កូនដំបូងផង ថមមី និង សួស វីហ្សា រៀបចំកម្មវិធីបង្កក់កូនស្រី យ៉ាងអធិកអធម

//s11.kh1.co/bc/bca87e66f0f0a697ed0b5106ff31d4dd59c994c1.jpg
តារា & កម្សាន្ដ

 ០៩-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ពិតណាស់ បើគិតរយៈពេលដែលតារាចម្រៀងស្រីអ្នកនាង សួស វីហ្សា សម្រាលកូនមានរយៈពេល ១ខែហើយ ដោយថ្ងៃនេះផ្ទាល់នាងក៏បានរៀបចំពិធីបង្កក់កូនយ៉ាងអធិកអធមផងដែរ។

ភ្នំពេញ៖ គូស្វាមីភរិយា អ្នកនាង សួស វីហ្សា និងលោក ថមមី ចាប់តាំងពីទទួលបានសមាជិកថ្មីចូលមកក្នុងគ្រួសាររួចមក តារាប្រុសស្រីមួយ តែងតែបង្ហាញនៅការថ្នាក់ថ្នម មើលមើលថែ និងផ្ដល់ភាពកក់ក្ដៅទៅកាន់កូនស្រីបានយ៉ាងល្អគួរឲ្យសរសើរ។ ម្យ៉ាងវិញទៀត បើទោះបីកូនស្រីអ្នកទាំងពីរនៅក្មេង តែមើលទៅមុខមាត់ ពិតជាស្រស់ស្អាត ឃ្យូតគួរឲ្យក្នាញ់តាំងតែពីក្មេងតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ក្រោយមានកូន ជីវិតគ្រួសារតារាប្រុសស្រីមួយគូនេះ កាន់តែមានសុភមង្គលខ្លាំងជាងមុនទ្វេដង ចំណែកឯចំណងស្នេហាប្ដីប្រពន្ធ  អ្នកនាង សួស វីហ្សា និងលោក ថមមី ក៏កាន់តែរឹងមាំជាងមុនផងដែរ។ ជាពិសេស ពីមួយថ្ងៃទៅមួយថ្ងៃ គេតែងតែឃើញ ប៉ាម៉ាក់សម័យថ្មីទាំងពីររូបនេះ បង្ហោះរូបភាពជុំគ្រួសារ បង្ហាញនៅស្នាមញញឹមយ៉ាងរីករាយ និងមានក្ដីសុខខ្លាំងតែម្ដង។ 

ជាក់ស្ដែង មកទល់ពេលនេះ អ្នកនាង សួស វីហ្សា សម្រាលកូនបាន ១ខែ ហើយថ្ងៃនេះផ្ទាល់ នាងនិងស្វាមី បានរៀបចំពីធីបង្កក់កូនស្រី ដោយបានធ្វើឡើងយ៉ាងអធិកអធម ព្រមទាំងមានការរៀបចំ ដេគ័រនៅក្នុងកម្មវិធីមានផ្កាស្រស់ មើលទៅស្រស់ស្អាត ប្រណីតតែម្ដង។ ក្នុងនោះដែរ បន្ទាប់ពី រៀបចំរោងពិធីបង្កក់កូនរួចរាល់  ប្ដីប្រពន្ធមួយគូនេះ បានបញ្ចេញនៅអារម្មណ៍រំភើប និងសប្បាយរីករាយ ខណៈនេះជាលើកដំបូងសម្រាប់អ្នកទាំងពីរ ដែលបានរៀបចំកម្មវិធីបង្កក់កូនស្រីយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង សួស វីហ្សា ជាមួយស្វាមី និងកូនស្រី
  អ្នកនាង សួស វីហ្សា ជាមួយស្វាមី និងកូនស្រី
  អ្នកនាង សួស វីហ្សា ជាមួយស្វាមី និងកូនស្រី
  អ្នកនាង សួស វីហ្សា ជាមួយស្វាមី និងកូនស្រី
  អ្នកនាង សួស វីហ្សា និងលោក ថមមី
  អ្នកនាង សួស វីហ្សា និងលោក ថមមី
  អ្នកនាង សួស វីហ្សា និងលោក ថមមី
  អ្នកនាង សួស វីហ្សា និងលោក ថមមី
  អ្នកនាង សួស វីហ្សា និងលោក ថមមី
  អ្នកនាង សួស វីហ្សា និងលោក ថមមី
  អ្នកនាង សួស វីហ្សា និងលោក ថមមី
  អ្នកនាង សួស វីហ្សា និងលោក ថមមី
  អ្នកនាង សួស វីហ្សា និងលោក ថមមី
  អ្នកនាង សួស វីហ្សា និងលោក ថមមី
លោក ថមមី
លោក ថមមី
សួស វីហ្សាថមមី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T