មន្ទីរពេទ្យ​ទន្តសាស្ត្រ រំចង់ បើក​វគ្គបណ្ដុះបណ្ដាល​ពង្រឹង​ជំនាញសង្គ្រោះបឋម​ និងសង្គ្រោះបន្ទាន់ក្នុងជំនាញទន្តសាស្ត្រ!

//s9.kh1.co/4b/4b637da8c91f256cd429c3ba32855a8504f17544.jpg
សង្គម

 ២៩-ឧសភា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បាន​​រៀបចំ​សិក្ខាសាលា​បណ្ដុះ​បណ្ដាល​មួយ នា​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បី​ជួយ​បំពាក់បំប៉ន​ជំនាញ​ផ្នែក ​«សង្គ្រោះបឋម​ និង​សង្គ្រោះ​បន្ទាន់​ក្នុង​ជំនាញ​ទន្តសាស្ត្រ» ដល់​ក្រុមគ្រូពេទ្យ និងបុគ្គលិក​ទន្តសាស្ត្រ​នៅ​ប្រទេស​កម្ពុជា។

ភ្នំពេញ៖ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បាន​​រៀបចំ​សិក្ខាសាលា​បណ្ដុះ​បណ្ដាល​មួយ នា​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បី​ជួយ​បំពាក់បំប៉ន​ជំនាញ​ផ្នែក ​«សង្គ្រោះបឋម​ និង​សង្គ្រោះ​បន្ទាន់​ក្នុង​ជំនាញ​ទន្តសាស្ត្រ» ដល់​ក្រុមគ្រូពេទ្យ និងបុគ្គលិក​ទន្តសាស្ត្រ​នៅ​ប្រទេស​កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សិក្ខាសាលា​រយៈពេលមួយថ្ងៃពេញនេះ រៀបចំឡើង​សំដៅ​លើក​កម្ពស់​ជំនាញ និងចំណេះដឹងរបស់​ទន្តពេទ្យ​ និង​បុគ្គលិក​ផ្នែកទន្តសាស្ត្រ ក្នុងការដោះស្រាយ​ស្ថានភាពសង្គ្រោះបន្ទាន់ ដែលអាចកើតមានឡើងក្នុងអំឡុងពេល​ប្រតិបត្តិការព្យាបាលជំងឺមាត់ធ្មេញ។

https://s9.kh1.co/__image/w=650,h=434,q=100/d1/d1b537890ed803536feac5de259a337592802127.jpg

ការបណ្ដុះបណ្ដាលនេះ​ផ្ដល់ដោយ​អ្នកជំនាញដ៏ល្បីឈ្មោះពីររូប ដោយ​មួយ​រូប ​គឺ​លោក​វេជ្ជបណ្ឌិត គា សុខឡេង ឯកទេស​ង្គ្រោះបន្ទាន់ និង​ប្រពោធនកម្មជំងឺកម្រិតធ្ងន់ (ICU) ដែល​ជា​សាស្ត្រាចារ្យ​បង្រៀននៅសាកលវិទ្យាល័យ អន្តរជាតិ ពុធ្ធិសាស្រ្ត និងសាកលវិទ្យាល័យអន្តរជាតិ ព្រមទាំង​ជា​ប្រធាន​គ្រប់គ្រង់​នៅ​មន្ទីរ​ពហុព្យាបាលអន្តរជាតិ ខេម៉ា សាខា​បឹងកេងកង និងមួយរូបទៀត គឺទន្តបណ្ឌិត យស់ ចាន់ថូ ​ឯកទេស​សុខភាពមាត់ធ្មេញកុមារនៅមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ជាប្រធានសមាគមន៍ទន្តពេទ្យកុមារ ជាក្រុមប្រឹក្សាភិបាលនៃសមាគមន៍ពត់ធ្មេញ និងសមាគមន៍ទន្តពេទ្យកម្ពុជា និងជាប្រធានផ្នែកពេទ្យធ្មេញកុមារនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងសាកលវិទ្យាល័យអន្តរជាតិ។

ក្នុងឱកាស​សិក្ខាសាលានេះ​ដែរ វាគ្មិនទាំងពីររូបបាន​ផ្ដល់នូវ​ចំណេះ​ដឹង​ និង​បទពិសោធន៍​ដ៏មានតម្លៃដល់សិក្ខាកាមដែលបានចូលរួម។ 

https://s9.kh1.co/__image/w=640,h=427,q=100/d3/d32326496d445522a4d9a6dd96d83013560460ff.jpeg

មន្ទីរពេទ្យ​ទន្តសាស្ត្រ រំចង់ មានមោទនភាព​ក្នុងការផ្ដល់​នូវ​សេវាព្យាបាល ​និងថែទាំ​សុខភាពមាត់ធ្មេញ​ ប្រកប​ដោយ​គុណភាពដល់​ប្រជាជន​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និងមកពីបណ្ដា​ប្រទេស​នៅ​ជុំវិញពិភលោក។ មន្ទីរពេទ្យ​ទន្តសាស្ត្រ​ រំចង់ មាន​ក្រុម​ទន្តបណ្ឌិត ​និង​គ្រូពេទ្យ​ដែលមានជំនាញ​ និងបទពិសោធន៍ខ្ពស់ ក្នុងនោះរាប់ទាំង​ទន្តពេទ្យ អ្នកឯកទេស និង​បុគ្គលិកជំនួយការ ដែលធ្វើការរួមគ្នាដើម្បីធានាថា អ្នកជំងឺទទួលបាន​នូវការព្យាបាល​និងថែទាំ​ដ៏ល្អប្រសើរបំផុត​ដែលអាចរកបាន។ មន្ទីរពេទ្យ​ក៏បំពាក់ទៅដោយ​សម្ភារៈបរិក្ខារ​ទំនើប និង​បច្ចេកវិទ្យា​ចុងក្រោយបំផុត ដើម្បីផ្ដល់​នូវ​សេវាព្យាបាល​ និងថែទាំ​សុខភាពមាត់ធ្មេញ ដែលរួមមានដូចជា ការបង្ការ ព្យាបាល​កែលម្អ​ និង​សោភ័ណភាពមាត់ធ្មេញជាដើម​។

លោកទន្តបណ្ឌិត ទិត ហុងយឺ នាយក​មន្ទីរពេទ្យ​ទន្តសាស្ត្រ រំចង់ បាន​មានប្រសាសន៍​ដូច្នេះថា៖

«យើង​មានការប្ដេជ្ញាចិត្ត​ខ្ពស់ ​ដើម្បី​សេវាសុខភាពមាត់ធ្មេញ​ ដែលមាន​គុណភាព​ខ្ពស់​បំផុត ដល់អ្នកជំងឺ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​អ្នក​ជំងឺមកពីជុំវិញពិភពលោកដែរ។ ក្រុម​ទន្តពេទ្យ និងបុគ្គលិកវេជ្ជសាស្ត្ររបស់​យើង​ បំពេញ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈខ្ពស់ ដើម្បីធានាថា អ្នកជំងឺរបស់យើងទទួលបានការថែទាំ​ដ៏ល្អបំផុត ហើយ​យើងខ្ញុំ​មានមោទនភាព​ដែល​មានលទ្ធភាពផ្ដល់​សេវាព្យាបាលធ្មេញប្រកបដោយគុណភាពខ្ពស់ជូនដល់អ្នកជំងឺគ្រប់មជ្ឈដ្ឋាន»។

<br>

លោកទន្តបណ្ឌិត​បានបន្ត​ថា សិក្ខាសាលា​ស្ដីពី​ការសង្គ្រោះបឋម​ និង​សង្គ្រោះបន្ទាន់​នៅក្នុង​ជំនាញ​ទន្តសាស្ត្រ​ ដែល​បានធ្វើឡើង​កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ គឺជា​ឧទាហរណ៍មួយ​នៃការប្ដេជ្ញាចិត្តរបស់​មន្ទីរពេទ្យ​ទន្ត​សាស្ត្រ រំចង់ ក្នុងការផ្ដល់នូវ​ការព្យាបាលនិងថែទាំសុខភាពមាត់ធ្មេញដ៏ល្អបំផុតជូន​ដល់​អ្នកជំងឺ។

មន្ទីរពេទ្យ​ទន្តសាស្ត្រ រំចង់ តែងតែ​រៀបចំ​ព្រឹត្តិការណ៍​ និង​សិក្ខាសាលា​ជាប្រចាំដើម្បី​បំពាក់បំប៉ន​ជំនាញ​បន្ថែម​ដល់​​បុគ្គលិករបស់ខ្លួន ក៏ដូចជាផ្ដល់​ឱកាស​ដល់ពួកគេដើម្បីពង្រឹង​ចំណេះដឹង​​បន្ថែមទៀតផងដែរ។

ទន្ទឹម​នឹងនេះ​ដែរ សិក្ខាសាលា​ក៏​បើក​​ចំហ​សម្រាប់​ការចូលរួមពី​សំណាក់​គ្រូពេទ្យ​ និង​បុគ្គលិក​ផ្នែក​ទន្តសាស្ត្រ​មកពី​មជ្ឈដ្ឋានក្រៅពីមន្ទីរពេទ្យ​ទន្តសាស្ត្រ រំចង់ ដែរ ដោយសារ​មន្ទីរពេទ្យ​មាន​គោលបំណង​ចែករំលែក​ចំណេះដឹង និងជំនាញ​ឯកទេសរបស់ខ្លួន និងចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យទន្តសាស្ត្រ​នៅក្នុង​ប្រទេស​កម្ពុជា៕

https://s9.kh1.co/__image/w=640,h=480,q=100/83/832ba88f8fa526fc0807fb73218bc0b43a684019.jpeg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/5f/5fec5d9bb73192daf628cb0070bc0dfebd990ab1.jpg

អេសស៊ីជី ប្រកាស​លទ្ធផល​អាជីវកម្មរឹងមាំក្នុងឆ្នាំ២០២១ បើទោះបី​មានភាពប្រឈម​ពី​អតិផរណា និង​វិបត្តិកូវីដ-១៩ក្ដី បន្ទាប់ពី​បានកែប្រែអាជីវកម្មខ្លះ ដើម្បីដោះស្រាយបញ្ហាសាកលធំៗចំនួន៣!

 ២១-កុម្ភៈ-២០២២ 
 ១ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T