ជិតអាយុ៤០ឆ្នាំទៅហើយ តែសម្រស់ Rainie Yang ឈ្នះអស់មាសត្រូវ

//s9.kh1.co/46/4697426e9ab733b21949810b98935ae6335d7339.jpg
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

អាយដលអាយុមិនចេះតិចឯណា! ប៉ុន្តែសម្រស់តារាចម្រៀងនិង សម្តែងរបស់ចិនតៃវ៉ាន់ Rainie Yang វិញគឺថា ឈ្នះអស់មាសត្រូវនៅក្នុងលោកតែម្តង។

តៃវ៉ាន់៖ Rainie Yang គឺជាតារាចម្រៀងនិង សម្តែងដែលមានភាពឈ្មោះបោះសម្លេងដ៏ខ្លាំងម្នាក់ ដែលមានទស្សនិកជនគាំទ្រ យ៉ាងច្រើនកុះករទាំងក្នុងនិង ទាំងក្រៅប្រទេស។ ជាការពិតណាស់ តារាស្រីម្នាក់នេះ​បានប្រឡូកក្នុងវិស័យសិល្បៈរហូតស្ទើរតែដុះស្លែទៅហើយ ដោយពឹងផ្អែកទៅលើទេពកោសល្យ និងការខិតខំប្រឹងប្រែងរហូតទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែទោះបីខិតខំតស៊ូនិង ផ្តោតទៅលើការងារយ៉ាងណាក៏ដោយ ក៏សម្រស់របស់អ្នកនាងមិនប្រែប្រួលសោះឡើយ ទោះបីអាយុជិត៤០ឆ្នាំហើយ បានរៀបការមានគ្រួសារក៏ដោយចុះ។ ដោយឡែក ក្នុងឆ្នាំ២០២០ ម្ចាស់បទ «In Your Eyes» រូបនេះមានអាយុ៣៦ឆ្នាំទៅហើយ ប៉ុន្តែសម្រស់វិញ គឺថាអស់ទាស់តែម្តង មុខក៏ក្មេងខ្ចីតឹងណែន សភ្លឺថ្លា គ្មានស្នាមជ្រីវជ្រួញ ចំណែកឯដងខ្លួនវិញ នៅតែតូចច្រឡឹងដោយគ្មានឡើងគីឡូបន្តិចសោះឡើយ ដោយអាចកុហកប្រាប់អ្នកដែលមិនស្គាល់ថា ខ្លួនជាក្មេងស្រីអាយុ១៦ឆ្នាំក៏គេជឿដែរ។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនៗក៏បាននិយាយសរសើរសម្រស់តារាម្នាក់នេះ ថានៅតែស្អាតដូចកាលនៅក្មេង ទោះបីជាមានអាយុច្រើនហើយនិង ថែមទាំងរៀបការហើយក្តី ក៏នៅតែសាច់ចាំមិនចេះចាស់ទាល់តែសោះតែម្តង។ គួររម្លឹកដែរថា Rainie Yan បានរៀបការជាមួយនឹងលោក Li Rong Hao នៅក្នុងឆ្នាំ២០១៩ផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yangនិង Li Rong Hao
Rainie Yangនិង Li Rong Hao
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T