ចៀវៃ ឆេះដុំ វាយបកយ៉ាងចាស់ដៃ​ ដាក់អ្នករិះគន់ លើរឿងនេះ

//s9.kh1.co/41/41cd666fc4620ea2f525682d1c757ac808393c7d.jpg
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ចំពោះអ្នកដែលនិយាយថាអាពាហ៍ពិពាហ៍របស់តារាស្រី Ruby Lin ត្រូវបានបែកបាក់ ពេលនេះ នាងបានឆ្លើយតបយ៉ាងខ្លាំងដោយការរិះគន់ប្រជាជនទាំងនោះថាជារឿងអសីលធម៌។

តៃវ៉ាន់៖ រឿងរ៉ាវជិវិតគូប្ដីប្រពន្ធ តារាប្រុសស្រី Ruby Lin ហៅ ព្រះនាងចៀវៃ និង លោក Wallace Huo តែងតែជាទីចាប់អារម្មណ៍ជាខ្លាំង​របស់អ្នកគាំទ្រ ក៏ដូចជា អ្នកលេងបណ្តាញសង្គម ដែលតាមដានពីបញ្ហាពីជីវិតគូ របស់ពួកគេ ក្រោមពាក្យចចាមអារ៉ាមជាច្រើន ក្នុងមួយរយៈចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលថ្មីៗនេះ តារាសម្តែងស្រី Ruby Lin បានធ្វើការ Live នៃការលក់ផលិតផលរបស់នាង នៅលើបណ្តាញសង្គម ដើម្បីធ្វើសប្បុរសធម៌។ ក្នុងនោះផងដែរ គេសង្កេតឃើញថា មនុស្សជាច្រើនមិនត្រឹមតែមិនគាំទ្រ និងមិនចាប់អារម្មណ៍ការលក់របស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបញ្ចេញយោបល់យ៉ាងចំៗ ចំពោះពាក្យចចាមអារ៉ាមទៅវិញ ដែលបានលើកឡើងថា៖

យើងកំពុងរង់ចាំអាពាហ៍ពិពាហ៍របស់នាងបែកបាក់គ្នា!

អ្នករិះគន់

ភ្លាមៗនោះ ដោយបានឃើញមហាជន វាយប្រហារនាង ដែលកំពុង Live បែបនេះ ដោយមិនស្ទាក់ស្ទើរ តារាស្រីរូបនេះ  បានឆ្លើយតបវិញថា៖

 ខ្ញុំសុំណែនាំឲ្យអ្នក រស់នៅឱ្យបានត្រឹមត្រូវ ជាពិសេសឲ្យមានក្រមសីលធម៌ផង ព្រោះវាមានសារៈសំខាន់ណាស់។ ហើយប្រសិនបើមានពេលទំនេរច្រើន រៀនសូត្រធម៌បន្ថែមបាន។

Ruby Lin

យ៉ាងណាមិញ នេះជាពេលវេលាដ៏កម្រដែល ចៀវៃ បានឆ្លើយតបទៅមហាជន ដែលរិះគន់ អវិជ្ជមានទៅលើរូបនាង ដោយជាធម្មតាតារាស្រីរូបនេះ​ មិនដែលយកចិត្តទុកដាក់ទៅលើរឿងទាំងនោះទេ តែលើកនេះ អាកប្បកិរិយានាងនៅពេលនេះ បានបង្ហាញពីការមិនពេញចិត្ត ជុំវិញមានពាក្យចចាមអារ៉ាមពីការលែងលះរបស់នាង៕

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Wallace Huo និង  Ruby Lin
Wallace Huo និង  Ruby Lin
Ruby Lin និង Wallace Huo
Ruby Lin និង Wallace Huo
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T