ឆ្នាំសិក្សា ២០២១-២០២២ SCG បន្តផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​កម្ពុជាជាង​ ១០០នាក់

//s9.kh1.co/93/93a78eea3d0222a79bc18a1adb0b7fb27259ba1c.jpg
សង្គម

 ២៤-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ក្រុមហ៊ុន SCG បានផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាជាង ១០០នាក់ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២។ គួរអោយដឹងផងដែរថា ​កម្មវិធី «អេសស៊ីជី ចែករំលែក​ក្ដីសុបិន» នេះ ចាប់តាំងពីឆ្នាំ ២០១៤​ មក​ម្ល៉េះ។

ភ្នំពេញ៖ ទោះបីមាន​ភាពប្រឈមខ្លះដោយសារ​​ជំងឺរាតត្បាត​កូវីដ-១៩ ក្ដី ក្រុមហ៊ុន SCG ដែល​ឈាន​មុខគេ​នៅអាស៊ាន ​ក្នុង​​វិស័យ​ផលិត​ស៊ីម៉ងត៍ ​និង​គ្រឿង​សម្ភារៈ​សាងសង់ បាន​បន្ត​ផ្ដល់​ការគាំទ្រ​ដល់​សិស្ស​និស្សិត​កម្ពុជា ដើម្បីជួយពួកគេ​ឲ្យ​សម្រេចក្ដីសុបិន​របស់ខ្លួន​ សម្រាប់​ការសិក្សា​រៀនសូត្រ​ឲ្យបានខ្ពង់ខ្ពស់ ជាមួយនឹងការផ្ដល់​អាហារូបករណ៍ចំនួន ១១២នាក់ សម្រាប់ឆ្នាំសិក្សា ​២០២១-២០២២ នេះ ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកទទួលអាហារូបករណ៍ពីក្រុមហ៊ុន​នៅឆ្នាំនេះ រួមមាន ១២នាក់ជានិស្សិតសាកលវិទ្យាល័យ និង​ ១០០នាក់​ជា​សិស្ស​វិទ្យាល័យ ។

សិស្សនិស្សិតជាង១០០នាក់ ទទួលបានអាហារូបករណ៍ពី SCG
សិស្សនិស្សិតជាង១០០នាក់ ទទួលបានអាហារូបករណ៍ពី SCG

ថ្លែងនៅក្នុង​ពិធី​ប្រគល់អាហារូបករណ៍ ដែលធ្វើឡើងនៅការិយាល័យកណ្ដាល​របស់ SCG នៅ​ភ្នំពេញ លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយក​ផ្នែក​លក់​និងទីផ្សារ​នៃក្រុមហ៊ុន SCG ប្រចាំកម្ពុជា បាន​មានប្រសាសន៍ថា នៅក្រោម​កម្មវិធី «អេសស៊ីជី ចែករំលែក​ក្ដីសុបិន» របស់ខ្លួន ក្រុមហ៊ុន​បាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស ​និងនិស្សិត​កម្ពុជា​ជាច្រើននាក់ ចាប់តាំងពីឆ្នាំ ២០១៤​ មក​ម្ល៉េះ ។

លោក វីរុត ផានិតភុតចាម៉ាន មានប្រសាសន៍​យ៉ាងដូច្នេះថា ៖

« ជាមួយនឹងអាហារូបករណ៍ទាំងនេះ យើង​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍធនធាន​មនុស្ស​នៅកម្ពុជា ដោយ​ជួយ​ដល់​យុវជន​កម្ពុជា​ក្មេងៗ សម្រេចនូវ​ក្ដីសុបិន​របស់ពួកគេក្នុងការស្វែងរក​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់ ដើម្បីអនាគតភ្លឺស្វាងរបស់ខ្លួន ។ សម្រាប់ឆ្នាំបន្តបន្ទាប់ទៅមុខទៀត កម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែករំលែកក្ដីសុបិន” ប្ដេជ្ញាបន្ត​ជួយគាំទ្រ​ដល់​សិស្សនិស្សិត​កម្ពុជា​ជាបន្តទៀត។ »

ប្រសាសន៍លោក វីរុត ផានិតភុតចាម៉ាន 

លោក វីរុត ក៏បាន​លើក​ទឹកចិត្ត​ដល់​សិស្សនិស្សិត​ដែលបាន​ទទួល​អាហារូបករណ៍ ឲ្យ​តាំងចិត្ត​ខិតខំ​រៀនសូត្រ​ឲ្យមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិនៅពេលអនាគត ។

សិស្សនិស្សិតជាង១០០នាក់ ទទួលបានអាហារូបករណ៍ពី SCG
សិស្សនិស្សិតជាង១០០នាក់ ទទួលបានអាហារូបករណ៍ពី SCG

កញ្ញា អ៊ី ចំណាន អាយុ​១៩ឆ្នាំ ជាសិស្ស​ថ្នាក់ទី១២ មកពីវិទ្យាល័យ​ពងទឹក ក្នុង​ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ដែល​បានទទួល​អាហារូបករណ៍​ពីក្រុមហ៊ុន អេសស៊ីជី តាំងពីថ្នាក់ទី១០មក​ បាន​និយាយថា៖

«អាហារូបករណ៍នេះ ​ជួយ​សម្រាល​បន្ទុក​ចំណាយ​លើការសិក្សារបស់ខ្ញុំ និង​ជួយ​សម្រាល​បន្ទុក​គ្រួសារ​ខ្ញុំ​បានច្រើន។»

ការលើកឡើងររបស់កញ្ញា អ៊ី ចំណាន 

អ្នកទទួលអាហារូបករណ៍​មួយរូបទៀត យុវជន ឃឿន ឡាំងហេង មកពីខេត្តកំពត ដែល​ជា​និស្សិត​ឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បាននិយាយថា ខ្លួនបានទទួលអាហារូបករណ៍​ពីក្រុមហ៊ុន​ អេសស៊ីជី តាំងពីឆ្នាំទីមួយមកម្ល៉េះ ។

និស្សិត ឃឿន ឡាំងហេង បាននិយាយ​ដូច្នេះថា៖

« អាហារូបករណ៍នេះ​សំខាន់ណាស់ចំពោះ​ខ្ញុំ និងគ្រួសារ ពីព្រោះគ្រួសារខ្ញុំពុំមានលទ្ធភាព​ឲ្យ​ខ្ញុំបន្ត​ការសិក្សា​នៅសាកលវិទ្យាល័យទេ ។ អាហារូបករណ៍​ជួយ​ដល់ថ្លៃសាលា និងការរស់នៅក្នុងទីក្រុងភ្នំពេញរបស់ខ្ញុំ។ »

ការលើកឡើងរបស់យុវជន ឃឿន ឡាំងហេង 

ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន អេសស៊ីជី បានផ្ដល់​អាហារូបករណ៍ «អេសស៊ីជី ចែករំលែកក្ដីសុបិន» ដល់សិស្ស​និស្សិត​កម្ពុជាសរុបជាង ១,៥០០ នាក់​ហើយ ហើយនៅឆ្នាំនេះ​ ជាឆ្នាំពិសេស​បន្តិច ដោយសិស្សនិស្សិត​បានទទួលប្រាក់អាហារូបករណ៍ហើយ ថែមទាំងបានទទួល​ឧបករណ៍ Tablet ម្នាក់​មួយគ្រឿង​ សម្រាប់​ការសិក្សា​តាមអនឡាញរបស់ពួកគេផងដែរ ។

សិស្សនិស្សិតជាង១០០នាក់ ទទួលបានអាហារូបករណ៍ពី SCG
សិស្សនិស្សិតជាង១០០នាក់ ទទួលបានអាហារូបករណ៍ពី SCG

ជាផ្នែកនៃសកម្មភាព CSR របស់ខ្លួន​ក្នុងវិស័យអប់រំនិង​បណ្ដុះបណ្ដាល​ជំនាញ ក្រុមហ៊ុន អេសស៊ីជី កន្លងមក បាន​ធ្វើកិច្ចការជាច្រើន​ដើម្បី​លើកកម្ពស់​ជំនាញ​របស់​មេជាងសំណង់​ មកពីបណ្ដាខេត្តក្រុង​នៅទូទាំងកម្ពុជា តាមរយៈ​កម្មវិធីបណ្ដុះបណ្ដាល​មេជាងសំណង់របស់ខ្លួន ។

ក្រុមហ៊ុន​ក៏បាន​បរិច្ចាគ​សម្ភារៈសាងសង់​ដល់​សាលារៀន ​និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាលជំនាញ ដើម្បី​ជួយ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់បម្រើ​ដល់សកម្មភាព​បណ្ដុះបណ្ដាល​ និងអប់រំប្រជាជន​កម្ពុជា ជាច្រើនទៀតផងដែរ ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/5f/5fec5d9bb73192daf628cb0070bc0dfebd990ab1.jpg

អេសស៊ីជី ប្រកាស​លទ្ធផល​អាជីវកម្មរឹងមាំក្នុងឆ្នាំ២០២១ បើទោះបី​មានភាពប្រឈម​ពី​អតិផរណា និង​វិបត្តិកូវីដ-១៩ក្ដី បន្ទាប់ពី​បានកែប្រែអាជីវកម្មខ្លះ ដើម្បីដោះស្រាយបញ្ហាសាកលធំៗចំនួន៣!

 ២១-កុម្ភៈ-២០២២ 
 ១ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T