មើលមិត្តគេផង ស្អាតៗគ្រប់គ្នា! Due ជាមួយមិត្ត លេងឈុតប៊ីគីនីចម្រុះពណ៌ ឡើងចាំងភ្នែក

//s9.kh1.co/60/6069bb3eebf6610b8ac50da712edca5e36264c27.jpg
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែងស្រីស៊ិចស៊ី Due Arisara ទោះឈានដល់វ័យ ៣០ឆ្នាំ តែនាងនៅតែមានរូបសម្ផស្សស្រស់ស្អាត និងមានរូបរាងស្រឡូនគួរឲ្យទាក់ទាញដដែល។

ថៃ៖ តារាស្រីនិយមស្លៀកពាក់ស៊ិចស៊ី Due Arisara ចាប់តាំងពីពីឈានដល់វ័យ៣០ឆ្នាំ តារារូបនេះ កាន់តែប្រលែងខ្លួន ស្លៀកក្នុងសម្លៀកបំពាក់បញ្ចេញសាច់សខ្ចី និងរូបរាងស្រឡូនជានិច្ច។ មិនតែប៉ុណ្ណោះគ្រប់ពេល ដែលនាងតុបតែងខ្លួនម្ដងៗ សុទ្ធសឹងតែមានភាពលេចធ្លោ​ ហើយស្រស់ស្អាតទាក់ភ្នែកតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត តារាស្រីរូបនេះ មិនដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តជាមួយការរៀបចំខ្លួនម្ដងណាឡើយ មានតែធ្វើឲ្យហ្វេនសរសើរពីភាពច្នៃប្រឌិតជាមួយសម្លៀកបំពាក់ប្លែកៗស៊ីដាច់គេ មិនថាពណ៌សក់ សម្លៀកបំពាក់ ឬការផាត់មុខនោះទេ។ ក្នុងនោះដែរ បើក្រឡេកមកមើលសម្រស់វិញ ទោះបីមានវ័យកាន់តែជ្រេ តែតារារូបនេះ កាន់តែស្រស់ស្អាតផូរផង់ គួរឲ្យចាប់អារម្មណ៍ដដែល។ 

តួយ៉ាង បើងាកមកមើលជីវិតឯកជន Due Arisara វិញ តារារូបនេះ ក៏និយមដើរលេងលំហែកាយនៅសមុទ្រ ព្រមទាំងចូលចិត្តស្លៀកនៅឈុតប៊ីគីនី បញ្ចេញសាច់ផងដែរ។​ តែដំណើរកម្សាន្តលើកនេះ នាងបាននាំមិត្តភក្ដិស្រីជាច្រើនអ្នកជួបជុំគ្នាទៀតផង ហើយអ្វីដែលគេចាប់អារម្មណ៍នោះ តារារូបនេះ និងមិត្តភក្ដិបានស្លៀកប៊ីគីនី មានពណ៌ឆើតៗបង្ហាញរាងតូចច្រឡឹងគ្រប់គ្នា មើលទៅពិតជាស្រស់ស្អាត ស៊ិចស៊ីខ្លាំង លើសពីនេះទៀត នាងនិងមិត្តភក្ដិទាំងអស់ បានបង្ហាញនៅអារម្មណ៍ និងស្នាមញញឹមយ៉ាងសប្បាយរីករាយតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Due Arisara 
Due Arisara 
Due Arisara 
Due Arisara 
Due Arisara 
Due Arisara 
Due Arisara និងមិត្តភក្ដិ
Due Arisara និងមិត្តភក្ដិ
Due Arisara 
Due Arisara 
Due Arisara និងមិត្តភក្ដិ
Due Arisara និងមិត្តភក្ដិ
Due Arisara 
Due Arisara 
Due Arisara និងមិត្តភក្ដិ
Due Arisara និងមិត្តភក្ដិ
Due Arisara 
Due Arisara 
Due Arisara និងមិត្តភក្ដិ
Due Arisara និងមិត្តភក្ដិ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T