បាត់មុខយូរ មិននឹកស្មានសមាជិកក្រុមF4 គួ ចាលើយ បាក់សម្រស់ដល់ថ្នាក់នេះសោះ

//s9.kh1.co/9a/9a09e16cc5a0d959eee7515dd895652511c554f6.png
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ក្បែរ ៤០ឆ្នាំ តែសម្រស់ តារាសម្តែង លោក​ Vic Chou ដែលគេបានស្គាល់ជា​ គួ ចាលើយ ប្រែប្រួលដល់ថ្នាក់នេះសោះ ស្ទើរតែខុសគ្នាទាំងស្រុង

តៃវ៉ាន់៖ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា QQ បានរាយការណ៍ថាក្រុម F4 របស់តៃវ៉ាន់ បានជួបជុំគ្នាម្តងទៀត ក្នុងការចូលរួមសម្តែង នៅក្នុងកម្មវិធីតន្ត្រីមួយ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ គឺសមាជិក លោក​ Vic Chou ដែលគេបានស្គាល់ជា គួ ចាលើយ បានទាក់ទាញពីអ្នកគាំទ្រមិនស្ទើរ ដោយសារតែរូបរាងឡើងទម្ងន់របស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តារាសម្តែងរូបនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយ រូបរាង ផ្លាស់ប្ដូរខុសប្លែកពីមុនសឹងតែ១៨០ដឺក្រេ ដែលមាឌរបស់លោក មានសភាពធំជាងមុន ជាពិសេសនោះ ទម្រង់មុខមូល ដែលយើងសង្កេតឃើញថា ស្ទើរតែបាត់ចង្ការបាត់ទៅហើយ ដែលនេះធ្វើឱ្យរូបរាងរបស់តារាប្រុសរូបនេះ មើលទៅ កាន់តែមានសភាពចាស់ជាងមុន។

យ៉ាងណាមិញ អ្នកទស្សនាមានការសោកស្តាយជាខ្លាំង ដែលតារាសម្តែង លោក Vic Chou ធ្លាប់ជាតារាប្រុស ដ៏ល្បីល្បាញទូទាំងទ្វីបអាស៊ី បន្ទាប់ពីទទួលបានភាពជោគជ័យនៃខ្សែភាពយន្តជាច្រើន ជាមួយរូបរាងស្រស់សង្ហារបស់លោក ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានសម្រាកពីការងារសិល្បៈ និងបាត់មុខយូរ  មិន​មាន​សកម្មភាព​ច្រើនដូចពីមុន​ បាន​ធ្វើ​ឲ្យ​ប្រុស​ស្អាត​ក្បែរ៤០​ឆ្នាំរូបនេះ ​​ឡើង​គីឡូ​គួរ​ឲ្យ​កត់​សម្គាល់៕ ​

សូមទស្សនារូបភាពខាងក្រោម៖

  លោក​ Vic Chou កាលពីមុន
  លោក​ Vic Chou កាលពីមុន
  លោក​ Vic Chou កាលពីមុន
  លោក​ Vic Chou កាលពីមុន
  លោក​ Vic Chou កាលពីមុន
  លោក​ Vic Chou កាលពីមុន
  លោក​ Vic Chou បច្ចុប្បន្ន
  លោក​ Vic Chou បច្ចុប្បន្ន
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T