កន្លងច្រើនឆ្នាំមកនេះ តើតួអង្គក្នុងរឿង«មរណមាតា» ម្នាក់ៗប្រែប្រួលសម្រស់ យ៉ាងណាខ្លះហើយ?

//s9.kh1.co/8a/8a09231e4ed3875f3f45050f9e54970ef1b19f75.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

បើនិយាយដល់រឿង មរណមាតា អ្នកណាៗក៏ស្គាល់ នឹងដឹងដែរថា តួអង្គនីមួយៗក្នុងរឿង ពិតជាមានទេពកោសល្យល្អៗ និងរូបសម្បត្តិស្អាត លេចធ្លោខ្លាំងក្នុងអំឡុងពេលនោះ។ ចុះពេលនេះវិញ សម្រស់ពួកគេទៅជាយ៉ាងណាហើយ?

ភ្នំពេញ៖ កាលពីអំឡុងឆ្នាំ ២០០៤ ប្រិយមិត្តប្រហែលជានៅចាំបាន ជាមួយរឿងភាគបុរាណខ្មែរ "មរណមាតា"  ដែលរឿងមួយនេះ ពិតជាមានសន្ទុះនៃការគាំទ្រច្រើនខ្លាំងមែនទែន ព្រោះថាសាច់រឿងទាំងមូល ពោរពេញទៅដោយភាពកម្សត់ តាំងដើមរហូតដល់ចប់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយអ្វីដែលពិសេស តួអង្គសម្ដែងនីមួយៗ សុទ្ធសឹងតែពូកែៗ មានសមត្ថភាពសម្ដែងបានយ៉ាងល្អ រហូតធ្វើឲ្យរឿងភាគមួយនេះ កាន់តែល្អមើលខ្លាំង និងអាចឆាបឆក់យកចិត្តមហាជនឲ្យតាមដាន និងនៅតែចងចាំតួអង្គប្រុសស្រីនៅក្នុងរឿងរហូតដល់សព្វថ្ងៃ ទោះបីជាពេលវេលាបានកន្លងផុតទៅជាច្រើនឆ្នាំហើយក៏ដោយ។

ដោយឡែក បើយើងក្រឡេកមកមើល ការងារសិល្បៈ របស់តួអង្គសំខាន់មួយចំនួនក្នុងរឿងនេះវិញ យើងនៅតែសង្កេតឃើញថា ពួកគេនៅតែមានប្រជាប្រិយភាពខ្លាំងដដែល ពិសេសបើងាកមកមើលមុខមាត់ រូបសម្បត្តិរបស់ពួកគេវិញ ឃើញថាម្នាក់ៗមានវ័យច្រើនអស់ទៅហើយ ប៉ុន្តែបើនិយាយពីសម្រស់និងការលេងស្ទាយ៍តុបតែងខ្លួនរបស់ពួកគេវិញ គឺថានៅតែក្មេង ស្អាតមិនចាញ់កាលពីមុនឡើយ៕

ចង់ជ្រាប ថាសម្រស់ពីមុន និងពេលនេះ របស់តួអង្គទាំងនោះ មានការផ្លាស់ប្ដូរយ៉ាងណា?

ទស្សនារូបភាពខាងក្រោម៖

១.ឡោម លក្ខណា

តារាស្រីរូបនេះ បានសម្ដែងជាឆ្នាស់ ដែលជាកូនប្រពន្ធចុងកាលពីនៅតូច។ ហើយពេលនេះ នាងក៏នៅតែមានឈ្មោះបោះសម្លេងក្នុងសិល្បៈដូចមុនដដែល ពិសេសមុខមាត់នៅតែស្អាត ទោះបីជាមានគ្រួសារ មានកូនរួចហើយក៏ដោយ។

ឡោម លក្ខណា  ពីមុន និងបច្ចុប្បន្ន
ឡោម លក្ខណា  ពីមុន និងបច្ចុប្បន្ន

២.លី ចាន់សីហា

តួអង្គនាងមរណមាតាកាលពីនៅតូច គឺ លី ចាន់សីហា ពិតជាសម្ដែងបានយ៉ាងសាកសមទាំងខ្លួននៅក្មេងនៅឡើយ។ ហើយពេលនេះ នាងក៏មានអាយុច្រើន មានកូន និងប្រែប្រួលសម្រស់ស្អាតជាងកាលពីក្មេង មើលសឹងលែងចង់ស្គាល់។

លី ចាន់សីហា ពីមុន និងបច្ចុប្បន្ន
លី ចាន់សីហា ពីមុន និងបច្ចុប្បន្ន

៣.ហម ឈរ៉ា

លោក ហម ឈរ៉ា គឺជាតួអង្គឪពុក ដែលមកទល់សព្វថ្ងៃ នៅតែសង្ហា និងតែងបង្ហាញមុខក្នុងរឿងភាគល្បីជាច្រើនផងដែរ។

ហម ឈរ៉ា ពីមុន និងបច្ចុប្បន្ន
ហម ឈរ៉ា ពីមុន និងបច្ចុប្បន្ន

៤​.គង់ សុជាតិ

អ្នកនាង គង់ សុជាតិ មកទល់សព្វថ្ងៃ នាងក៏វិវត្តខ្លួនទៅជាពិធីការិនីដ៏ល្បី និងមានសម្រស់ស្អាត សាច់ចាំ ក្មេងជាងវ័យ ខណៈមានគ្រួសារ មានកូនធំៗទន្ទឹមខ្លួនទៅហើយ។

គង់ សុជាតិ ពីមុន និងបច្ចុប្បន្ន
គង់ សុជាតិ ពីមុន និងបច្ចុប្បន្ន

៥.ស្វែង សុជាតា

តួអង្គម្ដាយឆ្នាស់រូបនេះ ក៏មានអាយុច្រើនទៅហើយដែរ។ ហើយចំពោះការងារសិល្បៈមកទល់សព្វថ្ងៃ នាងក៏នៅតែមមាញឹក ​និងអាចថែរក្សាសម្រស់ក្មេងដដែល។

ស្វែង សុជាតា ពីមុន និងបច្ចុប្បន្ន
ស្វែង សុជាតា ពីមុន និងបច្ចុប្បន្ន

៦.ដាញ់ ម៉ូនីកា

តួឯកស្រីរូបនេះ ក៏ដូចគ្នាដែរ មកទល់ពេលនេះ នាងកាន់តែមានវ័យច្រើន និងមានកូន មានគ្រួសាររស់នៅយ៉ាងមានសុភមង្គលផងដែរ។ ហើយសម្រស់របស់នាង ក៏នៅតែស្អាតមិនចាញ់កាលពីមុននោះឡើយ។

ដាញ់ ម៉ូនីកា ពីមុន និងបច្ចុប្បន្ន
ដាញ់ ម៉ូនីកា ពីមុន និងបច្ចុប្បន្ន

៧.ហេង ប៊ុនលាភ

តួឯកប្រុសរូបនេះ សព្វថ្ងៃ តាំងពីមានគ្រួសារមក លោកហាក់ឃ្លាតឆ្ងាយពីសិល្បៈ ដោយលោកក៏បានប្រើជីវិតរស់នៅយ៉ាងសាមញ្ញ និងមានក្ដីសុខបំផុតជាមួយគ្រួសារ រីឯរូបសម្បត្តិក៏ប្រែពីមុនឆ្ងាយដែរ។

ហេង ប៊ុនលាភ ពីមុន និងបច្ចុប្បន្ន
ហេង ប៊ុនលាភ ពីមុន និងបច្ចុប្បន្ន
ដាញ់ ម៉ូនីកាគង់ សុជាតិឡោម លក្ខិណាលី​ ចាន់សីហាហេង ប៊ុនលាភហម ឈរ៉ាស្វែង សុជាតា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T