អេសស៊ីជី សហការ​ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម​ លើ​ការសិក្សា​ទិន្នន័យមូលដ្ឋានជីវចម្រុះ!

//s9.kh1.co/38/38ccdfd722a330ac1846ccf978d645b200712995.jpg
សង្គម

 ១២-កុម្ភៈ-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា តាមរយៈ​បុត្រសម្ព័ន្ធ​របស់ខ្លួន គឺក្រុមហ៊ុន កំពត ស៊ីមេន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់គ្នា ជាមួយ​នឹង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA)។

ភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា តាមរយៈ​បុត្រសម្ព័ន្ធ​របស់ខ្លួន គឺក្រុមហ៊ុន កំពត ស៊ីមេន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់គ្នា ជាមួយ​នឹង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) សម្រាប់​ការសិក្សា​ទិន្នន័យមូលដ្ឋាន​ជីវចម្រុះ​​នៅ​តំបន់​​ការដ្ឋាន​យក​ថ្ម​កំបោររបស់​ រោងចក្រក្រុមហ៊ុន កំពត ស៊ីមេន ដើម្បី​ត្រួសត្រាយផ្លូវសម្រាប់​ការ​ស្ដារបរិស្ថាន ​និង​អភិរក្ស​ជីវចម្រុះ​នៅ​តំបន់ទាំងនោះនាពេល​អនាគត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=442,q=100/4f/4fa0257da775c6dbf02e3e492685fa75d61e8640.jpg

នៅក្រោម​កិច្ច​ព្រមព្រៀងនេះ មជ្ឈមណ្ឌល​សិក្សា​កសិកម្ម​និងបរិស្ថាន (CAES) របស់​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម​ នឹង​អនុវត្ត​ការសិក្សា​ទិន្នន័យ​មូលដ្ឋានជីវចម្រុះ នៅទីតាំងគម្រោង​យកថ្មកំបោរ​ដែល​គ្រប់គ្រង​ដោយ​រោងចក្រ​ស៊ីម៉ងត៍ កំពត ស៊ីមេន នៅក្នុងខេត្តកំពត ដើម្បីប្រមូលទិន្នន័យមូលដ្ឋាន​សម្រាប់​បម្រើ​ដល់​ការអនុវត្ត​ការងារ​ស្ដារបរិស្ថាន ​និង​អភិរក្ស​ជីវចម្រុះ​នៅតាមតំបន់​គម្រោង​ទាំងនេះនៅពេល​ខាងមុខ។

នៅឯពិធីចុះហត្ថលេខា​ លោកបណ្ឌិត រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយក​ក្រុមហ៊ុន អេសស៊ីជី ប្រចាំ​កម្ពុជា បានថ្លែង​អំណរ​គុណ​ដល់​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ដែល​បាន​ជ្រោមជ្រែង​ឱ្យ​ឈានដល់​កិច្ចព្រមព្រៀង​មួយនេះ។

https://s9.kh1.co/__image/w=650,h=430,q=100/13/136e02ed938675b01720adb4e3d7a9d214174f55.jpg

លោក​បណ្ឌិត រ៉ាត់ឆាយុត​ កាសេមឆៃសិរី បាន​មានប្រសាសន៍ដូច្នេះថា៖

«ទិន្នន័យ​មូលដ្ឋាន​ដែលនឹង​បាន​ពី​ការ​សិក្សា​ស្រាវជ្រាវនេះ មានសារៈសំខាន់ណាស់​សម្រាប់​ការងារស្តារ​តំបន់​យក​ថ្ម​កំបោរ និង​ការអភិរក្ស​ជីវចម្រុះ​នៅឯរោងចក្រ​ស៊ីម៉ងត៍ កំពត ស៊ីមេន ដែល​ជាផ្នែកស្នូលមួយនៃ​គោលការណ៍​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព ដែល​ក្រុមហ៊ុន អេសស៊ីជី តែងតែអនុវត្តខ្ជាប់ខ្ជួន​ចំពោះអាជីវកម្មរបស់យើង។»

លោកបណ្ឌិត រ៉ាត់ឆាយុត បានបន្ថែម​ថា៖

«ទិន្នន័យមូលដ្ឋាននេះ​ ក៏នឹងផ្ដល់​នូវ​គោលការណ៍ណែនាំ​និងគំរូ​សម្រាប់​ការស្ដារទីតាំង​តំបន់​យកថ្ម​ និង​អភិរក្ស​បរិស្ថាននិងជីវចម្រុះ​នៅជុំវិញផងដែរ។»

ឯកឧត្ដមបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាល័យធិការ​ នៃសាកលវិទ្យាល័យភូមិន្ទ​កសិកម្ម ក៏បានសម្ដែង​ការអបអរ​សាទរ​ចំពោះកិច្ចសហប្រតិបត្តិការរវាង​សាកលវិទ្យាល័យ​និង​ក្រុមហ៊ុន អេសស៊ីជី ផងដែរ ដោយ​ថា​គម្រោង​សិក្សា​ស្រាវជ្រាវមួយ​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​រយៈពេល​វែងរបស់សាកលវិទ្យាល័យ។

https://s9.kh1.co/__image/w=650,h=408,q=100/3b/3b6f9438ab47152629e4b7f36b917bf39abc32bc.jpg

ឯកឧត្តមបណ្ឌិត ង៉ោ ប៊ុនថាន មានប្រសាសន៍យ៉ាងដូច្នេះថា៖

«ជាផ្នែកនៃយុទ្ធសាស្ត្រ​របស់សាកលវិទ្យាល័យ យើង​នឹង​ធ្វើ​កិច្ចសហប្រតិបត្តិការជាមួយ​វិស័យ​ឯកជន លើ​ការងារ​សិក្សា​ស្រាវជ្រាវកសិកម្ម​ និងបរិស្ថានឱ្យ​បាន​ច្រើន ដើម្បី​ផ្ដល់ជាប្រយោជន៍ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​នៅកម្ពុជា។»

សូមបញ្ជាក់ថា ការសិក្សាដែលនឹងមានរយៈពេល​ ១ឆ្នាំគិតពីថ្ងៃចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងនេះទៅ នឹង​ធ្វើឡើង​នៅ​ទីតាំង​យក​ថ្ម​កំបោរ​ដែល​ស្ថិត​នៅជាប់​នឹងរោងចក្រ​ កំពត ស៊ីមេន ស្ថិតនៅចម្ងាយជាង ៤គីឡូម៉ែត្រ​ខាងលិច​ទីរួមស្រុក​បន្ទាយ​មាស ខេត្ត​កំពត៕

https://s9.kh1.co/__image/w=650,h=386,q=100/f5/f5d52a1010ff593855ade574467a492274d701b3.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/5f/5fec5d9bb73192daf628cb0070bc0dfebd990ab1.jpg

អេសស៊ីជី ប្រកាស​លទ្ធផល​អាជីវកម្មរឹងមាំក្នុងឆ្នាំ២០២១ បើទោះបី​មានភាពប្រឈម​ពី​អតិផរណា និង​វិបត្តិកូវីដ-១៩ក្ដី បន្ទាប់ពី​បានកែប្រែអាជីវកម្មខ្លះ ដើម្បីដោះស្រាយបញ្ហាសាកលធំៗចំនួន៣!

 ២១-កុម្ភៈ-២០២២ 
 ១ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T