អេសស៊ីជី ប្រកាសលទ្ធផលប្រតិបត្តិការរឹងមាំសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០!

//s9.kh1.co/8e/8e9d11ae163d001b080857b4321c6b3410c9d2cc.jpg
សង្គម

 ០៦-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុន អេសស៊ីជី (SCG) បាន​ចេញ​របាយការណ៍​ស្ដីពី​​លទ្ធផល​ប្រតិបត្តិការ​អាជីវកម្ម​​របស់ខ្លួនដោយ​បង្ហាញ​ថា សម្រាប់ត្រីមាស​ទី៣ ឆ្នាំ​២០២០នេះ ប្រាក់ចំណេញ​បាន​កើន​ឡើង ៥៧% ។

ក្រុងបាងកក៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ​២០២០–ក្រុមហ៊ុន អេសស៊ីជី (SCG) បាន​ចេញ​របាយការណ៍​ស្ដីពី​​លទ្ធផល​ប្រតិបត្តិការ​អាជីវកម្ម​​របស់ខ្លួនដោយ​បង្ហាញ​ថា សម្រាប់ត្រីមាស​ទី៣ ឆ្នាំ​២០២០នេះ ប្រាក់ចំណេញ​បាន​កើន​ឡើង ៥៧% ធៀបនឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ទៅមិញ ដោយសារ​ការងើបឡើងវិញ​នៅក្នុង​ទីផ្សារ​សាកល​នៃ​​ផលិតផល​គីមី, កំណើននៃ​អត្រា​ផលិតផល​ដែលមាន​តម្លៃ​បន្ថែមខ្ពស់ (HVA), គំរូ​អាជីវកម្មរឹងមាំ​នៃ​វិស័យ​ធុរកិច្ច​វេចខ្ចប់, និង​កិច្ច​ប្រឹងប្រែង​កែទម្រង់​ធុរកិច្ច​ស៊ីម៉ងត៍និង​គ្រឿង​សំណង់ ដើម្បី​បំពេញ​ត​ម្រូវការ​អតិថិជន​ឲ្យ​បាន​កាន់​តែ​ប្រសើរឡើង​។ អេសស៊ីជី ត្រៀមលក្ខណៈបានល្អ​ដើម្បី​សម្រេច​បាន​កំណើន​បន្ថែមទៀត បើទោះបី​ប្រឈមមុខ​នឹង​ជំងឺរាតត្បាត​កូវីដ-១៩ ក្ដី។ ក្រុមហ៊ុន​នឹង​អភិវឌ្ឍ​ជាបន្ត​នូវ​នវានុវត្តន៍ ផលិតផល និង​សេវាកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ (HVA) និងដំណោះស្រាយ​ជាកញ្ចប់​ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស្ថានភាពទីផ្សារ​ល្អ​ប្រសើរ​ឡើងវិញ និងកសាង​នូវ​កំណើន​រយៈពេល​វែង។ 
លោក Roongrote Rangsiyopash ប្រធាន​ និងអគ្គនាយក អេសស៊ីជី បាន​ប្រាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

“លទ្ធផល​ប្រតិបត្តិការមិនទាន់​ធ្វើ​សវនកម្ម​របស់​ក្រុមហ៊ុនសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ បាន​បង្ហាញ​នូវ​ចំណូល​ពី​ការលក់​ចំនួន ១៣.២០៥ប៊ីលានរៀល (៣.២២២លានដុល្លារអាមេរិក) ដែល​កើនឡើង ៥% បើប្រៀបធៀប​នឹង ​ត្រីមាស​មុន។ ទន្ទឹមនឹងនេះដែរ ប្រាក់ចំណេញ​សម្រាប់​រយៈពេលនេះសម្រេចបានសរុប ១.២៧៤ប៊ីលាន​រៀល (៣១១លានដុល្លារអាមេរិក) កើនឡើង ៤% បើធៀបនឹងត្រីមាសមុន។ កំណើននេះ គឺដោយសារភាព​ប្រសើរឡើងវិញ​នៃ​អាជីវកម្ម​ផលិតផល​គីមី ដែល​ជំរុញ​ដោយ​តម្រូវការកើនឡើង ​នៅ​ក្នុង​ប្រទេស​ចិន និងនៅតំបន់​អាស៊ី ជាទូទៅ និង​លទ្ធផល​អាជីវកម្ម​ល្អប្រសើរ​ជាង​មុន​នៅក្នុង​ធុរកិច្ច​ស៊ីម៉ងត៍-គ្រឿង​សំណង់។”

ប្រសាសន៍របស់លោក Roongrote Rangsiyopash
  លោក Roongrote Rangsiyopash ប្រធាន​ និងអគ្គនាយក អេសស៊ីជី  
  លោក Roongrote Rangsiyopash ប្រធាន​ និងអគ្គនាយក អេសស៊ីជី  

បើប្រៀបធៀប​នឹង​លទ្ធផល​នៃ​ឆ្នាំ​ទៅមិញ ចំណូល​ពីការលក់​បាន​ធ្លាក់ចុះ ៩% ចំណែក​ឯ​ប្រាក់ចំណេញ​វិញ សម្រាប់​ត្រីមាសទី៣នេះ បាន​កើនឡើង​ដល់ទៅ ៥៧% ដោយសារ​លទ្ធផល​ល្អប្រសើរ​ជាង​មុន​នៅ​ក្នុង​អាជីវកម្ម​ផលិតផល​គីមី និង​ប្រសិទ្ធផល​ល្អជាង​មុន នៅក្នុង​ធុរកិច្ច​ស៊ីម៉ងត៍-គ្រឿង​សំណង់។

ចំពោះ​លទ្ធផល​ប្រតិបត្តិការ​សម្រាប់រយៈពេល ៩ខែ​នៃ​ឆ្នាំ​២០២០វិញ អេសស៊ីជី សម្រេចបាន​ចំណូលពី​ការ​លក់ចំនួន ២៦.០១២​ប៊ីលាន​រៀល (៩.៦០២​លានដុល្លារអាមេរិក) ធ្លាក់ចុះ ៩% បើធៀបនឹងរយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​មុនដោយសារតែ​តម្លៃ​លក់​ផលិតផល​គីមី​ធ្លាក់ចុះស្របគ្នា​នឹងការធ្លាក់ចុះ​នៃ​​តម្លៃ​ប្រេង។ ប្រាក់ចំណេញ​សម្រាប់​រយៈ​ពេល​ ៩ខែ​នៃ​ឆ្នាំ​២០២០ សម្រេច​បាន​សរុប ៣.៣៨១ប៊ីលាន​រៀល (៨២៨​លាន​ដុល្លារអាមេរិក) កើនឡើង ៥% បើធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​មុន ដោយសារតែ​កំណើន​ប្រាក់ចំណេញ​ពី​វិស័យ​ធុរកិច្ច​ស៊ីម៉ងត៍-​គ្រឿង​សំណង់ និង​ធុរកិច្ច​វេចខ្ចប់។ ស្ថានភាពអាជីវកម្ម​ទូទៅ​នៅតែរក្សា​បាន​នូ​វ​ភាពបត់បែន​និងឆ្លើយតប​រហ័សទាន់​សភាពការណ៍។ បច្ចេកវិទ្យាត្រូវបានប្រើប្រាស់ដើម្បីសម្រួល​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ទាំងមូល។

អេសស៊ីជី បានកែសម្រួល​យុទ្ធសាស្ត្រ​សម្រាប់​ផលិតផល​និងសេវាកម្ម HVA ដោយ​ពង្រឹង​លក្ខណវិនិច្ឆ័យ​ដើម្បី​បង្កើន​ភាពប្រកួត​ប្រជែងនៅក្នុងទីផ្សារសាកលលោក និង​រក្សានូវ​ភាពបត់បែនរហ័ស​ដើម្បី​ឲ្យ​ស្របទៅតាម​តម្រូវការដែល​ប្រែប្រួលលឿន ដើម្បី​សម្រេចបាន​ផល​ចំណេញ​ជា​អតិបរមា។ នៅក្រោម​បទដ្ឋានថ្មី ចំណូល​ពី​ការ​លក់​ផលិតផល​និងសេវាកម្ម​ដែលមានតម្លៃ​បន្ថែម​ខ្ពស់ (HVA) របស់​ អេសស៊ីជី សម្រាប់រយៈពេល ៩ខែ នៃ​ឆ្នាំ២០២០នេះ សម្រេចបាន ១២.១២៦ប៊ីលាន​រៀល (២.៩៦៩លានដុល្លារអាមេរិក) ឬ​ស្មើនឹង ៣១% នៃ​ចំណូល​សរុប​ពី​ការលក់។

ក្រៅពីនេះ ចំណូល​របស់ អេសស៊ីជី ពី​អាជីវកម្ម​នៅខាងក្រៅ​ប្រទេសថៃ រួម​បញ្ចូលទាំង​ការ​លក់​នាំចេញ​ពី​ប្រទេស​ថៃ សម្រាប់រយៈពេល ៩ខែ​នៃឆ្នាំ​២០២០ សម្រេចបាន ១៦.៧០៥​ប៊ីលាន​រៀល (៤.០៩០ដុល្លារអាមេរិក) ឬ​ស្មើនឹង ៤៣% នៃ​ចំណូល​សរុប​ពីការលក់។ តួលេខ​នេះ​ទាបជាង​បន្តិច​ពី​តួលេខ​នៅក្នុងឆ្នាំ​មុន។

អេសស៊ីជី នៅក្នុងអាស៊ាន (លើកលែងថៃ)

ចំពោះប្រតិបត្តិការ​របស់ អេសស៊ីជី នៅក្នុង​អាស៊ាន (លើកលែងប្រទេសថៃ) ចំណូលពីការលក់​នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០ បានធ្លាក់ចុះ ១៥% បើធៀបនឹងរយៈពេលដូចគ្នា​នៃ​ឆ្នាំមុន ដោយសម្រេចបាន ៣.២៩៥​ប៊ីលាន​រៀល (៨០៤លានដុល្លារអាមេរិក) ដែល​ស្មើនឹង ២៥% នៃ​ចំណូល​សរុប​ពីការលក់របស់ អេសស៊ីជី។ ចំណូល​នេះ​រួមបញ្ចូលទាំងការលក់​របស់​ប្រតិបត្តិការ​អាជីវកម្ម​ក្នុងស្រុក​នៅក្នុងទីផ្សារ​អាស៊ាន​នីមួយៗ និង​ទាំង​ការ​នាំ​ចូល​ពី​ប្រតិបត្តិការ​នៅថៃ​ផងដែរ។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ទ្រព្យ​សរុប​របស់ អេសស៊ីជី មានចំនួន ៩៣.៥១៤ប៊ីលានរៀល (២២.៨៣៨​លានដុល្លារអាមេរិក) ចំណែឯ​ទ្រព្យ​សរុប​របស់ អេសស៊ីជី នៅក្នុង​អាស៊ាន (លើកលែង​ប្រទេសថៃ) មានចំនួន ៣៥.៣៤៧ប៊ីលានរៀល (៨.៦៣៣លានដុល្លារអាមេរិក) ដែល​ស្មើនឹង ៣៨% នៃ​ទ្រព្យ​សរុបរួមទាំងអស់​របស់
អេសស៊ីជី។
ផ្អែកតាម​របាយការណ៍ត្រីមាសទី៣ ឆ្នាំ​២០២០ អេសស៊ីជី នៅកម្ពុជា មានទ្រព្យ​សរុប​​ចំនួន ១.៥៥០​ប៊ីលាន​រៀល (៣៧៩​លានដុល្លារអាមេរិក) ដែល​កើនឡើង ៦% បើធៀបនឹងរយៈពេលដូចគ្នា​នៃ​ឆ្នាំ​មុន។ ក្នុងត្រីមាសទី៣ ឆ្នាំ​២០២០នេះ ក្រុមហ៊ុន​សម្រេចបាន​ចំណូល​ចំនួន ២៣៦​ប៊ីលាន​រៀល (៥៧,៦​លានដុល្លារ​អាមេរិក) ពី​អាជីវកម្ម
​ផលិតស៊ីម៉ងត៍​ និង​អាជីវកម្មលក់គ្រឿង​សំណង់។ តួលេខ​នេះ ធ្លាក់​ចុះ ៦,៦% បើធៀបនឹង​រយៈពេលដូចគ្នា​នៃ​ឆ្នាំ​មុន។ សម្រាប់​រយៈពេល ៩ខែ​នៃឆ្នាំ​២០២០ ទីផ្សារ​កម្ពុជា​របស់​ អេសស៊ីជី សម្រេច​បាន​ចំណូល​ពីការលក់​ចំនួន ៧៨៨​ប៊ីលាន​រៀល (១៩២​,៥​លានដុល្លារអាមេរិក)។

ក្នុងអំឡុង​ត្រីមាសទី៣ នៃ​ឆ្នាំ​២០២០ ជំងឺរាតត្បាត​កូវីដ-១៩​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​វិស័យ​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា ព្រមទាំង​វិស័យសំណង់​និង​អចលនទ្រព្យផងដែរ។ ប៉ុន្តែជាការរួមចំណែក​លើក​កម្ពស់​គុណភាព​នៃការរស់នៅរបស់​ប្រជាជន​កម្ពុជា អេសស៊ីជី បន្ត​ផ្ដល់នូវ​ផលិតផល​គុណភាព​ប្រណីត​ដូចជា ស៊ីម៉ងត៍ Portland និង​ផលិតផល​ដែលមាន​តម្លៃបន្ថែមដូចជា ស៊ីម៉ងត៍បៀក និង​បេតុងលាយ​ស្រេច​ពិសេស។ លើសពីនេះទៀតសេវាកម្ម​បច្ចេកទេស ៣៦០ដឺក្រេ និង​សេវាកម្ម​ផ្អែកលើ​តម្លៃ អាច​ជួយ​ដល់អតិថិជន​របស់​យើង​ទទួលបាននូវ​សំណង់​ដែល​មាន​គុណភាព​កាន់តែ​ខ្ពស់។

ដើម្បីគាំទ្រ​ដល់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅកម្ពុជា អេសស៊ីជី បាន​បរិច្ចាគ​ស៊ីម៉ងត៍និងសម្ភារ​សាងសង់​ដែល​មានតម្លៃជាទឹកប្រាក់ប្រមាណជា ១ម៉ឺនដុល្លារអាមេរិក ទៅ​ឲ្យ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ សម្រាប់​ការប្រើប្រាស់​​​សាងសង់ផ្សេងៗនៅក្នុង​សាលា។

ការឧបត្ថម្ភរបស់ អេសស៊ីជី​ ឲ្យ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ
ការឧបត្ថម្ភរបស់ អេសស៊ីជី​ ឲ្យ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

លោក Roongrote មានប្រសាសន៍ថា៖

“លទ្ធផល​ប្រតិបត្តិការ​សម្រាប់ត្រីមាសទី៣ ឆ្នាំ​២០២០ និង​រយៈពេល ៩ខែ​នៃ​ឆ្នាំ​២០២០ សម្រេចបានកំណើន​វិជ្ជមាន បើទោះបី​ស្ថិតក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ-១៩ក្ដី ដោយសារតែ​ការ​រើប​ឡើងវិញ​នៅក្នុង​ទីផ្សារ​ផលិតផល​គីមី និង​ការប្រសើរឡើង​គួរឲ្យ​កត់សម្គាល់​នៃ​ផលិតផល​ HVA ក្នុង​វិស័យ​កសិកម្ម យានយន្ត និង​ទំនិញ​ប្រើប្រាស់ជាប់​បានយូរ ។ គំរូ​អាជីវកម្ម​ពិសេស​របស់​វិស័យ​ធុរកិច្ច​វេចខ្ចប់បាន​ផ្ដល់​នូវ​ដំណោះស្រាយ​ជាកញ្ចប់ ដើម្បីសម្រេចបាននូវកំណើន​ដែលមានគុណភាព ។ លើសពីនេះ​ទៀត កិច្ច​ប្រឹងប្រែង​កែទម្រង់​អាជីវកម្ម​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុនអាច​បន់បែន​រហ័ស និង​ដើរបាន​មុន​សភាព​ការណ៍ ។ កិច្ច​ប្រឹងប្រែងទាំងនេះ​សម្រេច​បាន​នូវ​ការ​កែលម្អទៅលើ​​ផលិតផល​និង​សេវាកម្ម​នានា ដោយ​រួមបញ្ចូល​បន្ថែម​នូវ​ដំណោះស្រាយ​ជា​កញ្ចប់ ការលក់​តាមគ្រប់​ច្រក​សកម្មទាំងអស់ ផលិតផល​និង​សេវា​កម្ម​ដែលមាន​តម្លៃ​បន្ថែម​ខ្ពស់ (HVA) និង​ផលិតផល​ដែល​ស្របទៅនឹង​សេដ្ឋកិច្ច​វិលជុំ (Circular Economy) ។ ក្រៅពីនេះ អេសស៊ីជី ក៏​រក្សានូវស្ថានភាពត្រៀមលក្ខណៈ​ជានិច្ច ដើម្បី​រុករក​ឱកាសអាជីវកម្មថ្មីៗ ត្រៀមខ្លួន​សម្រាប់​ពេល​ដែល​ទីផ្សារ​ល្អ​ប្រសើរឡើងវិញ និង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កំណើន​រយៈពេលវែង។”

ប្រសាសន៍របស់លោក Roongrote Rangsiyopash

ជំងឺកូវីដ-១៩​ បាន​បង្ក​ផលប៉ះពាល់សេដ្ឋកិច្ច​ក្នុងកម្រិតមួយ​ដ៏​ធំធេង​បំផុត។ ថ្វីត្បិតតែ​​ប្រតិបត្តិការ​អាជីវកម្ម​របស់​យើង​នៅមានភាពរឹងមាំក៏ដោយ អេសស៊ីជី ក៏នៅតែមានការព្រួយបារម្ភ​អំពីស្ថានភាព​នេះដែរ។ ដូច្នេះហើយ​ទើប​ក្រុមហ៊ុនបានចូលរួម​នៅក្នុងការជួយ​ដល់​សាធារណជន​។ ថ្មីៗនេះ អេសស៊ីជី បាន​បំពេញ​តួនាទីមួយ​ដើម្បី​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការរវាង​រាជរដ្ឋាភិបាលថៃ សាកលវិទ្យាល័យ​ Oxford និង​ AstraZeneca ដើម្បី​បង្កើត​វ៉ាក់សាំង​កូវីដ-១៩ សម្រាប់​ប្រទេសថៃនិង​តំបន់អាស៊ីអាគ្នេយ និងដើម្បីធានាថា ប្រជាជន​ថៃ​នឹង​ទទួល​បាន​វ៉ាក់សាំង​កូវីដ-១៩​ដំបូងៗ នៅឆមាស​ទីមួយនៃ​ឆ្នាំក្រោយ។ កិច្ចការនេះ​គឺដើម្បី​ជួយ​បង្កើន​ទំនុកចិត្ត​និង​ស្ដារ​សេដ្ឋកិច្ច​ថៃ​ឡើងវិញ។ មូលនិធិ អេសស៊ីជី បាន​បរិច្ចាគ​ថវិកា ១០០លានបាត ដល់​ការងារ​អភិវឌ្ឍ​ស្រាវជ្រាវ​​វ៉ាក់សាំងកូវីដ-១៩ នៅក្នុង​ស្រុក។ អេសស៊ីជី ក៏បានចាប់ដៃគូ​ជាមួយ​បណ្ដាញ​នានា​ផងដែរ ដើម្បី​រក្សា​សុវត្ថិភាព​បុគ្គលិក​វេជ្ជសាស្ត្រ​និង​ប្រជាជន​ តាមរយៈ​ការ​ផ្ដល់​បរិក្ខារ​បង្ការ​កូវីដ-១៩ ដូចជា Modular Swab Unit និង​ឧបករណ៍ដាក់អ្នកជំងឺ​ដាច់​ដោយ​ឡែក (patient isolation capsule) ដល់​មន្ទីរពេទ្យ និង​អង្គភាព​គាំពារ​សុខភាព ជាង ១០០០​កន្លែង នៅទូទាំងប្រទេស។

អាជីវកម្ម​ស៊ីម៉ងត៍-គ្រឿងសំណង់ សម្រេចបានកំណើនជាបន្ត​ជាមួយនឹងការផ្ដល់​ដំណោះស្រាយ​ជាកញ្ចប់។ ក្នុង​ចំណោម​ដំណោះស្រាយទាំងនោះ រួមមាន ដំណោះស្រាយ​សំណង់ CPAC ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ ព្រមទាំង​ផលិតផលនិង​ជំនាញ​គុណភាពខ្ពស់​របស់​ អេសស៊ីជី ដើម្បីផ្ដល់​ដំណោះស្រាយ​ផ្នែក​សំណង់​ជា​កញ្ចប់ ដែល​ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ សមិទ្ធផល​លេចធ្លោមួយ​ក្នុង​ចំណោម​សមិទ្ធផល​លេចធ្លោជាច្រើន គឺគម្រោង​ចាក់បេតុង​គ្រឹះបាត​ខ្នាតធំ​មួយសម្រាប់​គម្រោង​អចលនទ្រព្យ One Bangkok ដែល​ប្រើ​បេតុង​សរុប ២៧.៣០០​ម៉ែត្រ​គូប ដែលជា​​ការងារ​ចាក់បេតុង​គ្រឹះបាត​ជាប់គ្នា​ដ៏ធំជាងគេ​បំផុត​​នៅក្នុង​ប្រទេស​​ថៃ និង​នៅតំបន់អាស៊ីអាគ្នេយ៍។ ដំណោះស្រាយ​មួយទៀត គឺ ដំណោះស្រាយ​មួយជីវិត ដែល​សម្រប​សម្រួល​សេវាកម្ម​ថែទាំ​និង​ជួសជុល​អគារ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់ជ្រុង​ជ្រោយ។ សេវាកម្មនេះ​ ក៏​នឹងត្រូវ​ពង្រីក​ទៅកាន់​អាស៊ានទាំងមូលផងដែរ ។

ធុរកិច្ច​វេចខ្ចប់ នៅតែមានភាពរឹងមាំជាបន្ត។ នាថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២០ SCGP បាន​បើក​សម្ពោធ​ការ​លក់​ភាគហ៊ុន​នៅ​លើ​ផ្សារ​មូលបត្រ​ថៃ (SET) និង​នៅពេលបិទ​ការលក់នៅថ្ងៃនោះ ហ៊ុន​របស់ SCGP មានតម្លៃ ៣៥បាត ដែល​នេះ​ជា​សមិទ្ធផល​ដ៏ធំមួយ​របស់ SCGP ក្នុងនាម​ជា​ក្រុមហ៊ុន​សាធារណៈ ដែលនឹង​ជួយ​ពង្រឹង​ស្ថានភាពហិរញ្ញវត្ថុទូទៅ​របស់​ SCG សម្រាប់​ការពង្រីក​អាជីវកម្ម​នាពេលអនាគត។ ក្រៅពីនេះ SCGP កំពុងស្ថិត​ក្នុងដំណើរការ​ទិញ​យក​ហ៊ុន​ភាគច្រើន​នៅក្នុង​ក្រុមហ៊ុន Bien Hoa Packaging Joint Stock Company (SOVI) នៅវៀតណាម ដើម្បី​ពង្រឹង​ជំហរ​និង​ភាពប្រកួតប្រជែង​របស់ខ្លួននៅក្នុង​អាស៊ាន និង​បំពេញ​តម្រូវការរបស់​អតិថិជន​ឲ្យ​បាន​កាន់តែពេញលេញ។ កិច្ចការនេះ​ត្រូវគេរំពឹងថា នឹងបញ្ចប់​ជាស្ថាពរ​នៅខែធ្នូ ឆ្នាំនេះ។ SCGP ប្ដេជ្ញាចិត្ត​បង្កើន​ផលិតផល​បរិស្ថានមេត្រី ដោយ​ផ្ដល់នូវ​ជម្រើស​ទីផ្សារ​បន្ថែមដូចជា OptiSorb-X ដើម្បី​រក្សា​គុណភាព និង​បង្កើន​អាយុប្រើប្រាស់​នៃ​ទំនិញ​​ដែល​ច្រក​វេចខ្ចប់​។

អេសស៊ីជី និង​ដៃគូ​នានា នឹងរៀបចំសន្និសីទ​ SD ឆ្នាំ​២០២០-សេដ្ឋកិច្ច​វិលជុំ : សកម្មភាព​ដើម្បី​អនាគត​ប្រកប​ដោយចិរភាព ដើម្បី​ជំរុញ​ល្បឿន​នៃ​អន្តរកាលទៅរក​សេដ្ឋកិច្ច​វិលជុំ (circular economy) ដោយ​ផ្ដោត​សំខាន់​លើ​វិស័យ​ប្រសិទ្ធផល​ធនធាន​ចំនួន ៤ ៖
១) ការច្នៃប្រើប្រាស់​ទឹក
២) ការលើកកម្ពស់​ផលិតភាពកសិកម្ម​ដោយ​ប្រើ​បច្ចេកវិទ្យា
៣) ការគ្រប់គ្រង​សំណល់ និង
៤) ឧស្សាហកម្ម​សំណង់

ការណែនាំ​សម្រាប់​ការអនុវត្ត នឹងត្រូវ​បង្ហាញ​ជូន​នៅ​ឯ​សន្និសីទ​អនឡាញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលាម៉ោង ១៣ និង ៣០នាទី ដល់​ម៉ោង ១៥ និង ៣០នាទី (ម៉ោង GMT +7) តាមរយៈ​គេហ​ទំព័រ www.sdsymposium2020.com

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/5f/5fec5d9bb73192daf628cb0070bc0dfebd990ab1.jpg

អេសស៊ីជី ប្រកាស​លទ្ធផល​អាជីវកម្មរឹងមាំក្នុងឆ្នាំ២០២១ បើទោះបី​មានភាពប្រឈម​ពី​អតិផរណា និង​វិបត្តិកូវីដ-១៩ក្ដី បន្ទាប់ពី​បានកែប្រែអាជីវកម្មខ្លះ ដើម្បីដោះស្រាយបញ្ហាសាកលធំៗចំនួន៣!

 ២១-កុម្ភៈ-២០២២ 
 ១ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T