួរឱ្យស្រឡាញ់ខ្លាំង និងមានភាពខុសគ្នា ពីរូបភាពមុនៗដែលបានបង្ហាញខ្លួនរបស់តារាស្រី ថែមទៀតផង។ 

ម៉្យាងវិញទៀត នាងថែមទាំងទទួលបានការសរសើរ និង ពេញចិត្តពីសំណាក់អ្នកគាំទ្រ នៅលើបណ្តាញសង្គម ដែលធ្វើឲ្យពួកគេ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការរង់ចាំតាមដានទស្សនារឿងថ្មីរបស់នាង នៅពេលខាងមុខនេះ ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 Yang Zi 
 Yang Zi 
 Yang Zi 
 Yang Zi 
 Yang Zi 
 Yang Zi 
រូបភាព Yang Zi ពីខាងក្រោយឆាក
រូបភាព Yang Zi ពីខាងក្រោយឆាក
រូបភាព Yang Zi ពីខាងក្រោយឆាក
រូបភាព Yang Zi ពីខាងក្រោយឆាក
រូបភាព Yang Zi ពីខាងក្រោយឆាក
រូបភាព Yang Zi ពីខាងក្រោយឆាក
រូបភាព Yang Zi ពីខាងក្រោយឆាក
រូបភាព Yang Zi ពីខាងក្រោយឆាក
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T